en     km
en     km

​ពលករ​ខ្មែរ​នៅ​ថៃ​សម្រុក​មក​លេង​ស្រុក​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​

Share

ភ្នំពេញ​៖​ ពលករ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​បាន​សម្រុក​មក​លេង​ស្រុក​កំណើត​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​មក​លេង​ស្រុក​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​១៤​ ដល់​ ថ្ងៃ​ទី​ ១៦​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៨​នេះ​។​

                                                           ពលករខ្មែរវិលត្រឡប់ពីថៃមកស្រុកកំណើតលេងចូលឆ្នំាខ្មែរ។

​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​ពលករ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​យ៉ាង​គំហុក​ជា​ពិសេស​ នៅ​រយៈ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​។​

​លោក​ ស៊ឹ​ម​ សំអាត​ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ពលករ​ខ្មែរ​នៅ​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​តាម​ច្រកព្រំដែន​អន្តរជាតិ​ប្រមាណ​ ៤០០​ ទៅ​ ៥០០​ នាក់​ក្នុង​មួយ​ថ្ងៃ​។​

​លោក​ ស៊ឹ​ម​ សំអាត​៖​ «​ពួក​គាត់​មក​ច្រើន​ជាង​ឆ្នាំ​មុន​ ប្រហែល​៤០០​ ទៅ​ ៥០០​នាក់​ ដើម្បី​មក​លេង​ចូល​ឆ្នាំ​ខ្មែរ​យើង​។​»

​បើ​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ស្រង់​ប្រសាសន៍​លោក​ ស៊ឹ​ម​ សំអាត​ថា​ អាជ្ញាធរ​ថៃ​បង្កើន​ការ​បញ្ជូន​ពលករ​ចំណាកស្រុក​ខុសច្បាប់​មក​កម្ពុជា​ចាប់ពី​ ១០០​នាក់​រហូត​ដល់​ ១៥០​នាក់​។​

​យោង​តាម​របាយការណ៍​ក្រសួង​ការងារ​និង​បណ្តាល​វិជ្ជាជីវៈ​ ពលករ​ចំណាក់ស្រុក​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ ១​ លាន​ ៥​ ម៉ឺន​នាក់​។​

​កាសែត​Bangkok​ Post​ បន្ត​ថា​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​ មក​ពី​ប្រទេស​កម្ពុជា​ ឡាវ​ និង​មី​យ៉ា​ន់​ម៉ា​ ៦​ ម៉ឺន​ នាក់​នឹង​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​ថៃ​ដោយសារ​ខកខាន​មិន​មក​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​និង​ប័ណ្ណ​ស្នាក់​នៅ​។​

​ទាក់ទិន​ករណី​ លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រាប់​វិទ្យុ​ស្ត្រី​កាលពី​ស​ប្តា​ហ៍​មុន​ថា​ ក្នុង​ចំណោម​ពលករ​មិន​ទាន់​ស្របច្បាប់​ប្រមាណ​ ៤០​ ម៉ឺន​នាក់​គឺ​ពលករ​ខែ្ម​រ​មាន​ចំនួន​តិចតួច​ទេ​ ដែល​មិន​ទាន់​បាន​មក​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​និង​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​។​ លោក​ព្រមាន​ថា​ អាជ្ញាធរ​ថៃ​នឹង​ចាប់ផ្តើម​រឹត​បណ្តឹង​លើ​ពលករ​ចំណាកស្រុក​ខុសច្បាប់​យ៉ាង​យូរ​នៅ​ដើមខែ​ មិថុនា​ ខាង​មុន​នេះ​។​

​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួង​ការ​បទេស​និង​សហប្រតិបត្តិការ​ណ៍​អន្តរជាតិ​បង្ហាញ​ថា​យ៉ាងតិច​ពលករ​ខ្មែរ​ជិត​១​ពាន់​នាក់​ត្រូវ​បាន​និរទេស​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​៕

Share

Image
Image
Image