en     km
en     km

​គ្រួសារ​​យុវជន​​ដែល​​សមត្ថកិច្ច​ខេត្ដ​កោះកុង​​ចាប់​ខ្លួន​ ​ករណី​​ជះ​ទឹក​​ដាក់​​គ្នា​ ​ទទូច​​ឱ្យ​​ដោះលែង​ យុវជន​នេះ​វិញ

Share

​ម្ដាយមីង​យុវជន​ម្នាក់​រស់នៅ​ខេត្ដកោះកុង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ដោយសារ​លេង​ជះ​ទឹក​កាលពី​បុណ្យចូលឆ្នាំ​ ទទូច​ឱ្យ​សមត្ថកិច្ច​ដោះ​លែង​ ក្មូ​យ​ អ្នកស្រី​វិញ​ព្រោះ​អ្នកស្រី​ថា​ គឺជា​ការ​សងសឹក​ផ្ទាល់ខ្លួន​ហើយ​ជា​រឿង​អយុត្តិធម៌​ ។ ​អ្នកស្រី​ វុន​ សុខ​ណាត​ ដែល​ត្រូវជា​ម្ដាយមីង​របស់​យុវជន​ អេ​ង​ លី​ឆាយ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ១៤​ មេ​សា​ ឆ្នាំ​២០១៦​ បាន​អះអាង​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ក្មួយ​ប្រុស​របស់​អ្នកស្រី​មិន​បាន​ប្រព្រឹត្ដិ​ដូច​ការ​ចោទប្រកាន់​របស់​សម្ថ​កិច្ច​ខេត្ដកោះកុង​នោះ​ឡើយ​ ។​

wmc-logo

​ស្ដ្រី​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ចូល​ឆ្នាំ​ទី​ ២​ នា​ពេល​ព្រឹក​ក្មួយ​ប្រុស​របស់​អ្នកស្រី​រួម​ជាមួយ​មិត្ដ​ភ័​ក្រ​របស់​គាត់​មាន​គ្នា​ប្រមាណ​ជិត​ ២០​នាក់​នាំ​គ្នា​យក​ទឹក​មក​គប់​គ្នា​លេង​នៅ​មុខ​ផ្ទះ​យុវជន​ អេ​ង​ លី​ឆាយ​ តែ​ក៏​មាន​យុវ​វ​ជន​មួយ​ក្រុម​ទៀត​បាន​មក​ដល់​ហើយ​ក៏​លេង​គប់​គ្នា​ទៅ​វិញ​ទៅ​មក​ រហូត​ដល់​មាន​ទំនាស់​ពាក្យ​សម្ដី​ក៏​បង្ក​ឲ្យ​មានការ​យក​ដុំ​ដី​ និង​ ដុំ​ថ្ម​គប់​គ្នា​ដែល​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ទៀត​នោះ​ខូចខាត​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ផង​ ។​

​អ្នកស្រី​បន្ថែម​ថា​ «​ពេល​ប៉ះ​ទ​ង្គិះ​គ្នា​ហ្នឹង​គឺ​មានការ​គប់​ដុំ​ថ្ម​ទៅ​វិញ​ទៅ​មក​ ខាងគេ​នោះ​ផ្ដូ​ល​ម៉ូតូ​គេ​ហើយ​ក៏​រត់​បាត់​អស់​ រហូត​ដល់​ស្ងាត់​ទើប​ពួក​គេ​ (​ក្មេង​ម្ខាង​ទៀត​)​ មក​លើក​ម៉ូតូ​ពូក​គេ​ហើយ​ឃើញ​បាក់​របាំងមុខ​ម៉ូតូ​គេ​ចោទ​ថា​ក្មួយ​ខ្ញុំ​អ្នក​ធ្វើ​ឲ្យ​បាក់​ តែ​តាម​ពិត​ទៅ​ពេល​នោះ​មាន​គ្នា​ច្រើន​គេរ​ត់ទៅ​អស់រលីង​ហើយ​នៅ​តែ​ក្មួយ​ខ្ញុំ​ព្រោះ​ផ្ទះ​នៅ​ទី​ហ្នឹង​ដល់​អ​ញ្ចឹ​ង​គេ​ចោទ​តែ​ក្មួយ​ខ្ញុំ​ម្នាក់​»​ ។​

​ឆ្លើយ​តប​នឹង​ការ​បញ្ហា​នេះ​លោក​ វី​រៈ​សេនីយ៍​ឯក​ ឃឹម​ សា​ណេ​ ទទួលស្គាល់​ថា​ កាលពី​ថ្ងៃ​ទី​ពីរ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​គឺ​ពិត​មានការ​ឃាត់ខ្លួន​យុវជន​ឈ្មោះ​ថា​ អេ​ង​ លី​ឆាយ​ មែន​ក្រោម​បទ​ចោទ​បំផ្លាញ​ទ្រព្យសម្បត្ដិ​បុគ្គល​សាធារណៈ​ ។​ លោក​ ឃឹម​ សា​ណេ​ បាន​បន្ថែម​ថា​ ការ​ប្រព្រឹត្ដ​ហិង្សា​របស់​យុវជន​នេះ​ប្រសិនបើ​គិត​តាម​ច្បាប់​ជន​បង្ក​គឺ​ត្រូវ​សង​សំណង​ទៅ​ជន​រង​គ្រោះ​ ហើយ​ក៏​ត្រូវ​មានទោស​ព្រហ្មទណ្ឌ​ផង​ដែរ​ ។​ លោក​បន្ដ​រថា​ ពេល​នេះ​សំណុំរឿង​យុវជន​ឈ្មោះ​ អេ​ង​ លី​ឆាយ​ ត្រូវ​បាន​បញ្ជូន​សំណុំរឿង​ឡើង​ទៅ​ដល់​តុលាការ​ហើយ​ ។​

​លោក​បន្ថែម​ថា​ «​ខ្ញុំ​សូម​ជម្រាប​ថា​ថ្ងៃ​បុណ្យចូលឆ្នាំ​ហ្នឹង​មាន​ករណី​ក្មេង​ប្រើ​អំពើរ​ហិង្សា​វា​គប់​ទឹក​ដាក់​គ្នា​ហ្នឹង​ វា​មាន​ទីប​១​ដើម​ជាង​កន្លះ​ម៉ែ​ត​ប៉ុន​មេដៃ​ ដែក​អា​តាន់​មួយ​ដើម​ប្រហែល​ប៉ុន​មេដៃ​កន្លះ​ម៉ែ​ត​ដែរ​ បាន​យក​ទៅ​វ៉ៃ​ម៉ូតូ​របស់​គេ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ ហើយ​ចំពោះ​អំពើរ​ហិង្សា​យើង​ត្រូវ​សង​ជា​សំណង​ហើយ​ត្រូវ​មានទោស​ព្រហ្មទណ្ឌ​ទៀត​»​ ។​

​ជុំវិញ​ការ​ឆ្លើយ​តប​របស់​លោក​វី​រៈ​សេនីយ៍​ឯក​ ឃឹម​ សា​ណេ​ នេះ​ដែរ​អ្នកស្រី​ វុន​ សុខ​ណាត​បាន​បដិសេធ​ការ​អះអាង​នេះ​ ដោយ​អ្នកស្រី​លើក​ឡើង​ថា​ បំពង់​ទីប​ដែល​សមត្ថកិច្ច​រក​ឃើញ​នោះ​គឺ​អាច​រើស​បាន​មក​ពី​កន្លែង​ជាងដែក​នៅ​ក្បែ​ផ្ទះ​របស់​ក្មួយ​អ្នកស្រី​ប៉ុណ្ណោះ​ ។ ​អ្នកស្រី​ថា​ ការ​ចាប់ខ្លួន​ក្មួយ​របស់​អ្នកស្រី​គឺជា​ការ​សងសឹក​គំនុំ​ផ្ទាល់ខ្លួន​ព្រោះ​កន្លង​មក​ក្រុម​គ្រួសារ​របស់​យុវជន​ខាងលើ​ធ្លាប់​មាន​ទំនាស់​ជាមួយ​ ភាគី​សមត្ថកិច្ច​ជា​ច្រើន​លើក​ពាក់ព័ន្ធ​នឹង​បញ្ហា​ជា​ច្រើន​។​

​អ្នកស្រី​បន្ថែម​ថា​ «​គ្រួសារ​ខ្ញុំ​ធ្លាប់​មាន​ទំនាស់​ជាមួយ​ប៉ូ​លី​ស​កាលពី​មួយ​ឆ្នាំ​មុន​ ហើយ​ក៏​មាន​ជា​ហូរហែរ​មក​ដែរ​ គឺ​ម្ដាយ​ក្មួយ​ខ្ញុំ​បងស្រី​ខ្ញុំ​ហ្នឹង​កាលពី​មួយ​ឆ្នាំ​មុន​ក្មួយ​ឈ្មោះ​ លី​ឆាយ​ ត្រូវ​គេ​កាប់​ចំ​ក្បាល​ហើយ​ពេល​ដែល​ចាប់​បាន​អ្នក​កាប់​ហ្នឹងហើយ​ប៉ូ​លី​ស​ដែល​ដោះស្រាយ​រឿងលើក​នេះ​ដដែល​គាត់​ស៊ីលុយ​ខាងគេ​ដោយសារ​ខាង​គ្រួសារ​ខ្ញុំ​ក៏​មាន​គួរសម​ដែរ​ក៏​បាន​ទៅ​ពឹងពាក់​ប៉ូ​លី​សមាន​ឋានៈ​ធំ​ជាង​ហ្នឹង​ជួយ​ ហើយ​គេ​ក៏​បាន​ចាប់​គេ​ខាង​នោះ​ដាក់គុក​ទៅ​ហើយ​ប៉ូ​លី​ស​នោះ​គាត់​ត្រូវ​សង​លុយ​គេ​វិញ​ អាច​ធ្វើ​អោយ​គាត់​ខឹង​ព្រោះ​គាត់​អត់​បាន​លុយ​ពី​គេ​»​ ។​

​បើ​ទោះបីជា​មានការ​ឆ្លើយ​តប​យ៉ាងណា​ក៏​អ្នកស្រី​ វុន​ សុខ​ណាត​ ក៏​បាន​អំពាវនាវ​សុំ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ជួយ​ស្វែងរក​យុ​ត្ដិ​ធ​ម៍​សម្រាប់​គ្រួសារ​អ្នកស្រី​ផង​។​

​អ្នកស្រី​បន្ថែម​ថា​ «​នាង​ខ្ញុំ​សូម​សុំ​ណូ​ម​ពរ​ដល់​មន្ដ្រីរាជការ​ធំៗ​ ពិសេស​សម្ដេច​ ហ៊ុន​ សែន​ មេត្ដា​ជួយ​រក​យុ​ត្ដិ​ធ​ម៍​ឲ្យ​គ្រួសារ​នាង​ខ្ញុំ​ផង​ព្រោះ​អី​រឿង​នេះ​មិនមែន​រឿង​ធំដុំ​ទេ​រឿង​តូចតាច​បំផុត​ តែ​ដោយសារ​ប៉ូ​លី​ស​ជា​បុគ្គល​ដែល​ខឹង​ក្រុម​គ្រួសារ​ខ្ញុំ​ គាត់​បង្កើត​រឿង​នេះ​ឡើង​ដោយ​ខ្លួនឯង​ និយាយ​ឲ្យ​ចំ​គឺ​គាត់​ចង់​ធ្វើបាប​ក្រុម​គ្រួសារ​ខ្ញុំ​»​ ។​

​ជុំវិញ​ការ​ចាប់ខ្លួន​យុវជន​ឈ្មោះ​ អេ​ង​ លី​ឆាយ​ នេះ​ដែរ​ លោក​ ញៀប​ សំ​អឿ​ន​ មន្ដ្រី​ផ្នែក​សិទ្ធិ​មនុស្ស​អង្ក​ការ​អា​ដ​ហុ​ក​ប្រចាំ​ខេត្ដកោះកុង​បាន​ចាត់​ទុក​ទ​ង្វើ​រ​នេះ​ថា​ជា​កា​រំលោភសិទ្ធិ​មនុស្ស​ ។​ លោក​បាន​បន្ថែម​ថា​ ត្រឹមតែ​ករណី​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្ដិ​អ្នក​ដទៃ​សមត្ថកិច្ច​គួរ​ត្រឹម​ធ្វើការ​អប់រំ​ណែនាំ​ មិន​គួរ​ដល់​ថ្នាក់​ចាប់​បញ្ជូន​ជន​បង្ក​ដាក់​ពន្ធនាគារ​ដូចនេះ​ទេ​ ។​

​លោក​បន្ថែម​ថា​ «​ខាងយើង​ខ្ញុំ​ជា​អង្ក​ការ​សង្គម​ស៊ិ​វិល​យើង​យល់​ឃើញ​ថា​ បទល្មើស​ហ្នឹង​មិន​គួរ​យក​ទៅ​ដាក់​ពន្ធនាគារ​ទេ​ ដោយសារ​ទី​មួយ​យើង​យល់​ឃើញ​ថា​ការ​ជះ​ទឹក​គ្នា​នោះ​ត្រឹម​ជា​ការ​លេង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ផង​ ដែល​ជា​ទូរ​ទៅ​គឺជា​ទំលាប់​ទៅ​ហើយ​ភាគច្រើន​គឺ​លេង​អ​ញ្ចឹ​ង​ យើង​យល់​ថា​គួរតែ​ណែនាំ​គាត់​អប់រំ​គាត់​បញ្ជូន​គាត់​ទៅ​ផ្ទះ​វិញ​ប្រសើរ​ជា​ជាង​ការ​យក​គាត់​ទៅ​ដាក់​ពន្ធនាគារ​»​ ។​

​តាម​ការ​ផ្ដល់​ព័ត៌មាន​របស់​លោក​ វី​រៈ​សេនីយ៍​ឯក​ ឃឹម​ សា​ណេ​  ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ​ រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​នាំ​ខ្លួន​ផ្ញើ​និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ កោះកុង​ ដោយ​រង់ចាំ​ការ​ចោទប្រកាន់​ជា​ផ្លូវការ​ ៕

Share

Image
Image
Image