en     km
en     km

​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​កហៅ​តុលាការ​កម្ពុជា​ថា​ ជា​តុលាការ​ តេ​ឡេ​កា​ម៉​ង់​

Share

ភ្នំពេញ៖ ​លោក​ ណៃ​ វង់​ដា​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក​ ម្នាក់​ក្នុង​ចំណោម​ពួក​គាត់​ ៤​នាក់​ទៀត​ បាន​ហៅ​ តុលាការ​កម្ពុជា​ ថា​ ជា​តុលាការ​តេ​ឡេ​កា​ម៉​ង់​ (​រង់ចាំ​ការ​បញ្ជា​)​ ដោយ​សង្ឃឹមថា​ ពួក​គាត់​នឹង​ត្រូវ​បាន​ដោះ​លែង​ឆាប់ៗ​នេះ​។​

លោក ណៃ វង់ដា មន្រ្ដីការពារសិទ្ធិមនុស្សសមាគមអាដហុក
លោក ណៃ វង់ដា មន្រ្ដីការពារសិទ្ធិមនុស្សសមាគមអាដហុក

​លោក​ ណៃ​ វង់​ដា​ ដែល​ដៃ​លោក​ជាប់​ខ្នោះ​ និង​មាន​សំលៀក​បំពាក់​ពណ៌​ស្លា​ទុំ​ជា​អ្នកទោស​ មាន​ប្រសាសន៍​បន្ដ​ដូចនេះ​ថា​ តុលាការ​តេ​ឡេ​កា​ម៉​ង់​ បើ​មាន​យុត្ដិធម៌​ គឺ​ លោក​នឹង​ត្រូវ​បាន​ដោះ​លែង​។​

​លោក​ ណៃ​ វង់​ដា​  ៖«​តុលាការ​តេ​ឡេ​កា​ម៉​ង់​ គឺ​យើង​អាច​រួច​ មានការ​ដោះ​លែង​ ហើយ​ខ្ញុំ​សង្ឃឹមថានឹង​មានការ​ដោះ​លែង​ បើសិន​តុលាការ​មាន​យុត្ដិធម៌​ ធ្វើការ​ដោយ​ឯករាជ្យ​ ហើយ​មាន​ប្រសិទ្ធិ​ភាព​ពិតប្រាកដ​មែន​»​។​

​ការ​ថ្លែង​របស់​លោក​ ណៃ​ វង់​ដា​ ធ្វើ​ឡើង​ ខណៈ​សមត្ថកិច្ច​នាំ​ខ្លួន​លោក​ចូល​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ វិច្ឆិកា​នេះ​ ដើម្បី​បើក​សវន​ការ​លើ​សំណុំរឿង​ សុំ​មោឃភាព​ លើ​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សូម​ជម្រាប​ថា​ មន្ដ្រី​អា​ដ​ហុ​ក​ ៤​រូប​នេះ​ មាន​លោក​ ណៃ​ វង់​ដា​ លោក​ នី​ សុខា​ លោក​ យី​ សុខ​ សាន្ដ​ និង​លោកស្រី​ លឹ​ម​ មុន្នី​ រួម​និង​លោក​ នី​ ចរិយា​ មន្ដ្រី​ គ​.​ជ​.​ប​  ពួក​គាត់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​ អំពើ​ពុក​រលួយ​ ហើយ​ក្រោយមក​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ ក្រោម​បទ​ចោទ​ សូកប៉ាន់​សាក្សី​ និង​សមគំនិត​ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​៕

Share

Image
Image
Image