en     km
en     km

​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​នៅ​ថ្ងៃ​ទី​ ៣១​ខែមករា​

Share

​ភ្នំពេញ​ ៖​ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​ “My​ First​ STOCK”​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​វិស័យ​មូល​ប​ត្រ​ ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ ដល់​សាធារណជន​ នៅ​ថ្ងៃអាទិត្យ​ ទី​៣១​ ខែមករា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​ ចាប់ពី​ម៉ោង​ ១០​ព្រឹក​ ដល់​ម៉ោង​ ១០​យប់​។​

cambodian-stock-cover

​ការ​រៀបចំ​កម្មវិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​នេះ​ បើ​ទូលាយ​ឲ្យ​សាធារណជន​ ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយនឹង​ក្រុមហ៊ុន​មូល​ប​ត្រ​ និង​ក្រុមហ៊ុន​ចុះ​ប​ញ្ចី​លក់​មូល​ប​ត្រ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ អំពី​ភាគហ៊ុន​ចុះបញ្ជី​និង​សេវា​ពាក់ព័ន្ធ​នានា​ ក៏​ដូច​ជា​ទទួល​ព័ត៌មាន​បន្ថែម​ពី​ការ​បើក​គណនី​ជួញដូរ​មូល​ប​ត្រ​ និង​ការ​វិនិយោគ​មូល​ប​ត្រ​ផង​ដែរ​។​

​សូម​ជម្រាប​ថា​ កម្មវិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​ អ៊ី​អន​ម៉​ល​ ដោយ​មានការ​ប្រគុំ​តន្ត្រី​ និង​កម្មវិធី​ចាប់​រង្វាន់​ផ្សងសំណាង​ផ្សេងៗ​ ដល់​អ្នកចូលរួម​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ លោក​ ហុង​ សុ​ហួរ​ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ ថ្លែង​នៅ​ក្នុង​ពិធី​អបអរសាទរ​និស្សិត​កម្ពុជា​ពីរ​រូប​ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​ការ​ប្រឡង​ជួញដូរ​មូល​ប​ត្រ​អាស៊ាន​ឆ្នាំ​ ២០១៥​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ប្រាំ​នៅ​ក្នុង​សហគមន៍​អាស៊ាន​ ថ្ងៃ​ទី​ ២៨​ ខែមករា​នេះ​៕

Share

Image
Image
Image