en     km
en     km

​ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ អញ្ជើញ​លោកស្រី​ អង់​សាន ​ស៊ូ​ជី​ មក​បំពេញ​ទស្សនកិច្ចនៅ​កម្ពុជា​

Share

(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសភូមា (មីយ៉ាន់ម៉ា) របស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកស្រី អង់សាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទសភូមា ដោយក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បានអញ្ជើញលោកស្រី អង់សាន ស៊ូជី មកបំពេញទស្សនកិច្ចនៅកម្ពុជា ។

-ទេស-រដ្ឋមន្ត្រី--ប្រាក់--សុ-ខុន-

តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ដ្រី ប្រាក់ សុខុន មិនទាន់អាចបានបញ្ជាក់បានពេលវេលាដែល លោកស្រី អង់ សាន ស៊ូជី នឹងមកដល់កម្ពុជានៅពេលណានៅឡើយទេ។ ប៉ុន្ដែ បើតាមសារព័ត៌មានក្នុងស្រុកមួយ គឺ លោកស្រី អង់សាន ស៊ូជី បានទទួលការអញ្ជើញនេះ  ហើយនឹងធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របមួយ។

លោកប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេសកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសភូមា កាលពីថ្ងៃទី ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧។

ក្នុងជំនួបពេលនោះ លោករដ្ឋមន្ដ្រី និងលោកស្រី អង់សាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទសភូមាបានពិភាក្សា និងឯកភាពលើចំនុចមួយចំនួន។ ក្នុងនោះរួមមាន៖

ចំនុចទីមួយ៖រៀបចំចុះអនុស្សារណៈយោគយល់គ្នា ស្តីពី ការពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសន្ទនារវាងប្រទេសទាំងពីរ ក្នុងការសម្របសម្រួលបញ្ហាទ្វេភាគី តំបន់ និងពិភពលោក។

ចំនុចទីពី៖ រៀបចំកិច្ចប្រជុំគណៈកម្មការ ចម្រុះទ្វេភាគីលើកទី២ នៅប្រទេសភូមា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ដែលជាប្រយោជន៍រួមរបស់កម្ពុជា និងភូមា។

និងចំនុចទីបី៖ ជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ តាមរយៈការលើកទឹកចិត្តការវិនិយោគ សហគ្រាស ធុនតូច និងមធ្យម និងការផ្លាស់ប្តូរផលិតផលកសិកម្មជាដើម៕

 

Share

Image
Image
Image