en     km
en     km

​ក្រសួង​ការងារ​ ចូលរួម​សោកស្ដាយ​ចំពោះ​គ្រោះ​ថា្ន​ក់​ក្រឡាប់​រថយន្ដ​ដឹក​កម្មករ​​នៅ​ថ្ងៃនេះ​🔊

Share

ភ្នំពេញ៖ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ចូល រួម​សោកស្ដាយ​យ៉ាង​ក្រៃ​លែង​ចំពោះ​ឧ​ប​ទ្ធ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ ក្រឡាប់​រថយន្ដ​ដឹក​កម្មករ​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ កាលពី​វេលា​ម៉ោង​ ៦៖៣០​ នាទី​ព្រឹក​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​ ​លៀ​ ស៊ី​ណា​ រាយការណ៍​៖

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ

​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ ឲ្យ​ដឹង​ថា​ ក្រសួង​ការងារ​បាន​ទទួល​ដំណឹង​ថា​ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ដ​ដឹក​កម្មករ​បើកបរ​ជៀស​ពី​ម៉ូតូ​ ម៉ូតូ​កង់​បី​ និង​មនុស្ស​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ កាលពី​វេលា​ម៉ោង​ ៦៖៣០​ នាទី​ព្រឹក​ នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A​ ក្បែរ​ស្ពាន​ទី​០៩​ ក្នុងភូមិ​ក្ដី​ចាស់​ សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ដែល​បាន​បណ្ដាល​ឲ្យ​កម្មករ​ កម្មការិនី​រង​របួស​ចំនួន​ ៧២​នាក់​ ក្នុង​នោះ​របួសធ្ងន់​ចំនួន​ ៤៣​នាក់​ និង​របួស​ស្រា​លចំនួន​ ២៩​នាក់​។​
​គួរ​ជម្រាប​ថា​ គិត​ត្រឹម​ម៉ោង​ ១០៖០០​ នាទី​ព្រឹក​ ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ កម្មករ​ កម្មការិនី​រង​បួស​ចំនួន​ ៦៣​នាក់​ ដែល​ក្នុង​នោះ​របួសធ្ងន់​ចំនួន​ ៤៣​នាក់​ កំពុង​តែ​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​ ហើយ​អ្នក​រង​របួស​ចំនួន​ ០៩​នាក់​ផ្សេង​ទៀត​ កំពុង​សំរាក​ព្យាបាល​នៅ​ ប៉ូ​លី​គ្លីនិក​សុខលាភ​មេត្រី​។

​បន្ថែម​ពី​នេះ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ទាំងអស់​ក្រសួង​ការងារ​ និង​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ​ នឹង​បន្ដ​ជួយ​ដោះស្រាយ​រាល់​ទុក្ខ​លំបាក​របស់​កម្មករ​ កម្មការិនី​ និង​ក្រុម​គ្រួសារ​ទៅ​តាម​គោ​ការណ៍​របប​សន្ដិសុខ​សង្គម​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​៕

Share

Image
Image
Image