en     km
en     km

​នារី​កងទ័ព​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ក្រម​ខណ្ឌ​UN​ខាង​ស្នាដៃ​ល្អ​ក្នុង​ភារកិច្ច​រក្សា​សន្ដិភាព​

Share

ភ្នំពេញ៖ លោក​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​មាន​មោទនភាព​ដែល​ទទួល​បាន​លិខិត​សរសើរ​ ពី​ប្រទេស​ជាង​ ១០០​ ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​អង្គការសហប្រជាជាតិ​ជិត​២០០​។

khmer-militery
​លោក​ ឈុំ​ សុ​ជាតិ​ ក៏​បាន​បញ្ជាក់​ទៀត​ថា​ កម្ពុជា​រឹតតែ​មាន​មោទនភាព​នៅ​ពេល​ដែល​ នារី​កងទ័ព​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ក្រម​ខណ្ឌ​កងទ័ព​រក្សា​សន្តិភាព​របស់​ អង្គការសហប្រជាជាតិ​ខាង​ស្នាដៃ​ល្អ​ក្នុង​ភារកិច្ច​រក្សា​សន្ដិភាព​។​

​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​ស្ត្រី​ អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា​ ៖«​ដូច​ជា​ព្រឹក​មិ​ញ​ពី​ថ្ងៃ​ទី​៤​ ថ្ងៃ​ទី​០៦​ យើង​បាន​ទទួល​ និង​ប​ញ្ចូ​ន​កងទ័ព​យើង​ទៅ​ធ្វើ​បេស​កម្ម​រក្សា​សន្ដិភាព​ នៅ​អង្គការសហប្រជាជាតិ​ ហើយ​យើង​ត្រូវ​បាន​ប្រទេស​អង្គការសហប្រជាជាតិ​មួយ​ចំនួន​លើក​សរសើរ​យើង​។​ ក្នុង​ចំនួន​ប្រទេស​ជាង​ ១០០​គឺ​ប្រទេស​ យើង​បាន​លេខ​ ៣៥​ ដែល​យើង​មាន​មោទនភាព​ណាស់​ ។​ ចំណែក​នារី​យើង​ជា​កងទ័ព​ បា​បាន​ទៅ​បំរើ​ការងារ​នៅ​អង្គការសហប្រជាជាតិ​ គឺ​ ជាប់​លេខ​២​ ហើយ​នៅ​ក្នុង​អាស៊ាន​ យើង​ជាប់​លេខ​៣​ ជា​កងទ័ព​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំរើ​ភារកិច្ច​រក្សា​សន្ដិភាព​ក្រោម​ឆ័​ត្រ​អន្ដរជាតិ»​​។​

​តាម​អ្នកនាំពាក្យ​ លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កងទ័ព​នៅ​ពេល​នេះ​ គឺ​ បាន​បង្ហាញ​អោយ​ឃើញ​ពី​ភាព​រីក​ចំរើន​ធំធាត់​របស់​កងទ័ព​កម្ពុជា​។​ ​លោក​ ឈុំ​ សុ​ជាតិ​ ៖​« ​ចឹ​ង​យើង​ឃើញ​ថា​ ទ​ង្វើ​ទាំង​អស់នេះ​ វា​បង្ហាញ​នូវ​ការ​រីក​ចំរើន​ធំធាត់​របស់​កងទ័ព​យើង​ ក្នុង​រយៈកាល​ ១០​ឆ្នាំ​ហើយ​ដែល​យើង​បាន​ធ្វើការ​ប​ញ្ចូ​ន​កងទ័ព​ទៅ​នោះ​ តាំងពី​២០០៦​មក​…​»។​

​សូម​ជម្រាប​ដែរ​ថា​ បើ​តាម​លោក ​ឈុំ​ សុ​ជាតិ​ កងទ័ព​កម្ពុជា​ដែល​បាន​បញ្ចប់​បេស​កម្ម​អង្គការសហប្រជាជាតិ​ដោយ​ជោគជ័យ​ មាន​ជិត​ ៣០០​នាក់​ ក្នុង​នោះ​កងទ័ព​កម្ពុជា​ ត្រឡប់មកពី​ប្រទេស​លី​បង់​វិញ​ចំនួន​ ១៨៤​នាក់​ និង​ប្រទេស​សូ​ដង់​ខាងត្បូង​ចំនួន​ ៧៥​នាក់​។​ ចាប់​តាំង​ឆ្នាំ​២០០៦​ មក​ កម្ពុជា​បា​នប​ញ្ចូ​នកងទ័ព​ទៅ​បរទេស​ក្នុង​ក្រម​ខណ្ឌ​អង្គការសហប្រជាជាតិ​ មាន​៣៥៥៧​នាក់​ ក្នុង​១១៨​នាក់​ជា​ស្ត្រី​ ហើយ​ប្រទេស​ដែល​កងទ័ព​កម្ពុជា​បំពេញបេសកកម្ម​ គឺ​ប្រទេស​សូ​ដង់​ សូ​ដង់​ខាងត្បូង​  សាធារណរដ្ឋ​ ​ឆា​ដ​ លី​បង់​ ម៉ា​លី​ ស៊ី​រី​ និង​កោះ​ហ្ស៊ិ​ប​ ៕ ​

Share

Image
Image
Image