en     km
en     km

​ជនសង្ស័យ​ជនជាតិ​អង់​គ្លេ​ង​ពីរ​នាក់​ត្រូវ​បាន​ឃុំ​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​អំពើ​អាស​

Share

​ភ្នំពេញ​៖​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប​បាន​បញ្ជូន​ជនសង្ស័យ​សញ្ជាតិ​អង់គ្លេស​ពីរ​នាក់​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ក្រោម​បទ​ចោទ​អំពើ​អាស​លើ​ក្មេង​ប្រុស​ច្រើន​នាក់​។​ 

ជនជាតិអង់​គ្លេ​ង​ឈ្មោះ​ Leslie​ Peter​ HENMAN​ មាន​អាយុ​៦៤​ឆ្នាំ​និង​ម្នាក់​ទៀត​ឈ្មោះ​ David​ Malcom​ BROCK​ អាយុ​៦៩​ឆ្នាំ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨។រូបភាព៖ taken from facebook’s page of CPU

​ជនសង្ស័យ​មាន​សញ្ជាតិ​អង់​គ្លេ​ង​ឈ្មោះ​ Leslie​ Peter​ HENMAN​ មាន​អាយុ​៦៤​ឆ្នាំ​និង​ម្នាក់​ទៀត​ឈ្មោះ​ David​ Malcom​ BROCK​ អាយុ​៦៩​ឆ្នាំ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​។​

​លោក​ ជា​ ហេង​ ប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​និង​អ​និ​តិ​ជន​នៅ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​បុរស​ជនជាតិ​អង់​គ្លេ​ង​ទាំង​ពីរ​នេះ​បាន​ព្រឹ​ត្ត​អំពើ​អាស​លើ​ក្មេង​ប្រុស​ចំនួន​១២​នាក់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៧​រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ​។​

​លោក​ ជា​ហេង​៖«​គាត់​ប្រ​ព្រឹទ្ធ​យូរ​គាត់​ធ្វើ​មករ​ហូត​ក្នុង​អំឡុង​ឆ្នាំ​២០១៧​។​ជន​រង​គ្រោះ​១២​នាក់​ប្រុស​ចោទ​ពី​បទ​អំពើ​អាស​ប្រឆាំង​អ​និ​តិ​ជន​អាយុ​ក្រោម​១៥​ឆ្នាំ​[​ប្រឈម​មុខ​]​ជាប់​ពន្ធនាគារ​១​ឆ្នាំទៅ​៣​ឆ្នាំ​។​»

​លោក​ ជា​ ហេង​ បន្ថែម​ថា​ ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្រោម​បទ​ចោទ​«​អំពើ​អាស​ប្រឆាំង​អ​និ​តិ​ជន​អាយុ​ក្រោម​១៥​ឆ្នាំ​»​ដែល​អាច​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​។​

​អង្គការ​ការពារ​កុមារ​(Children​ Protection​ Unit)​ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​សមាជិក​ក្រុមការងារ​របស់​អង្គការ​នេះ​នឹង​បន្ត​សម្ភាស​ជន​រង​គ្រោះ​ចំនួន​១២​នាក់​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​។​

​អង្គការ​ Children​ Protection​ Unit​ បានឱ្យ​ដឹង​ថា​ប៉ូលិស​ខេត្តសៀមរាប​បាន​ស៊ើបអង្កេត​លើ​ជនសង្ស័យ​ជា​ជនជាតិ​អង់គ្លេស​ពាក់ព័ន្ធ​នឹង​អំពើ​អាស​បន្ទាប់​ពី​ជនសង្ស័យ​ទាំង​ពីរ​នេះ​បាន​ហៅ​ក្មេង​ប្រុស​ជា​ច្រើន​នាក់​ទៅ​ហែល​ទឹក​នៅ​អាង​ហែល​ទឹក​របស់​គាត់​ដែល​នៅ​ពេល​នោះ​ជន​ង​បរទេស​នេះ​ប្រព្រឹត្តិ​អំពើ​អាស​លើ​ក្មេង​ប្រុស​ទាំងនោះ​៕

Share

Image
Image
Image