en     km
en     km

​ប៉ូ​លី​ស​ថៃ​ជួយ​សង្គ្រោះ​ពក​លរ​ខ្មែរ​ត្រូវ​បាន​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​

Share

ភ្នំពេញ​៖​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី​ភាសា​អង់​គ្លេ​ស​ដែល​មាន​ការិយាល័យ​នៅ​ប្រទេស​ឡាវ​ឲ្យ​ដឹង​ថា​មន្ត្រី​នគរបាល​ថៃ​និង​អង្គការ​សង្គម​ស៊ី​វិល​បាន​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ត្រូវ​បាន​ថៅកែ​រោងចក្រ​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​ថៃ​។​

ពលករខ្មែរនិងពលករឡាវត្រូវបានប៉ូលិសថៃជួយសង្រ្គោះពីរោងចក្រទឹកកកមួយកន្លែងនៅថៃ។ Photo: Taken from Radio Free Asia

​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី​ ឲ្យ​ដឹង​ថា​ នគរបាល​ថៃ​សហ​ការណ៍​ជាមួយ​អ្នកតស៊ូ​មតិ​ខាង​សិទ្ធិ​ការងារ​បាន​ជួយ​សង្គ្រោះ​ពលករ​ចំណាក់ស្រុក​ចំនួន​១៩​នាក់​ពី​រោងចក្រ​ទឹកកក​មួយ​កន្លែង​នៅ​ប្រទេស​ថៃ​។​

ការ​ជួយ​សង្គ្រោះ​ពលករ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពលករ​ម្នាក់​បាន​រត់គេច​ដោយ​រាយការណ៍​ប្រាប់​ប៉ូលិស​ថៃ​អំពី​ស្ថានភាព​គារ​ងារ​អាក្រក​នៅ​ក្នុង​រោងចក្រ​។​

​ក្នុង​ចំណោម​នោះ​ពលករ​ខ្មែរ​១៣​នាក់​និង​ពលករ​ឡាវ​៦​នាក់​ហើយ​ខ្លះ​ក្នុង​នោះ​ជា​ពលករ​ស្ថិត​ក្នុង​វ័យ​ជំ​ទង​មិន​ទាន់​គ្រប់​អាយុ​ធ្វើការ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឲ្យ​រស់នៅ​ក្នុង​រោងចក្រ​និង​បង្ខំ​ឲ្យ​ធ្វើការ​ជា​ច្រើន​ម៉ោង​ដោយ​ផ្តល់​ប្រាក់ខែ​តិចតួច​បំផុត​។​ពលករ​ទាំងនោះ​ក៏​រង​ការ​គំរាមកំហែង​ដោយ​យក​កាំបិត​ចង្អុលមុខ​ពី​សន្តិសុខ​យាម​រោងចក្រ​ដែល​ថៅកែ​រោងចក្រ​ទឹកកក​ជួល​។​នេះ​តាម​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី​។​

​គេហទំព័រ​នេះ​បន្ត​ថា​ពលករ​ទាំងនេះ​ធ្វើ​ក្នុង​រោងចក្រ​អស់​រយៈពេល​២​ឆ្នាំ​ដោយ​ទទួល​បាន​ប្រាក់ខែ​ពី​១៥០​ ទៅ​១៧០​បាត​ ស្មើនឹង​ប្រហែល​៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ​។​ចំណែក​ពលករ​ជា​បុរស​ទទួល​បាន​ប្រាក់ខែ​ពី​២២០​ទៅ​២៧០​បាត​ស្មើ​ប្រហែល​៧​ដុល្លារ​ទៅ​៩​ដុល្លារ​។​

​ក្រុម​ជួយ​សង្គ្រោះ​ថា​ពួក​គេ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បន្ទប់​ហ៊ុំ​ព័ទ្ធ​ដោយ​បន្លា​លួស​ដើម្បី​ការពារ​ការ​រត់គេច​ខ្លួន​ហើយ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ចាប់ពី​ម៉ោង​៥​ព្រឹក​រហូត​ដល់​ម៉ោង​៥​រសៀល​ដោយ​ថ្ងៃ​ឈប់​សម្រាក​មាន​តែ​មួយ​ថ្ងៃ​គត​ក្នុង​ខែ​។​

​អ្នក​ស្រី្ត​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ត្រី​និង​កុមារ​នៃ​អង្គការ​សមាគម​អា​ដ​ហុ​ក​មើលឃើញ​ថា​ស្ថានភាព​ជួញដូរ​កម្លាំង​ពលកម្ម​និង​ការ​ជួញដូរ​មនុស្ស​ដើម្បី​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្រៅ​មិន​ទាន់​មានការ​ថយ​ចុះ​នោះ​ទេ​។​

​អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ត្រី​និង​កុមារ​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​និង​ចំណេះ​ដឹក​ទាប​នៅ​តែ​ចាញ់​ការ​បោក​បញ្ឆោត​និង​ការ​អូស​ទាញ​ពី​ក្រុម​មេខ្យល់​នាំ​លក់​ទៅ​ក្រៅប្រទេស​ដោយ​ឃោសនា​ថា​ធ្វើការ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​។​អ្នកស្រី​ថា​ម្យ៉ាង​អាច​មក​ពី​កត្តា​តម្រូវការ​ការងារ​ក្នុងស្រុក​គ្មាន​តុ​ល្យា​ភាព​និង​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​អាយុ​ធ្វើការ​។​

​បើ​តាម​របាយការណ៍​របស់​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ករណី​ការ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស​ក្រោម​រូបភាព​រៀប​ការ​ដោយ​បង្ខំ​ក្នុង​ឆ្នាំ​២០១៧​នេះ​មាន​ចំនួន​ប្រហាក់ប្រហែល​ឆ្នាំ​មុន​ដែរ​គឺ​១៥២​ករណី​។​ករណី​ខ្លះ​ធ្ងន់ធ្ងរ​ហូត​ដល់​ជន​រង​គ្រោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​និង​របួស​ស្នាម​ជាដើម​។​

​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ទៀត​ថា​ប៉ូលិស​សម្រេច​ចោទប្រកាន​ថៅកែ​រោងចក្រ​ទឹកកក​ដោយ​រំលោភ​លើ​ សិទ្ធិ​ការងារ​កម្មករ​ចំនួន​៦​ករណី​ដូច​ជា​ កា​រប​ង្គាំ​ង​ទុក​ ធ្វើ​ការងារ​ហួស​ម៉ោង​តាម​ច្បាប់​កំណត់​ ការ​ផ្តល់​ប្រាក់ខែ​ទាប​និង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្មរ​ខុសច្បាប់​ជាដើម​។​

​បើ​យោង​តាម​ក្រសួង​ការងារ​ថៃ​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​១​លាន​២​សែន​នាក់​។​គេ​ប៉ាន​ប្រមាណ​ថា​ពលករ​បរទេស​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ​២​លាន​នាក់​៕​

Share

Image
Image
Image