en     km
en     km

​មន្ត្រីជាន់ខ្ពស់​កម្ពុជា​សម្តែង​ការ​សោកស្តាយ​ចំពោះ​សហរដ្ឋអាមេរិក​សម្រេច​កាត់​ជំនួយ​សម្រាប់​កម្ពុជា​

Share

​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​សម្តែង​ការ​សោកស្តាយ​ចំពោះ​រដ្ឋាភិបាលអាមេរិក​សម្រេច​កាត់​ជំនួយ​ដែល​ផ្ដល់​អោយ​កម្ពុជា​។​សហរដ្ឋអាមេរិក​កាត់​ជំនួយ​នេះ​ក្រោម​ហេតុផល​កម្ពុជា​ដែល​អា​មេ​រិ​ក​ចោទ​ថា​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។តែ​ទោះជា​បែប​នេះ​ក្តី​កម្ពុជា​នៅ​តែ​អះអាង​ថា​លទ្ធិធ​ប្រជាធិបតេយ្យ​កម្ពុជា​មិន​បាន​ដើរ​ថយក្រោយ​ដូច​ការ​លើក​ឡើង​របស់​អា​មេ​រិ​ក​នោះ​ទេ​។​

​​​             លោកប្រធានាធិបតីអាមេរិកលោកត្រំាថ្លែងនៅមុខសេតវិមាន។Photo; Taken from White House Page

​អា​មេ​រិ​ក​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ថា​មិន​គោរព​តាម​ឆន្ទៈ​របស់​ប្រជាជន​។​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​នេះ​។​

​តាម​សេចក្ដីថ្លែងការណ៍​នេះ​ សហរដ្ឋអាមេរិក​ប្រកាស​ថា​រតនាគារ​អា​មេ​រិ​ក​នឹង​ផ្អាក​ឬ​កាត់​បន្ថយ​ជំនួយ​តាម​រយៈ​កម្មវិធី​ជំនួយ​USAID​ដែល​ជំនួយ​ត្រូវ​កាត់​នេះ​គឺ​ ជំនួយ​ផ្នែក​យោធា​និង​ជំនួយ​គាំទ្រ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​អា​មេ​រិ​កថា​ការ​ទាញ​អោយ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ​គឺជា​ការបង្ខំ​ឲ្យ​សហរដ្ឋអាមេរិក​ពិនិត្យ​ឡើង​វិញ​នូវ​ជំនួយ​មក​ប្រទេស​កម្ពុជា​ព្រោះ​ជំនួយ​ទាំងនេះ​ទទួលបានមកពីប្រាក់​​​បង់ពន្ធ​របស់​ពលរដ្ឋ​អា​មេ​រិ​ក​ ដែល​មិន​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​គាំទ្រ​សកម្មភាព​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ​។​

​បើ​យោង​តាមទី​ភ្នា​ក់​សារព័ត៌មាន​ AFP ​ចុះ​ផ្សាយ​ថា​ជំនួយ​ដែល​សហរដ្ឋអាមេរិក​ត្រូវ​កាត់​មិន​អោយ​កម្ពុជា​ មាន​ទំហំ​ទឹកប្រាក់​ប្រហែល​៨,៣លាន​ដុល្លារ​អា​មេ​រិ​ក​។​

 

​ទាក់ទិន​រឿង​នេះ​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្តែង​ការ​សោកស្តាយ​ដែល​អា​មេ​រិ​ក​ប្រកាន់​ជំហរ​បែប​នេះ​។​តែ​យ៉ាងណា​ លោក​ច្រានចោល​ថា ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​បាន​ធ្លាក់​ចុះ​។


​លោក​ ផៃ​ស៊ី​ផា​ន​៖«​យើង​គោរព​នូវ​ការ​សម្រេចចិត្ត​និង​ប៉ុន្តែ​យើង​មាន​សេចក្តី​សោកស្តាយ​ដោយ​ការ​ប្រើប្រាស់​ជំនួយ​នេះ​ជា​លក្ខ​ខ័​ណ្ឌ​ក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា​ដើរ​ចាក់​ចេញពី​ទី​១​អធិបតីភាព​របស់​ខ្លួន​ទី​២​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​។​រាជរដ្ឋាភិបាល​គឺ​មា​នក​តប្ប​កិច្ច​រៀបចំ​ឲ្យ​មានការ​បោះ​ឆ្នោត​ឲ្យ​បាន​ទៀងទាត់​ទៅ​តាម​ច្បាប់​ រៀបចំ​ឲ្យ​មានច្បាប់​ត្រឹមត្រូវ​ដើម្បី​រក្សា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នេះឯង​។​»

​លោក​ ផៃ​ ស៊ី​ផា​ន​ បន្ថែម​ថា​ការ​ចោទ​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​ដំណើរការ​លទ្ធ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​គឺជា​ការ​យល់​ខុស​ទាំងស្រុង​។​«​រាល់​ជំនួយ​ទាំងអស់​គឺ​យើង​បាន​ផ្លែផ្កា​ដូច​សព្វថ្ងៃ​នេះឯង​ហើយ​ជា​ជំនួយ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ មិនជា​ជំនួយ​សម្រាប់​គណបក្ស​ណាមួយ​នោះ​ឡើយ​។​រីឯ​ការ​ចោទប្រកាន់​ថា​កម្ពុជា​ដើរ​ថយក្រោយ​ឬ​បាត់បង់​លទ្ធ​ប្រជាធិបតេយ្យ​ជា​ការ​វិនិច្ឆ័យ​ខុស​។​»

​តែបើ​តាម​សេចក្ដីថ្លែងការណ៍​ គឺ​សហរដ្ឋអាមេរិក​សន្យា​បន្ត​ជួយ​គម្រោង​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​វិស័យ​សុខាភិបាល​ កសិកម្ម​ ការ​បោសសំអាត​មីន​ ការ​លើកកម្ពស់​សង្គម​ស៊ី​វិល​និង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ទៀត​។​

​ក្នុង​មួយ​ទសវត្សរ៍​មកនេះ​ សហរដ្ឋអាមេរិក​គឺជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​កម្ពុជា​ដែល​អា​មេ​រិ​ក​ផ្តល់​ជំនួយ​ជាង​១​ពាន់​លាន​ដុល្លារ​ដើម្បី​លម្អ​សុខមាលភាព​ សេដ្ឋកិច្ច​ សង្គមកិច្ច​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕

 

 

Share

Image
Image
Image