en     km
en     km

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរផ្លូវ​រថភ្លើង​ខ្លាច​ការ​បណ្តេញចេញ​របស់​ក្រុង​ប៉ោយ​បែ​ត​គ្មាន​ផ្តល់​សំណង​

Share

​នៅ​ម៉ោង​៨​ព្រឹក​ កាលពី​ថ្ងៃ​ទី​១​ តុលា​២០១៥​ ម្សិលមិញ​នេះ​ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរផ្លូវ​រថភ្លើង​ក្នុងភូមិ​ក្បាលស្ពាន​១​ ក្រុម​ទី​១៤​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ បាន​ចេញ​ទៅ​តវ៉ា​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​។​ ការ​ចេញ​តវ៉ា​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​មាន​អាជ្ញាធរ​បាន​ជូនដំណឹង​ទៅ​ប្រជាពលរដ្ឋ​ ឲ្យ​រុសរើ​ផ្ទះ​ចេញ​ ហើយ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ និង​ការ​ផ្ដល់​សំណង​ឲ្យ​ច្បាស់លាស់​ ។​ ចំណែកឯ​ អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​ លោក​ ម៉ែ​ន​ សោ​ភ័​ណ្ឌ​ បាន​លើក​ឡើង​ថា​ នៅ​ពេល​នេះ​មិន​មានការ​បណ្តេញចេញ​នោះ​ទេ​ បើ​មានការ​បណ្តេញចេញ​ ខាង​ខេត្ត​នឹង​ស្នើ​ដី​រដ្ឋ​សម្រាប់​ពួក​គាត់​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ និង​បាន​ចេញ​ទៅ​តវ៉ា​នៅ​ថ្ងៃនេះ​ អ្នកស្រី​ ហោ​ មួយ​ឆេ​ង​ បាន​លើក​ឡើង​ថា​ អ្នកស្រី​បាន​មក​រស់នៅ​ ក្បែរផ្លូវ​រថភ្លើង​ក្នុងភូមិ​ក្បាលស្ពាន​១​ ក្រុម​ទី​១៤​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​នេះ​ជា​យូរណាស់​មក​ហើយ​ ។​

​អ្នកស្រី​រម្លឹក​ថា​ ពី​ដំបូង​មិន​មានការ​បណ្តេញ​ ឬ​ការ​ហាមឃាត​ពី​សំណាក់​មន្ត្រី​ អាជ្ញាធរ​មួយ​ណា​ទាល់តែ​សោះ​ ក្នុង​ការ​សង់​លំនៅ​របស់​ពួក​គាត់​។​ អ្នកស្រី​បន្ថែម​ថា​ ទើបតែ​នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​នេះ​ មាន​អាជ្ញាធរ​បញ្ជា​ឲ្យ​ពួក​គាត់​រើ​ផ្ទះ​ចេញ​ ដោយ​មិន​ប្រាប់​ពី​មូលហេតុ​ ឬ​ ផ្តល់​សំណង​ច្បាស់លាស់​។​

​អ្នកស្រី​ថា​ នៅ​ថ្ងៃនេះ​ពួក​គាត់​ចេញ​តវ៉ា​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​ឲ្យ​សំណូមពរ​កុំ​ឲ្យ​សាលាក្រុង​បណ្តេញ​ពួក​គាត់​ចេញ​  ព្រោះ​នៅ​ពេល​នេះ​ជា​រដូវភ្លៀង​ និង​សូម​ឲ្យ​ផ្តល់​សំណង​ជា​ដី​សម្រាប់​ពួក​គាត់​អាច​សង់​លំនៅ​បាន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយហេតុ​ថា​ ពួក​គាត់​ក្រ​ ហើយ​ត្រូវ​ប្រកបរ​បរជា​អ្នកលក់​នាំ​បុ័ង​នៅ​ក្នុង​ក្រុង​នេះ​។​ «​ទៅ​និង​ដើម្បី​ឲ្យ​ទាមទា​អាជ្ញាធរ​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ខ្ញុំ​ទៅ​តាម​គោល​និ​យោ​បាយ​ពិតប្រាកដ​ផង​ ព្រោះ​ប្រជាពលរដ្ឋ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ ដី​ដែល​គេ​ឲ្យ​នេះ​តើ​មាន​ផ្ល​ង់​ដែល​ឬ​អត់​ តែបើ​មានទឹក​មាន​ភ្លើង​ មាន​ផ្ល​ង់​ខ្ញុំ​ទទួលយក​បាន​ តែ​ បើ​គ្មាន​ផ្ល​ង់​ឧទាហរណ៍​បើ​ទៅរ​ស់បាន​ប្រហែល​កន្លះ​ខែ​អ្វី​ គេ​ដេញ​ថា​ដី​គេ​ ដី​ឧក​ញ្ញា​ ឬ​ ដី​រដ្ឋមន្ត្រី​ណាមួយ​គេ​និង​ឈូស​ខ្ញុំ​ចោល​ទៀត​តើ​ឲ្យ​ខ្ញុំ​ទៅ​ជ្រក់​ឯណា​?»

​ចំណែកឯ​អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​ លោក​ ម៉ែ​ន​ សោ​ភ័​ណ្ឌ​ បាន​លើក​ឡើង​ថា​ នៅ​ពេល​នេះ​មិន​ទាន់​មានការ​បណ្តេញ​ប្រជាពលរដ្ឋ​ ដើម្បី​រៀបចំ​ផ្លូវ​រថភ្លើង​តាម​ដីកា​តុលាការ​នោះ​ទេ​។​ លោក​ថា​ ខាង​ខេត្ត​បាន​នឹង​ស្នើ​ទៅ​តុលាការ​ឲ្យ​ផ្អាក​ដំណើរការ​ ព្រោះថា​ពេល​នេះ​ជា​រដូវភ្លៀង​ ម្យ៉ាងទៀត​សាលាក្រុង​ក៏​បាន​ដាក់​សំណើសុំ​ដី​រដ្ឋ​ សម្រាប់​ប្រជាពលរដ្ឋ​រង​ផល់​ប៉ះពាល់​ផង​ដែរ​។​«​ខាង​រដ្ឋបាល​ក្រុង​យើង​បានការ​ពារ​ពួក​គាត់​ហើយ​ ដើម្បី​ពន្យា​ពេល​ក្នុង​ការ​អនុ​វត្ថ​ន៌​ដីការ​របស់​តុលាការ​ឲ្យ​គាត់​បាន​រស់នៅ​ក្នុង​ផុត​រដូវភ្លៀង​ ប៉ុន្តែ​ជា​គោលការណ៍​កិច្ចការ​ថ្នាក់​ខេត្ត​ ឥឡូវ​ក្រុង​យើង​បាន​ធ្វើ​សំណើរ​មក​ខេត្ត​ ដើម្បី​សុំ​ដី​រដ្ឋ​ណាមួយ​ ដែល​អាច​សម្បទាន​សង្គមកិច្ច​ ដែល​អាច​ជូន​ពូក​គាត់​បាន​ ប៉ុន្តែ​ខាង​ថ្នាក់លើ​មិន​ទាន់​រៀបចំ​រឿង​និង​ ថ្នាក់​ខេត្ត​ស្នើ​សុំ​ដើម្បី​ពន្យា​ការ​រុះរើ​»​។​

​លោក​ ភុ​ន​ ឈិ​ន​ អ្នកសម្របសម្រួល​របស់​អង្គការ​លី​កាដូ​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ​ ថា​រដ្ឋ​ ក៏​ដូច​អាជ្ញាធរ​ គួរ​សម្របសម្រួល​ផ្តល់​សំណង​ឲ្យ​ពលរដ្ឋ​ទាំង​អស់នោះ​ ទៅ​តាម​ផល​ប៉ះពាល់​ ហើយ​គួរ​ផ្តល់​កន្លែង​សម្រាប់​ពួក​គាត់​ស្នាក់​នៅ​ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ ។​«​ប្រជាពលរដ្ឋ​តែ​គាត់​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​រដ្ឋ​ភ្លើង​និង​អ​ញ្ចឹ​ង​យើង​ផ្តល់​ផល​សំណង​ជា​គោល​និ​យោ​បាយ​សំណង​សមរម្យ​ទៅ​អ្វី​ទៅ​តាម​តម្លៃ​អ្វី​ទីផ្សារ​ជាក់ស្ដែង​ អ​ញ្ចឹ​ង​ជា​អ្វី​ដែល​រដ្ឋ​ត្រូវ​បំពេញ​កិច្ច​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដដែលៗ​ បន្ត​ទៅ​ទៀត​»​។​

​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រជាពលរដ្ឋ​ដែល​ចេញ​តវ៉ា​នៅ​ខាង​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ព្រឹក​មិ​ញ​នេះ​មាន​ប្រមាណ​ជាង​៥០​នាក់​ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​រង​ផល់​ប៉ះពាល់​ទាំង​៥០​គ្រួសារ​។​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ថា​ អ្នក​រស់នៅ​ក្បែរផ្លូវ​រថភ្លើង​ក្នុងភូមិ​ភូមិ​ក្បាលស្ពាន​១​ ក្រុម​ទី​១៤​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ បាន​តាំងទី​លំនៅ​នៅ​ទីនោះ​ជា​យូរ​មក​ហើយ​ ដោយ​អ្នកខ្លះ​បាន​តាំងទី​លំនៅ​តាំងពី​ឆ្នាំ​១៩៩៣​មក​៕

Share

Image
Image
Image