ភ្នំពេញ ៖ ព្រះបាទជ័យវរ្ម័នទី៧ ជាមហាក្សត្រមួយអង្គក្នុងចំណោមស្ដេចខ្មែរសម័យអង្គរដែលល្បីឈ្មោះ។ ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានប្រវត្តិសាស្ត្រចារទុកជាមហាស្ដេចសង្គ្រាម និង ជាស្ដេចមានទសពិធរាជធម៌ជាងគេ ក្នុងការគ្រប់គ្រងអាណាចក្រខ្មែរ ដែលវិសាលភាព ធំធេង។
ព្រះអង្គក៏ជាស្ដេចដែលពិភពលោកស្ងប់ស្ញែងក្រៃលែង។ តែយ៉ាងនេះក្ដី ក៏ព្រះអង្គមានសត្រូវច្រើនដែរ ទាំងក្នុងរជ្ជកាលរបស់ព្រះអង្គ និង ប្រទេសជិតខាង ដែលព្រះអង្គបាននាំទ័ពចូលលុកលុយ។
តែចំណោទសំខាន់មួយដែលគេចង់ដឹង មកដល់ពេលនេះ គឺរូបចម្លាក់ព្រះអង្គបែរជាគ្មានព្រះហស្ត និង ឆែបព្រះកេសទៅវិញ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ ឌៀប សុផល បានបកស្រាយជាច្រើន ជុំវិញរឿងនេះ។ លោកពន្យល់ថា មានហេតុផលច្រើន ដែលនាំឱ្យរូបចម្លាក់ព្រះអង្គមានស្ថានភាពដូចនេះ។
សូមស្ដាប់ ការបកស្រាយរបស់លោកសាស្ត្រាចារ្យ ដែលបកស្រាយតាមរយៈការចោទសួររបស់ អ្នកស្រី គឹម សុគន្ធី ដូចតទៅ៖