en     km
en     km

​គណៈ​ក​ម្មា​ការ​អឺរ៉ុប​គ្រោង​ពិនិត្យ​ឡើង​វិញ​លើ​ពន្ធ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​

Share

គណៈ​ក​ម្មា​ការ​អឺរ៉ុប​កាលពី​ថ្ងៃ​ អង្គា​រ៍​ ម្សិលមិញ​ បាន​ទទួលយក​សំណើ​របស់​កសិករ​អ៊ី​តា​លី​ថា​ នឹង​ពិនិត្យ​ឡើង​វិញ​លើ​ការ​អនុគ្រោះ​ព័ន្ធ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ ព្រោះ​ការ​លើកលែង​ពន្ធ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​បាន​ប៉ះពាល់​ដល់ទី​ផ្សារ​អង្ករ​របស់​កសិករ​អ៊ី​តា​លី​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​លម្អិត​

                       កម្មករច្រកអង្ករចូលបាវ និងលីអង្ករដាក់ក្នុងឃ្លំាង។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា



​គណៈ​ក​ម្មា​ការ​អឺរ៉ុប​(European​ Commission​ )​ កាលពី​ថ្ងៃ​ទី​ ៦​ ខែ​ វិច្ឆិកា​បាន​ថ្លែង​គាំទ្រ​ក្រុម​អ្នក​ផលិត​អង្ករ​អ៊ី​តា​លី​ថា​ការ​លើកលែង​ពន្ធ​នាំ​អង្ករ​ពី​កម្ពុជា​ និង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​អង្ករ​របស់​កសិករ​ប្រទេស​អ៊ី​តា​លី​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ គណៈ​ក​ម្មា​ការ​អឺរ៉ុប​។​

​គណៈ​ក​ម្មា​ការ​អឺរ៉ុប​គ្រោង​នឹង​ដាក់​សំណើ​ទៅ​សមាជិក​សហភាព​អឺរ៉ុប​ឱ្យ​បោះ​ឆ្នោត​គាំទ្រ​ឱ្យ​មានការ​យកពន្ធ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ និង​មី​យ៉ា​ន់​ម៉ា​។​

​សមាជិក​សភា​អឺរ៉ុប​ម្នាក់​គឺ​ លោកស្រី​ Tiziana​ Beghin បាន​និយាយ​នៅ​ក្នុង​ញត្តិ​របស់​លោក​ស្រីថា​ សំណើ​របស់​គណៈកម្មកា​អឺរ៉ុប​ ដើម្បី​ឆ្លើយ​តប​នឹង​ លក្ខខណ្ឌ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​និង​មី​យ៉ា​ន់​ម៉ា​ គឺ​ជោគជ័យ​តូច​មួយ​ សម្រាប់​អ្នក​ដាំ​ដុះខាត​តូច​  និង មធ្យម នៃ​កសិករ​អ៊ី​តា​លី​ តែ​មិន​ស័ក្ដិ​សម​ចំពោះ​ការ​ប្រកួតប្រជែង​របស់​ប្រទេស​​ជា​ច្រើ​នៅ​អាស៊ី​។​ ករណី​នេះ​ ត្រូវ​បាន​សាទរ​ សម្រាប់​ទីផ្សារ​អង្ករ​នៃ​កសិករ​ប្រទេស​អ៊ី​តា​លី​។​

​កាលពី​ថ្ងៃ​ទី​ ១៦​ មិ​នា​ គណៈកម្មាការ​អឺរ៉ុប​បាន​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ថា​ តើ​មាន​ភាព​ស្មើគ្នា​ចំពោះ​កសិករ​នៅ​អឺរ៉ុប​ដែរ​ឬ​យ៉ាងណា​។​ ការ​ស៊ើបអង្កេត​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​ប្រទេស​អ៊ី​តា​លី​ស្នើ​សុំ​ឱ្យ​មាន​វិធានការ​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​ និង​គិត​អត្រាពន្ធ​អង្ករ​ពី​កម្ពុជា​ និង​មី​យ៉ា​ន់​ម៉ា​។​

​ជុំវិញ​បញ្ហា​នេះ​មន្ត្រី​ក្រសួងកសិកម្ម​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​ចំពោះ​វិធានការ​គណៈកម្មការ​អឺរ៉ុប​គ្រោង​ពិនិត្យ​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទេ​។​

​សហភាព​អឺរ៉ុប​បាន​ផ្តល់​សិទ្ធិ​ឱ្យ​កម្ពុជា​នាំ​ចេញ​ទំនិញ​ដោយ​មិន​យកពន្ធ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នៃ​ក​ក្រោម​គម្រោង​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​(EBA)​។​

​ប្រ​សិន​បើ​សហភាព​អឺរ៉ុបដកហូត​ពន្ធ​ឡើង​វិញ​ចំពោះ​អង្ករ​កម្ពុជា​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​ដែល​កាលពី​ឆ្នាំ​មុន​កម្ពុជា​នាំ​ចេញ​អង្ករ​មាន​ចំនួន​សរុប​ ៤០​ ភាគរយ​។​

​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​ ឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល ​៩​ ខែ​ ឆ្នាំ​ ២០១៨​ កម្ពុជា​នាំ​ចេញ​អង្ករ​សរុប​ជិត​ ៤​ សែន​ តោន​ ទៅ​កាន់​ប្រទេស​គោលដៅ​ចំនួន​ ៥៩​ ប្រទេស​ ដោយ​ក្រុមហ៊ុន​ ៧៣​។​

​កម្ពុជា​ទើបនឹង​គ្រង​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​ ២០១៨​នេះ​ ក្នុង​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​លើក​ទី​១០​ នៅ​ប្រទេស​វៀតណាម​។​

​អង្ករ​កម្ពុជា​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់ពី​ ១៣​ ភាគរយ​ កាលពី​ឆ្នាំ​ ២០១៣​ និង​កើនឡើង​រហូត​ដល់​ ២១​ ភាគរយ​ កាលពី​ឆ្នាំ​ ២០១៧​។​ ប៉ុន្តែ​ទីផ្សារ​អង្ករ​របស់​កសិករ​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ពី​ ៥២​ ភាគរយ​ មក​នៅ​ត្រឹម​ ៣០​ ភាគរយ​ក្នុង​រយៈពេល​ដូច​គ្នា​។​នេះ​បើ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​៕

Share

Image
Image
Image