en     km
en     km

​ប្រធានាធិបតី​ប្រទេស​ស្វី​ស​សន្យា​ លើកទឹកចិត្ត​ពលរដ្ឋ​របស់​ខ្លួន​មក​ទេសចរណ៍​ នៅ​កម្ពុជា​

Share

​ប្រធានាធិបតី​ប្រទេស​សី្វ​ស​ លោកស្រី​  Doris​  Leuthard​  នឹង​ជួយ​ដល់​ផ្នែក​ទេសចរណ៍​កម្ពុជា​ឱ្យ​ មានការ​រីក​ចំរើន​បន្ថែម​ទៀត​ តាម​រយៈ​ការ​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ស្វី​ស​ មក​ទស្សនា​នៅ​កម្ពុជា​អោយ​បាន​ច្រើន​។​ការ​ថ្លែង​របស់​ លោកស្រី​ Doris​ Leuthard​ ដូចនេះ​ ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​មួយ​ ជាមួយ​និង​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ប្រទេស​ស្វី​ស​ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៩​ម្សិលមិញ​ នេះ​។​

​ប្រធានាធិបតី​ប្រទេស​សី្វ​ស​ លោកស្រី​  Doris​  Leuthard​ និង សម្តេច ហ៊ុន សែន
​ប្រធានាធិបតី​ប្រទេស​សី្វ​ស​ លោកស្រី​ Doris​ Leuthard​ និង សម្តេច ហ៊ុន សែន
ក្រៅពី​ការ​ជំរុញ​ឱ្យ​ទេសចរណ៍​ស្វី​សម​ក​ទស្សនា​កម្ពុជា​អោយ​បាន​ច្រើន​ឡើង​នោះ​ ប្រទេស​ស្វី​ស​ក៏​នឹង​បន្ត​ជួយ​ពង្រឹង​ដល់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ផង​ដែរ​។​ នេះ​បើ​តាម​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃនេះ​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ដូចនេះ​  ៖​ «​លោកស្រី​ (Doris​ Leuthard)​ នឹង​ ជំរុញ​ទេសចរណ៍​ស្វី​ស​អោយទៅ​ទស្សនា​កម្ពុជា​អោយ​បាន​ច្រើន​ឡើង​ថែម​ទៀត​។​ ប្រទេស​ស្វី​សនឹង​បន្ត​ជួយ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ស្បៀង​ ដល់​កសិករ​ ដោយ​ជំរុញ​អោយ​កសិករ​ខ្មែរ​ដាំ​ដំណាំ​ផ្សេងៗ​បន្ថែម​ក្រៅពី​ស្រូវ​»​។​

​បើ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ដដែល​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី​កាលពី​រសៀល​ថ្ងៃ​ពុធ​ ទី​១៩​ មក​រា​ ម្សិល​      មិ​ញ​ រវាង​សម្ដេច​  និង​លោកស្រី​ ប្រធានាធិបតី​ស្វី​ស​ ក៏​បាន​ពង្រឹង​នូវ​ចំណងមិត្តភាព​ សហប្រតិបត្តិការ​ល្អ​ប្រសើរ​ទ្វេ​ឡើង​ ដែល​នាំ​មក​នូវ​ផល​ ប្រយោជន៍​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ​៕

Share

Image
Image
Image