en     km
en     km

​ជីវិត​បងស្រី​ជា​អ្នក​តម្បាញ​ ចង់ឱ្យ​ក្រមា​មាន​ទីផ្សារ​ដើម្បី​អាច​រក​ប្រាក់​ចិញ្ចឹម​និង​ឱ្យ​ប្អូនៗ​ ៨​នាក់ ​បន្ត​ការ​សិក្សា​

Share

កញ្ញា​ ស្វាយ​ ចាន់​ឌី (ឆ្វេង) និង ប្អូនស្រី
កញ្ញា​ ស្វាយ​ ចាន់​ឌី (ឆ្វេង) និង ប្អូនស្រី

ខ្សែជីវិត​មានដំណើរ​រឿង​ខុស​គ្នា​ ហើយ​រាល់​មនុស្ស​គ្រប់​រូប​មិន​អាច​កំណត់​ឫ​ជ្រើសរើស​កន្លែង​កើត​ ឬ​ កន្លែង​ស្លាប់​បាន​នោះ​ទេ​។​ ជួនកាល​កំពុង​សប្បាយចិត្ត​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​យ៉ាង​មាន​ក្តី​សុខ​ បែរជា​ជួប​ទុក្ខ​ព្រួយ​។​ ជាក់ស្ដែង​កញ្ញា​ស្វាយ​ ចាន់​ឌី​ ​ជា​កូនស្រី​ច្បង​ក្នុង​គ្រួសារ​ ក្រោយ​ពី​ម្តាយ​ស្លាប់​បាត់បង់​ជីវិត​ កញ្ញា​ត្រូវ​រ៉ាប់​រង់​ការងារ​ជំនួស​ម្តាយ​ទាំងអស់​។​ មិន​ត្រឹមតែ​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​ ដើម្បី​គ្រួសារ​ទេ​ ធ្វើ​ជា​បងស្រី​ដ៏​ល្អ​ដែល​គ្រប់គ្រង​ប្អូន​៨​នាក់​ឲ្យ​រៀន​បន្ត​ និង​ថែ​ឪពុក​ជរា​ម្នាក់​ ដោយ​ការ​ត្បាញ​ក្រមា​ និង​ ស្រែ​ចម្ការ​ តែ​ឥឡូវ​មុខរបរ​នេះ​គ្មាន​ទីផ្សារ​ដូច​មុន​ទៀត​ទេ​។​

​រំ​ឮ​ក​ដល់​ពេល​មួយ​កំឡុង​បវេសនកាល​ឆ្នាំ​២០១៥-២០១៦​ បាន​កំពុង​ចូល​មក​ដល់​ នៅ​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មាន​សិស្សានុសិស្ស​ បាន​មក​ដាក់​ពាក្យ​ និង​ទិញ​ពាក្យ​ចូល​រៀន​ជា​ច្រើន​។​ នៅ​ក្នុង​ចំណោម​នោះ​ មាន​មនុស្ស​ ៤​នាក់​ មានមុខមាត់​ប្រហាក់ប្រហែល​គ្នា​ កំពុង​ឈរ​នៅ​មុខ​ក្តារ​បិទ​ប្រកាស​ព័ត៌មាន​។​
​……………………………..

​តើ​ជីវិត​កញ្ញា​ ស្វាយ​ ចាន់​ឌី​ ជួប​ការ​លំបាក​អ្វីខ្លះ​?​ ដើម្បី​ជ្រាប​កាន់​ច្បាស់​ពី​ព័ត៌មាន​នេះ​សូម​ស្តាប់​ជីវៈ​ព័ត៌មាន​ដែល​រៀបរៀង​ដោយ​កញ្ញា​ច្រឹ​ក​ស្រី​អូន​ដូច​តទៅ​៖

Share

Image
Image
Image