en     km
en     km

​ប៉ូ​លី​ស​ ៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់ប្រហារ​ក្នុង​បាតុកម្ម​នៅ​អា​មេ​រិ​ក(មានវីដេអូ)​🎥

Share

​អា​មេ​រិ​ក​៖​ អាជ្ញាធរ​បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​ប៉ូ​លី​សអា​មេ​រិ​ក​ ៤​នាក់​ត្រូវ​បាន​បាញ់​ស្លាប់​ និង​ ១១​នាក់​ទៀត​បាន​រង​របួស​ អំឡុង​ពេល​នៃ​ការ​តវ៉ា​នៅ​ទីក្រុង​ដា​ឡាស​ ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​បាញ់​សម្លាប់​ពួក​ស្បែក​ខ្មៅ​ដោយ​ប៉ូ​លី​ស​សហរដ្ឋអាមេរិក​។


https://www.youtube.com/watch?v=DQDjEGVlNMcរូបភាពវីដេអូពីCNN

​មេបញ្ជាការ​ប៉ូ​លី​ស​ក្រុង​ Dallas​ លោក​ David​ Brown​ បាន​និយាយ​ថា​ មាន​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​បាន​លប​បាញ់ប្រហារ​មក​លើ​ប៉ូ​លី​ស​។​

​តាម​បណ្ដាញ​ផ្សា​ព័ត៌មាន​ CNN​ ការ​បាញ់ប្រហារ​នេះ​ បាន​ផ្ទុះ​ឡើង​ខណៈ​ក្រុម​បាតុករ​បាន​ដើរ​ឆ្លងកាត់​ទីក្រុង​នេះ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​០៧​ ក​ក្ត​ដា​ ហើយ​ក្រុម​បាតុករ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​រត់គេច​ខ្លួន​។​

​ការ​តវ៉ា​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ Philando​ Castile​ នៅ​រដ្ឋ​មី​នី​សូ​តា​និង​ Alton​ Sterling​ ដែល​នៅ​រដ្ឋ​ Louisiana​ ៕

ប្រភព​ CNN​

Share

Image
Image
Image