en     km
en     km

​ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​ទិញ​ បបួល​សម្ដេច​ ហ៊ុន​ សែន​ ទៅលេង​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​គូស​ផែនទី​ លើ​ដីខ្សាច់​គិត​រឿង​ជាតិ​

Share

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដ៏​មាន​ប្រជាប្រិយ៍ភាព​មួយ​ព្រះ​អង្គ​គឺ​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ បាន​បង្ហោះ​សារ​ មួយ​ដោយ​មាន​ថេរ​ដីកា​ថា​ ព្រះ​អង្គ​នឹង​វិល​មក​កម្ពុជា​វិញ​ ទី​កំណើត​ របស់​ព្រះ​អង្គ​ឲ្យ​បាន​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ ហើយ​ព្រះ​អង្គ​ក៏​មាន​ បំណង​អញ្ជើញសម្ដេច​ ហ៊ុន​ សែន​ ទៅ​លំហែ​នៅ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​ ជាមួយ​ព្រះ​អង្គ​តែ​ពីរ​នាក់​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រទេស​ជាតិ​។​ 

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​
​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​

យ៉ា​ណា​ ក៏​ដោយ​ មន្ដ្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ថា​លោក​មិន​អាច​ឆ្លើយ​បាន​ទេ​ ព្រោះ​ជា​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​សម្ដេច​ តែ​លោក​បញ្ជាក់​ថាស​ម្ដេច​តែងតែ​បើកចំហ​ដើម្បី​ទទួលយក​ការ​ផ្ដល់​យោបល់​ជា​និច្ច​។​ ចំណែក​អ្នក​តាមដាន​សង្គម​យល់​ថា​ ការ​ស្នើ​ទៅ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ដូចនេះ​ គឺ​បង្ហាញ​ពី​ការ​យកចិត្ដទុកដាក់​ទៅ​លើ​អ្នកដឹកនាំ​ប្រទេស​ ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​សង្កេត​ឃើញ​ថា​ ការ​ប្រើប្រាស់​ពាក្យពេចន៍​មិនសូវ​ល្អ​កាន់តែ​ច្រើន​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​បាន​មាន​ថេរ​ដីកា​ តាម​រយៈ​វី​ដេ​អូ​មួយ​ កាលពី​យប់​ថ្ងៃ​ទី​ ២០​ ខែ​ កញ្ញា​ ដោយ​ព្រះ​អង្គ​បង្ហាញ​ការ​យល់​ឃើញ​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ បាន​ប្រើប្រាស់​ពាក្យពេចន៍​ ហាក់​មាន​ឃ្លា​អសុរ​ ច្រើន​ រហូត​ប្រមាថ​ខ្លួនឯង​ទៀត​ផង​។​

​ក្នុង​ន័យ​នេះ​ ព្រះ​អង្គ​ចង់​និមន្ដ​មក​កម្ពុជា​ពី​សហរដ្ឋអាមេរិក​ ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​ បបួល​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ទៅ​លំហែ​នៅ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​ តែ​ពីរ​នាក់​ដោយ​មិន​ចាំបាច់​ នាំ​អ្នក​ណា​ទៅ​ជាមួយ​នោះ​ទេ​។​

​ព្រះ​អង្គ​បញ្ជាក់​ថា​ អ្វី​ដែល​នាំ​ឱ្យ​ព្រះ​អង្គ​មាន​បំណង​ដូចនេះ​គឺ​ ចង់ឱ្យ​សម្ដេច​ ហ៊ុន​ សែន​ និង​ព្រះ​អង្គ​ គូស​ ផែនទី​ លើ​ដីខ្សាច់​ ហើយ​ គិត​ពី​ បញ្ហា​ ដី​ ប្រទេស​ គេ​ កាត់​យក​ និង​បញ្ហា​ជាតិ​ជា​ច្រើន​ទៀត​។​

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​៖«​មុន​ ភ្ជុំបិណ្ឌ​អាត្មា​នឹង​ទៅ​ស្រុក​ខ្មែរ​ពី​សហរដ្ឋអាមេរិក​វិញ​ បើ​មាន​ពេល​អាត្មា​ចង់​នាំ​ញ៉ោ​ម​នាយក​រដ្ឋមន្ដ្រី​ទៅ​លេង​កំពង់សោម​ពីរ​នាក់​ មិនបាច់​ទៅ​ច្រើន​គ្នា​ទេ​។​ ទៅ​អង្គុយ​លេង​នៅ​មាត់សមុទ្រ​ហើយ​ មិនបាច់​ប្រើ​ប៊ិ​ច​ប្រើ​សៀវភៅ​ប្រើ​ក្រដាស់​មក​និយាយ​ពី​បញ្ហា​ជាតិ​ទេ​ ព្រោះ​យក​ដីខ្សាច់​នៅ​កំពង់សោម​គូស​ផែនទី​ គិត​រឿង​ប្រទេស​ជាតិ​តទៅ​មុខ​»​។​

​ទាក់ទិន​ថេរ​ដីការ​របស់​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ដូចនេះ​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ២១​ ខែ​ កញ្ញា​ ២០១៦​ នេះ​ថា​ បំណង​ចង់​ជួយ​ប្រទេស​ជាតិ​តាម​រយៈ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ដោយ​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​ទិញ​ គឺជា​សកម្មភាព​ដែល​គួរ​ឲ្យ​គោរព​។​ ប៉ុន្ដែ​លោក​បញ្ជាក់​ថា​ ការ​យល់ព្រម​ ឬ​មិន​ព្រម​គឺជា​សិទ្ធិ​របស់​សម្ដេច​ ហ៊ុន​ សែន​ ផ្ទាល់​។​ ត្រង់​ប្រការ​នេះ​លោក​បន្ថែម​ដែរ​ថា​ ប្រ​សិន​ព្រះ​តេជគុណ​ ចង់​ចូលរួម​ផ្ដល់​យោបល់​ដើម្បី​អភិវឌ្ឍ​ប្រទេស​ លោក​យល់​ថា​ មិន​ចាំបាច់​ធ្វើ​ដំណើរ​ដល់​ក្រុង​កំពង់សោម​ក៏​បាន​ គឺ​អាច​ធ្វើ​បាន​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​។​

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន
អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន

​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ឲ្យ​ដឹង​បន្ដ​ទៀត​ថា​ សម្ដេច​ ហ៊ុន​ សែន​ តែងតែ​បើកចំហ​ជា​និច្ច​ រាល់​ការ​ផ្ដល់​យោបល់​ជូន​សម្ដេច​ដោយ​មិន​ប្រកាន់វណ្ណៈ​ ឬ​ក៏​លាក់ខ្លួន​ក្នុង​បន្ទប់​មិន​ហ៊ាន​មក​ខាងក្រៅ​ ដើម្បី​ទទួលយក​មតិយោបល​ ពលរដ្ឋ​នោះ​ទេ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖«​សម្ដេច​លោក​ ចំហ​ ហើយ​លោក​ដាក់ខ្លួន​ស្មើនឹង​ប្រជាពលរដ្ឋ​ ដែល​អាច​ជជែក​គ្នា​បាន​ អាច​ពន្យល់​បាន​ អាច​ដោះស្រាយ​បាន​ មិនមែន​ជា​រឿង​ដែល​សម្ដេច​ លោក​ទៅ​លាក់ខ្លួន​ក្នុង​បន្ទប់​នោះ​ទេ​»​។​

​ចំណែក​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​មាន​ប្រសាសន៍​ថា​ គឺជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ទៅ​លើ​ការ​ប្រើប្រាស់​ពាក្យពេចន៍​របស់​អ្នកដឹកនាំ​កំពូល​ ព្រោះ​ការ​ប្រើប្រាស់​ពាក្យពេចន៍​គឺជា​រឿង​សំខាន់​ដែល​បង្ហាញ​ពី​សីលធម៌​របស់​អ្នកដឹកនាំ​។​

​បណ្ឌិត​សិក្សា​ពី​សង្គម​បន្ដ​ទៀត​ថា​ការ​ប្រើ​ពាក្យ​ ដែល​ស្ដាប់​ទៅ​ហាក់​ស្រ​កៀ​ត្រចៀក​ហើយ​បានឮ​ទូ​ទាំង​ពិភពលោក​ នឹង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​គិត​ពី​មូលហេតុ​ បណ្ដាល​មក​ពី​កត្ដា​អ្វី​ ដែល​ត្រង់​ចំណុច​នេះ​លោក​ថា​ អាច​បណ្ដាល​មក​ពី​កត្ដា​សម្ពាធ​ការងារ​ និង​ កត្ដា​ច​រិ​កមក​ពី​កំណើត​។​

​លោក​បណ្ឌិត​ មាស​ នី​ យល់​ថា​ ត្រឹមតែ​ការ​លំហែ​ដើម្បី​ឲ្យ​ធ្វើ​ចិត្ដ​ធូរស្រាល​បំណង​បញ្ចៀស​ការ​ប្រើប្រាស់​ ពាក្យពេចន៍​អសុរ​ និង​សម្ពាធ​ការងារ​គឺ​មិន​គ្រប់គ្រាន់​ទេ​ រឿង​សំខាន់​បុគ្គល​ម្នាក់ៗ​មិន​ថា​អ្នក​ណា​ទេ​ គឺ​ត្រូវ​តែ​ពង្រឹងសមត្ថភាព​ខ្លួន​ឲ្យ​បាន​ខ្លាំង​ទើប​អាច​ដោះស្រាយ​បញ្ហា​ ដោយ​សន្ដិវិធី​ជា​ជាង​ការ​ប្រើ​ ពាក្យអសុរស​ ។​

​លោក​ មាស​ នី​៖​ «​ អ​ញ្ជឹ​ង​ខ្ញុំ​គិត​ថា​ ការ​ទៅ​លំហែ​សមាធិ​ វា​ជា​ផ្នែក​មួយ​ហើយ​ ប៉ុន្ដែ​មួយទៀត​ការ​ពង្រឹងសមត្ថភាព​បន្ថែម​របស់​បុគ្គល​ហ្នឹង​ក៏​សំខាន់​ដែរ​ ត្រង់នេះ​ខ្ញុំ​មិនមែន​សំដៅ​ទៅ​លើ​តែ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ទេ​ ប៉ុន្ដែ​នៅ​ក្នុង​លក្ខណៈ​ទូទៅ​វា​អាច​មាន​បញ្ហា​ពីរ​ហ្នឹង​ដែរ​ ទី​មួយ​គឺ​សមត្ថភាព​ ហើយ​ទី​ពីរ​ទៀត​គឺ​អាច​សម្ពាធ​ការងារ​ ហ្នឹង​ដែល​ធ្វើ​ឲ្យ​ការ​និយាយ​ហ្នឹង​វា​បាត់បង់​នូវ​សីលធម៌​ ឬ​ក៏​ពិបាក​ទប់​នូវ​កំហឹង​ផ្សេងៗ​»​។​

​តែ​យ៉ាងណា​ក៏​ដោយ​ ព្រះសង្ឃ​ប៊ុត​ ប៊ុ​ន​ទិញ​ ស​ង្ឃឺ​ម​ថា​ បើ​ សម្ដេច​ ហ៊ុន​ សែន​ បាន​ ដើរ​លំហែកាយ​បន្តិច​ នៅ​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះ​សីហ​នុ​ ជាមួយ​ព្រះ​អង្គ​ គឺ​សម្ដេច​ ហ៊ុន​ សែន​ នឹង​មាន​អារម្មណ៍​ធូរស្រាល​ និង​ធ្វើ​ឱ្យ​វិបត្តិ​ផ្លូវចិត្ត​ ក៏​ត្រូវ​កាត់​បន្ថយ​បាន​ដែរ​៕​

Share

Image
Image
Image