en     km
en     km

​គណ​​បក្ស​ជាប់​ឆ្នោត​ទាំង​២​ នឹង​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​ លើ​បញ្ហា​សេសសល់​ នៅ​ថ្ងៃ​សុក្រ​ទី​៩​ ខែតុលា​

Share

ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ នឹង​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​ទៀត​ នៅ​ថ្ងៃ​សុក្រ​ ទី​៩​ ខែតុលា​ខាង​មុខ​នេះ​ អំពី​បញ្ហា​ដែល​នៅ​សេសសល់​ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ និង​វិសោធនកម្ម​ ច្បាប់​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​។​

Sor Kheng-Sam Rainsy
លោក​ ស​ ខេ​ង​ ជាមួយលោក លោក​ សម​ រ​ង្ស៊ី​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ចុះ​កាល​ថ្ងៃ​ទី​០៦​ ខែ​ តុលា​ ឲ្យ​ដឹង​ថា​ ការ​ជួប​ពិភាក្សា​គ្នា​នោះ​នឹង​ធ្វើ​នៅ​វេលា​ម៉ោង​១៧​ :​ ០០​ល្ងាច​ នៅ​វិមាន​រដ្ឋសភា​ ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​ លោក​ ស​ ខេ​ង​ ជា​ប្រធាន​ ចំណែក​ គណបក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​ដោយ​ លោក​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​ រួម​ទាំង​ក្រុមការងារ​ចម្រុះ​នៃ​គណបក្ស​ទាំង​ពីរ​ផង​ដែរ​។​

​គួរ​ម្លឹ​កថា​ ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ កាល​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​១​ ខែតុលា​កន្លង​ទៅ​ បាន​បញ្ចប់​ ដោយ​មិន​បាន​បង្ហាញ​លទ្ធផល​ជា​ដុំ​កំភួន​ដល់​អ្នក​សារព័ត៌មាន​នោះ​ទេ​ ។​ អ្នកនយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់តែ​ប្រាប់​ថា​ មាន​ចំណុច​ត្រូវ​រូ​វ​គ្នា​ច្រើន​ ហើយ​ចំណុច​សេសសល់​តិចតួច​ទៀត​ នឹង​ពិភាក្សា​បន្ត​នៅ​ស​ប្ដា​ហ៍​ក្រោយ​  ព្រមទាំង​អះអាង​ផង​ដែរ​ថា​ នឹង​បង្ហាញ​លទ្ធផល​នៅ​ពេល​ក្រោយ​៕​

Share

Image
Image
Image