en     km
en     km

​ប្រតិភូ​សភា​អឺរ៉ុប​ព្រមាន​អំពី​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​និង​ពាណិជ្ជកម្ម​ករណី​គណបក្សប្រឆាំង​

Share

ភ្នំពេញ៖គណៈប្រតិភូ​សភា​អឺរ៉ុប​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​ពិនិត្យ​មើល​ពី​កញ្ចប់​ថវិកា​និង​ពាណិ​ជ្ជកម្ម​ក្នុង​ករណី​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដែល​នឹង​ប៉ះពាល់​ដល់​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​និង​លំហូ​ពាណិជ្ជកម្ម​។​តែ​យ៉ាងនេះ​ក្ដី​មន្ត្រី​ជាន់​រដ្ឋាភិបាល​មិន​បង្ហាញ​ការ​ភ័យ​ព្រួយ​ចំពោះ​ការ​ព្រមាន​កាត់​ជំនួយ​នានា​របស់​សហ​គម​អឺរ៉ុប​ទេ​។​

​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណៈប្រតិភូ​សមាជិក​សហភាព​សភា​អឺរ៉ុប​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ខែតុលា​នេះ​បាន​ បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​នយោបាយ​និង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា​ដើម្បី​ដំណើរ​ឆ្ពោះទៅ​រក​ការ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​នៅ​ឆ្នាំ​ក្រោយ​ រាជរដ្ឋាភិបាល​កម្ពុជា​ចំ​បាច់​បើក​ឲ្យ​ ទូលំទូលាយ​នៃ​តម្លាភាព​ក្នុង​ការ​ប្រកួត​ប្រ​ជែក​នៅ​លើ​ឆាកនយោបាយ​។​

​លោក​ Dr.​ Werner​ Langen៖«​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដឹង​ថា​សហ​សមាជិក​សភា​អឺរ៉ុប​ជា​អ្នក​ប​ង្កើ​ប​ច្បាប់​នៃ​ កញ្ចប់​ថវិកា​និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​តែបើ​ក្នុង​ករណី​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​កាន់​ដុនដាប​
​ខ្លាំង​​​ដែល​ប៉ះពាល់​ដល់​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​និង​លំហូ​ពាណិជ្ជកម្ម​គឺ​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​។​»

​ក្នុង​សេចក្ដីថ្លែងការណ៍​នេះ​ក្រុម​គណៈប្រតិភូ​សហភាព​សមាជិក​សភា​អឺរ៉ុប​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​មេ​បក្ស​ប្រឆាំង​លោក​ កឹ​ម​ សុខា​ និង​បញ្ចប់​ដំណើរការ​រំលាយ​គណបក្សប្រឆាំង​និង​ផ្តល់​លំហរ​សេរីភាព​ដល់​គណបក្ស​នយោបាយ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការក្រៅរដ្ឋាភិបាល​។​

​ឆ្លើយ​តប​ទៅ​និង​សេចក្តី​ការណ៍​នេះ​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​ ផៃ​ ស៊ី​ផា​ន​ ហាក់​មិន​ផ្តល់​តម្លៃ​ ចំពោះ​សេចក្តី​ព្រមាន​របស់​សភា​អឺរ៉ុប​ចង់​កាត់​ជំនួយ​អភិវឌ្ឍន៍​និង​ពាណិជ្ជកម្ម​ព្រោះ​លោក​ថា​កម្ពុជា​នឹង​មិន​ ទទួលយក​សំណង​ដែល​នាំ​ប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​ជាតិ​ទេ​។​

«​កម្ពុជា​ជាមួយ​បេក្ខភាព​របស់​ខ្លួន​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ យើង​មាន​លទ្ធិ​ភាព​គ្រប់គ្រាន់​នឹង​ធ្វើ​កិច្ចការ​រក​ទទួលទាន​ជាមួយ​អ្នក​ដ​ដៃ​ទៀត​។​ដូច​ច្នេះ​យក​ជំនួយ​ដើម្បី​បំផ្លាញ់​សន្តិសុខ​ បំផ្លាញ់​សន្តិភាព​កម្ពុជា​ យើង​ក៏​អត់​ត្រូវការ​ទទួលយក​ជំនួយ​នោះ​ទេ​។​»

​សហភាព​អឺរ៉ុប​ជាទី​ផ្សារ​ធំ​ជាងគេ​នាំ​សម្លៀក​បំពាក់​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​កើនឡើង​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំៗ​។​សហរដ្ឋអាមេរិក​ជាទី​ផ្សារ​នាំ​ចូល​សម្លៀក​បំពាក់​ទី​ពី​កម្ពុ​ជាទី​២​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​

​លោក​ ចាន់​ វិបុល​ អ្នក​សិក្សា​ពី​អភិបាលកិច្ច​និង​ប្រជាធិបតេយ្យ​យល់​ថា​សេចក្តីថ្លែងការណ៍​របស់​គណៈប្រតិ​ភូ​សភា​អឺរ៉ុប​គឺជា​ការ​ដាក់​សម្ពាធ​មួយ​ធ្ងន់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​។​ លោក​ ចាន់​ វិបុល​ បាន​ព្រមាន​ថា​រដ្ឋាភិបាល​នឹង​ខាត់បង​ប្រយោជន៍​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ ប្រសិនបើ​សភា​អឺរ៉ុប​កាត់​ជំនួយ​អភិវឌ្ឍន៍​និង​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​មែន​នោះ​។​

«​ប្រសិនបើ​រដ្ឋាភិបាល​លោក​មិន​បាន​យកចិត្ត​ឲ្យ​បាន​ខ្ពស់​ទៅ​លើ​របប​គំហើញ​នេះ​ដែល​មាន​ឥទ្ធិពល​សម្រាប់​​​ការ​សម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ទាំងនោះ​ទេ​។​កំហុស​នេះ​គឺជា​កំហុស​ជា​បន្ទុក​របស់​ប្រជាជាតិ​ របស់​ថ្នាក់ដឹកនាំ​ជាតិ​ របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​»

​គណប្រតិភូ​អាស៊ាន​នៃ​សមាជិក​សភា​អឺរ៉ុប​មាន​សមាជិក​ប្រាំមួយ​រូប​នៃ​ក្រុម​នយោបាយ​សំខាន់ៗ​បី​គឺ​លោក​ Dr.​ Werner​ Langen​ ជា​ប្រធាន​និង​អនុប្រធាន​ លោក​ Marc​ Tarabella​ បាន​បញ្ចប់​ ដំណើរ​ទស្សនៈកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣០​ដល់​៣១​ខែតុលា​នេះ​ ដែល​ទស្សនកិច្ច​នេះ​ដើម្បី​ទទួលយក​ព័​ត៌​ មាន​ផ្ទាល់​ស្តី​ពី​ទិដ្ឋភាព​នៃ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា​ចំពោះ​ស្ថានភាព​នយោបាយ​និង​សេដ្ឋកិច្ច​នៅ​ពេល​បច្ចុប្បន្ន​។

​សូម​ជម្រាប់​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្សប្រឆាំង​ត្រូវ​បាន​ចាប់​ និង​ឃុំខ្លួន​ដោយ​រង​ការ​ចោទប្រកាន់​​អំពើ​ក្បត់ជាតិ​ឃុបឃិត​ជា​ជនបរទេស​ដើម្បី​ផ្តួល​រលំ​រដ្ឋាភិបាល​។​ ចាប់តាំងពី​ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ទី​៣​ ខែកញ្ញា​ រហូត​មក​ពេល​នេះ​ តុលាការ​កំពូល​កំពុង​ ដំណើរការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​នេះ​នៅឡើយ​។​

​តុលាការ​កំពូល​គ្រោង​នឹង​បើក​សវនាការ​ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​ ១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​នេះ​។​ទោះបី​យ៉ាងណា​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​កបាន​ដាក់​ឱ​សាទ​វាទ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​ លែង​លោក​ កឹ​ម​ សុខា​ មេ​បក្ស​ប្រឆាំង​ នៅ​មុន​ថ្ងៃ​៩​ ខែវិច្ឆិកា​៕

Share

Image
Image
Image