en     km
en     km

​តើ​ពិភពលោក​អាច​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​៣​បាន​ទេ​ ខណៈ​អា​មេ​រិ​ក​ពង្រាយ​ទ័ព​រួច​ហើយនៅ​ព្រំដែន​ជាប់​រុ​ស្ស៊ី​ ? (មានសំឡេង)

Share

​សូម​ទស្សនា​វី​ដេ​អូ​ឃ្លី​ប​ អំពី​ការ​ចល័ត​ទ័ព​របស់​អា​មេ​រិ​ក​ដូចនេះ​៖

​ពិភពលោក​ធ្លាប់​កើតសង្គ្រាម​ លោក​ ២​លើក​មក​ហើយ​ គឺ​នៅ​រវាង​ ឆ្នាំ​ ១៩១៤​ដល់​ឆ្នាំ​១៩១៨​គេ​ហៅ​ថា​សង្គ្រាមលោក​លើក​ទី​មួយ​ តែ​២​ទស​វត្ស​ប៉ុណ្ណោះ​ ក៏​កើតសង្គ្រាម​លោក​ពីរ​ទៀត​នៅ​រវាង​ឆ្នាំ​ ១៩៣៩-១៩៤៥​ ។​សង្គ្រាមលោក​ទាំង​២​ ជា​ការ​ផ្ដើម​ចេញពី​ ប្រទេស​ជប៉ុន​ និង​ អា​ល្លឺ​ម៉​ង់​។​ មិន​ដល់​ ២​ឆ្នាំ​ផង​ ពិភពលោក​ ក៏​កើតសង្គ្រាម​មួយទៀត​ គឺ​សង្គ្រាមត្រជាក់​ ដែល​កើតឡើង​ពី​ឆ្នាំ​ ១៩៤៧​ដល់​ ឆ្នាំ​១៩៩១​។​

usa-army1
អាមេរិកដាក់ពង្រាយទ័ពដាក់​នៅ​ ព្រំដែន​ នៃ​បណ្ដា​ប្រទេស​អ៊ឺ​រ៉ុ​ប​ខាងកើត​ ដែល​ជា​សមាជិក​អង្គការ​ណា​តូ ដែលប្រទេស​ទាំងនោះ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​រុ​ស្ស៊ី

សង្គ្រាម​នេះ​ គេ​មិន​បាន​ដាក់រ​សហ្ស​នាម​ថា​ជា​ សង្គ្រាមលោក​ នោះ​ទេ​ ព្រោះ​ជា​សង្គ្រាម​មនោគមន៍វិជ្ជា​ រវាង​ប្លុក​កុំ​មុ​យ​និ​ស្ត​ដឹកនាំ​ដោយ​អតីត​សហភាព​សូ​វៀត​ និង​ប្លុក​ ប្រជាធិបតេយ្យ​ ដឹកនាំ​ដោយ​អា​មេ​រិ​ក​។​

​សង្គ្រាម​នេះ​បាន​ចប់​ទៅ​វិញ​ ដោយសារ​សហភាព​សូ​វៀត​ ដួល​រំលំ​ ហើយ​រដ្ឋ​ក្រោម​ចំណុះ​ក៏​ លែង​ក្រោម​សូ​វៀត​ទៀត​ ដោយ​ទុក​ឱ្យ​អា​មេ​រិ​ក​ ក្លាយជា​ មហាអំណាច​ខ្លាំង​ជាងគេ​។​ តែ​ឥឡូវនេះ​ពិភពលោក​ជួប​រឿង​មួយទៀត​គឺ​សង្គ្រាម​ ប្រឆាំង​អំពើ​ភេរវកម្ម​។​ យ៉ាងណា​ ក៏​គេ​មិន​បាន​ព្រួយបារម្ភ​ដូច​សង្គ្រាម​ លោក​នោះ​ទេ​។​

​អ្វី​ដែល​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​ ខ្លាំង​នោះ​ គឺ​សង្គ្រាម​កើតឡើង​ច្រើន​តែ​ប្រទេស​មហាអំណាច​មួយ​និង​មហាអំណាច​មួយទៀត​ដោយ​ប្រើ​សុទ្ធតែ​អាវុធ​ប្រល័យ​លោក​។​

​តើ​អាច​កើតសង្គ្រាម​លោក​លើក​ទី​៣​បាន​ទេ​ បើ​ អា​មេ​រិ​ក​សហការ​ជាមួយ​ណា​តូ​ ប្រឆាំង​ រុ​ស្ស៊ី​?​

​ការ​ចល័ត​ទ័ព​អា​មេ​រិ​ក​ នៅ​អឺរ៉ុប​ខាងកើត​

​កាលពី​ថ្ងៃ​ទី​៦​មក​រា​ អា​មេ​រិ​កបាន​ បញ្ជូន​ទ័ព​របស់​ខ្លួន​យ៉ាងតិច​ ៦០០០​នាក់​និង​រថក្រោះ​ជិត​១០០​ គ្រឿង​ រួម​និង​ការ​ដាក់​ពង្រាយ​ កាំជ្រួច​ បាញ់​កាំជ្រួច​ និង​កាំជ្រួច​បាញ់​យន្តហោះ​ ទៅ​ដាក់​នៅ​ ព្រំដែន​ នៃ​បណ្ដា​ប្រទេស​អ៊ឺ​រ៉ុ​ប​ខាងកើត​ ដែល​ជា​សមាជិក​អង្គការ​ណា​តូ​ ហើយ​ ប្រទេស​ទាំងនោះ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​រុ​ស្ស៊ី​ ។​  

​ទ​ង្វើ​នេះ​នាំ​ឱ្យ​ រុ​ស្ស៊ី​ ប្រញាប់ប្រញាល់​ បញ្ជូន​កងទ័ព​  រថយន្ត​ក្រោះ​និង​កាំជ្រួច​ ទៅ​កាន់​ទីតាំង​ប្រឈម​មុខ​គ្នា​នេះ​ ដែល​មើលឃើញ​ថា​ជា​ចំនុច​ចាប់ផ្ដើម​ នៃ​ជម្លោះ​ មួយ​ទៅ​រក​សង្គ្រាមលោក​លើក​ទី​បី​ យ៉ាង​ពិតប្រាកដ​។​

usa-army5
រុ​ស្ស៊ី​ ប្រញាប់ប្រញាល់​ បញ្ជូន​កងទ័ព​  រថយន្ត​ក្រោះ​និង​កាំជ្រួច​ ទៅ​កាន់​ទីតាំង​ប្រឈម​មុខ​គ្នា​

​មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​ ដែល​ដឹកនាំ​ ការ​ចល័ត​ទ័ព​ គឺ​ឧត្តមសេនីយ​ Timothy​ McGuire​ ដែល​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ និយាយ​ថា​ ការ​ដាក់​ពង្រាយ​ទ័ព​និង​ គ្រឿង​សព្វាវុធ​នេះ​ គឺជា​ការ​ពង្រឹង​សន្តិសុខ​ របស់​ប្រទេស​ជា​សមាជិក​ របស់​ណា​តូ​តែ​ប៉ុណ្ណោះ​។​

​តើ​អង្គការ​ណា​តូ​ឬ​ អូតង់​ (NATO​ or​ OTAN​ )​ ជា​អ្វី​ហើយ​ប្រទេស​ណា​មាន​ឥទ្ធិពល​ជាងគេ​?

​ណា​តូ​ឬ​ អូតង់​គឺជា​អង្គការ​សិ​ទិ្ធ​សញ្ញា​ អា​ត្លា​ឡង់​តិច​ខាងជើង​។​ គេ​ហៅ​ម្យ៉ាង​ថា​ ជាស​ម្ព័​ន្ទ​ភាព​ យោធា​ ណា​តូ​។​ អង្គការ​នេះ​ បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤៩​។​ ណា​តូ​មាន​មូលដ្ឋាន​របស់​ខ្លួន​នៅ​ ប្រទេស​ ប៊ែ​ល​ហ្សិ​ក​។​ ក្រោយ​ពី​សង្គ្រាមត្រជាក់​ ហើយ​គ្រានោះ​ សហភាព​ សូ​វៀត​ ដួល​រំលំ​ ណា​តូ​ បាន​កើន​សមាជិក​រហូត​២៨​ប្រទេស​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ប្រទេស​ទើប​ចូល​ជា​សមាជិក​ ភាគច្រើន​ ជា​អតីត​សមាជិក​ប្លុក​កុំ​ម្មុ​យ​និ​ស្ត​វ៉ា​សូ​វី​។​ វ៉ា​សូ​វី​ ជា​រដ្ឋធានី​នៃ​ប្រទេស​ប៉ូ​ឡូញ​ ហើយ​ ប្រទេស​នេះ​ បាន​ក្លាយជា​សមាជិក​ ណា​តូ​ ក្រោយ​ពី​សូ​វៀត​ ចាញ់​សង្គ្រាមត្រជាក់​។​

​ប្រទេស​ដែល​មាន​ឥ​ទិ្ធ​ពល​ច្រើន​ជាងគេ​ លើ​ អង្គការ​ណា​តូ​ គឺ​សហរដ្ឋអាមេរិក​ ហើយ​បន្ទាប់​មក​ មាន​អង់គ្លេស​ បារាំង​ និង​អា​ល្លឺ​ម៉​ង់​។​ ប្រទេស​ទាំងនេះ​អាច​ទាញ​ឱ្យ​មាន​សង្គ្រាម​ បាន​ភ្លាម​ បើ​គេ​គិត​ថា​ មាន​ប្រទេស​ណាមួយ​ឈ្លានពាន​ ប្រទេស​ជា​សមាជិក​របស់​ខ្លួន​។​ ករណី​នេះ​ នាំ​ឱ្យ​អា​មេ​រិ​ក​ ដាក់​ពង្រាយ​ទ័ព​របស់​ខ្លួន​ជាប់​ព្រំដែន​ប្រទេស​រុ​ស្ស៊ី​។​

​ពិភពលោក​ប្រ​ឈ​មុខ​គ្រោះថ្នាក់​ហើយ​

​អ្នកជំនាញ​ ខាង​កិច្ច​សង្គ្រាម​និង​ យោធា​ នៃ​ប្រទេស​រុ​ស្ស៊ី​ លោក​ Vladimir​ Yevseyev​ ព្រមាន​ថា​ ការ​ដែល​កងទ័ព​អា​មេ​រិ​ក​និង​ កងទ័ព​សមាជិក​ ណា​តូ​ មក​ដាក់​ពង្រាយ​តាម​ព្រំដែន​ នៃ​ប្រទេស​ជាប់​ប្រទេស​រុ​ស្ស៊ី​ គឺ​សញ្ញា​នៃ​ការ​កកើត​ សង្គ្រាម​មួយ​ទៅ​ហើយ​។​ នាយក​ មជ្ឈមណ្ឌល​ ដើម្បី​ស្រាវជ្រាវ​ នយោបាយ​ សង្គម​ នៃ​បណ្ឌិតសភា​ វិទ្យាសាស្ត្រ​រុ​ស្ស៊ី​ និយាយ​ថា​ សព្វាវុធ​ទំនើបៗ​របស់​អា​មេ​រិ​ក​ មក​ដាក់​តាម​ព្រំដែន​ ជាប់​ប្រទេស​រុ​ស្ស៊ី​ គឺ​«​ជា​ការ​បង្ហាញ​ពី​សញ្ញា​គ្រោះថ្នាក់​នៃ​ការ​កើតសង្គ្រាម​ ដែល​រុ​ស្ស៊ី​ទំនង​មិន​អត់ឱន​ឡើយ​»​។​

​លោក​ព្រមាន​ថា​ រឿង​នេះ​ នាំ​ឱ្យ​ក្រុង​ម៉ូ​ស្គូ​ ដាក់​ពង្រាយ​កាំជ្រួច​បាញ់​រំលង​ទ្វីប​ ប្រឆាំង​អង្គកា​ណា​តូ​ និង​អា​មេ​រិ​ក​ ហើយ​ពិភពលោក​នឹង​ក្លាយជា​ចំណាប់​ខ្លាំង​របស់​អា​មេ​រិ​ក​ និងរ​ស្ស៊ី​។​ មាន​ន័យ​ថា​ ប្រទេស​២​នេះ​ចង់ឱ្យ​ពិភព​គ្រោះថ្នាក់​នៅ​ពេល​ណា​ ក៏​បាន​ដែរ​។​ ទ​ង្វើ​នេះ​ គឺជា​ល្បែង​សង្គ្រាម​ មួយ​អាច​ទៅ​រក​សង្គ្រាមលោក​ថ្មី​ទៀត​។​

usa-army3
ក្រុង​ម៉ូ​ស្គូ​ បាន​ដាក់​ពង្រាយ​ កាំជ្រួច​បាញ់​រំលង​ទ្វីប​ នាវាចម្បាំង​ និង​កងទ័ព​ប្រយុទ្ធ​ជាង​៦០០០​នាក់នៅតាមព្រំដែន​

ដោយសារ​រឿង​នេះ​ ក្រុង​ម៉ូ​ស្គូ​ បាន​ដាក់​ពង្រាយ​ កាំជ្រួច​បាញ់​រំលង​ទ្វីប​ នាវាចម្បាំង​ និង​កងទ័ព​ប្រយុទ្ធ​ជាង​៦០០០​នាក់​ រូ​ច​ហើយ​ ។​

​ដើមចម​ដំបូង​

​អ្វី​ដែល​នាំ​ឱ្យ​ មានការ​ចល័ត​ទ័ព​អា​មេ​រិ​ក​នៅ​តាម​ព្រំដែន​ជាប់​នឹង​ប្រទេស​រុ​ស្ស៊ី​ ដោយសារ​តែ​រុ​ស្ស៊ី​បាន​ចូល​ឈ្លានពាន​យក​តំបន់​គ្រី​មៀ​ នៃ​ប្រទេស​អ៊ុយ​គ្រែ​ន​ ដែល​នាំ​ឲ្យ​អង្គការ​ ណា​តូ​ និង​សហរដ្ឋអាមេរិក​ត្រូវ​ប្រញាប់​បង្ហាញ​សាច់ដុំ​ កងទ័ព​ របស់​ខ្លួន​ទប់ទល់​នឹង​ស្ថានភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​ជា​ យថាហេតុ​មក​លើ​ប្រទេស​ជា​សមាជិក​ណា​តូ​ នៅ​ជាប់​ព្រំដែន​រុ​ស្ស៊ី​ មាន​ប្រទេស​ប៉ូ​ឡូញ​ ហុង​ហ្កា​រី​  ឡត​ទ្វៀ​ និង​ ប៉ុ​ល​ហ្គា​រី​ ជាដើម​។​

​ប្រទេស​អ៊ុយ​គ្រែ​ន​ ក៏​ជា​អតីត​សមាជិក​នៃ​ប្រទេស​សូ​វៀត​ផង​ដែរ​ តែ​ប្រទេស​នេះ​បែក​ចេញពី​ក្រុង​មូ​ស្គូ​ក្រោយ​ពី​ការ​ចប់​សង្គ្រាមត្រជាក់​។​ ការ​ដែល​រុ​ស្ស៊ី​ចូល​កាន់កាប់​តំបន់​គ្រី​មៀ​ បាន​ផ្ដើម​ឲ្យ​អ៊ុយ​គ្រែ​ន​ រត់​ស្រវា​ទៅ​រក​អង្គការ​ ណា​តូ​ ឲ្យ​ជួយ​ខ្លួន​ដែរ​ប៉ុន្ដែ​អ៊ុយ​គ្រែ​ន​ មិនមែន​ជា​សមាជិក​របស់​អង្គការ​នេះ​ទេ​។​

​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ កើតឡើង​រវាង​កងទ័ព​ ណា​តូ​ កងទ័ព​សហរដ្ឋអាមេរិក​ជាមួយនឹង​កងទ័ព​រុ​ស្ស៊ី​។​

​អ្នក​សង្កេតការណ៍​ព្រមាន​ថា​ អ្វី​ដែល​ក្រុង​មូ​ស្គូ​ បញ្ចេញ​ទ​ង្វើ​លុកលុយ​ដែនដី​អ៊ុយ​គ្រែ​ន​ គឺ​ពិតជា​សញ្ញា​នាំ​ឲ្យ​មាន​សង្គ្រាមត្រជាក់​ជា​ថ្មី​ទៀត​។​

​បើ​សង្គ្រាមលោក​កើតឡើង​  រុ​ស្ស៊ី​និង​អា​មេ​រិ​ក​អាច​ប្រើប្រាស់​ អាវុធ​នុយ​ក្លែ​អ៊ែ​រ​

​អាវុធ​ប្រល័យ​លោក​ខ្លាំង​បំផុត​ គឺ​អាវុធ​នុយ​ក្លែ​អ៊ែ​រ​។​ ប្រភេទ​អាវុធ​នេះ​ ជា​អាវុធ​ដែល​អា​មេ​រិ​ក​យក​ទៅ​ទំលាក់​ ទៅ​លើ​កោះ​ ណា​កា​សា​កី​ និង​ ហ៊ី​រ៉ូ​សេ​ម៉ា​ នៃ​ប្រទេស​ជប៉ុន​ នៅ​ឆ្នាំ​១៩៤៥​ ដែល​នាំ​ឱ្យ​បិទ​បញ្ចប់សង្គ្រាម​ លោក​លើក​ទី​ពីរ​។​ អាវុធ​ប្រល័យ​លោក​នេះ​គេ​ហៅ​ថា​ គ្រាប់បែក​ប៉ា​រ៉ា​ម៉ា​ណូ​ ហើយ​ ឥឡូវ​គេ​ហៅ​ថា​ អាវុធ​នុយ​ក្លែ​អ៊ែ​រ​។​

​ប្រទេស​ដែល​ មាន​ក្បាល​គ្រាប់​នុយ​ក្លែ​អ៊ែ​រ​  គឺ​មាន​៩​ប្រទេស​។​ ប្រទេស​ រុ​ស្ស៊ី​ មាន​៧៣០០​គ្រាប់​ អា​មេ​រិ​ក​ ៦៩៧០​ គ្រាប់​ បារាំង​ ៣០០​គ្រាប់​ ចិន​ អាច​មាន​ ២៦០​គ្រាប់​ អង់គ្លេស​ ២១៥​គ្រាប់​ ប៉ា​គី​ស្ថាន​ ១៣០​គ្រាប់​ ឥណ្ឌា​ ១២០​គ្រាប់​ អ៊ី​ស្រា​អ៊ែ​ល​ អាច​មាន​ ៦០​គ្រាប់​ និង​ កូរ៉េ​ខាងជើង​អាច​មាន​ ១០​គ្រាប់​។​

usa-army4
អាមេរិកដាក់ពង្រាយទ័ពដាក់​នៅ​ ព្រំដែន​ នៃ​បណ្ដា​ប្រទេស​អ៊ឺ​រ៉ុ​ប​ខាងកើត​ ដែល​ជា​សមាជិក​អង្គការ​ណា​តូ ដែលប្រទេស​ទាំងនោះ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​រុ​ស្ស៊ី​

អ្នកជំនាញ​ ខាង​កិច្ច​សង្គ្រាម​និង​ យោធា​ នៃ​ប្រទេស​រុ​ស្ស៊ី​ លោក​ Vladimir​ Yevseyev​ ព្រមាន​ថាបើ​សង្គ្រាមលោក​កើតឡើង​មែន​នោះ​ គឺ​ពិភពលោក​ ទាំងមូល​នឹង​ មហន្តរាយ​ ដោយសារ​ ការ​វាយប្រហារ​គ្នា​ ដោយ​ អាវុធ​ប្រល័យ​លោក​ គឺ​អាវុធ​នុយ​ក្លែ​អ៊ែ​រ​៕​ ប្រភព​៖Wikimedia​ a​និង​Reuters​

Share

Image
Image
Image