en     km
en     km

​នាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​ លោក​ ឌី​មី​ទ្រី​ មេ​ដ​វេ​ដេ​វ​ នឹង​មក​ដល់​ភ្នំពេញ​ល្ងាច​ថ្ងៃ​ទី​២៣​វិច្ឆិកា​២០១៥​នេះ​

Share

dmitry-medvedev
លោក​ ឌី​មី​ទ្រី​ មេ​ដ​វេ​ដេ​វ​ (Dmitry​ Medvedev) នាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​

​លោក​ ជុំ​ សុន្ទរី​ បាន​ផ្ដល់​ព័ត៌មាន​បែប​នេះ​ ដល់​វិទ្យុ​ស្ដ្រី​ FM​ ១០២​ នៃ​WMC​ នៅ​ថ្ងៃ​ចន្ទ​ ទី​ ២៣​ ខែវិច្ឆិកា​ ២០១៥​នេះ​។​ លោក​បន្ត​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​លោកនាយក​រដ្ឋមន្ដ្រី​ ប្រទេស​រុ​ស្ស៊ី​ លោក​ ឌី​មី​ទ្រី​ មេ​ដ​វេ​ដេ​វ​ (Dmitry​ Medvedev)​ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​កម្ពុជា​នេះ​។​ «​អញ្ជើញ​មក​ហ្នឹង​ គាត់​មក​ជា​ ទស្សនកិច្ច​ផ្លូវការ​ដែរ​ ជា​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​២២​ ដល់​ថ្ងៃ​២៤​វិច្ឆិកា​។​ ហើយ​ជា​លើក​ទី​មួយ​ដែរ​ ដែល​មាន​ ទស្សនកិច្ច​ ផ្លូវការ​ របស់​នាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​ មក​កាន់​កម្ពុជា​យើង​ បា៎ទ​ ក្នុង​រយៈពេល​ចុង​ក្រោយ​ មិនមែន​ ក្នុង​ប្រវត្តិសាស្ដ្រ​ទេ​ ក្នុង​រយៈពេល​ចុង​ក្រោយ​ហ្នឹង​ ប៉ុន្មាន​ឆ្នាំ​ ចុង​ក្រោយ​ហ្នឹង​ បា៎ទ​»​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​ នៅ​កម្ពុ​ជានា​ពេល​នេះ​ដែរ​ នឹង​មានការ​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ ទី​មួយ​ កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​អង្គភាព​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​រុ​ស្ស៊ី​ ទី​ពីរ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ និង​កិច្ចព្រមព្រៀង​បំពេញ​ បន្ថែម​រវាង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ និង​ភ្នាក់ងារ​សារព័ត៌មាន​ SPUTNIK​ ទី​បី​ អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​រវាង​វិទ្យុជាតិ​និង​ទីភ្នាក់ងារសារព័ត៌មាន​ SPUTNIK​ ទី​បួន​ កិច្ចព្រមព្រៀង​សហការ​ និង​សហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​ និង​គណបក្ស​រួបរួម​រុ​ស្សី​ និង​ ទី​ប្រាំ​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ និង​ក្រសួង​អភិវឌ្ឍ​សេដ្ឋកិច្ច​សហព័ន្ធ​រុ​ស្ស៊ី​ ស្តី​ពី​ការ​សម្រួល​វិនិយោគទុន​។​

​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​នេះ​ដែរ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ ត្រៀម​ដាក់​ពង្រាយ​ កងកម្លាំង​សមត្ថកិច្ច​ នគរបាល​ កងរាជអាវុធហត្ថ​ និង​យោធា​ ជាង​១​ម៉ឺន​នាក់​ នៅ​ខេត្ដសៀមរាប​ និង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ការពារ​សន្ដិសុខ​ និង​ សណ្ដាប់ធ្នាប់​ នៃ​ការ​មក​ដល់​របស់​នាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​ លោក​ ឌី​មេ​ទ្រី​ មេ​វ៉េ​ដេ​វ​(Dmitry​ Medvedev)​ នេះ​ផង​ដែរ​៕

Share

Image
Image
Image