en     km
en     km

​ក្រសួង​ការងារ​ចុះ​កិច្ចព្រមព្រៀង​នាំ​កម្មសិក្សាការី​កម្ពុជា​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ជប៉ុន​

Share

ភ្នំពេញ​៖​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ ចន្ទ ទី​ ១៥ ខែ​មក​រា​នេះ​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ភាគី​ជប៉ុន​ដើម្បី​បញ្ជូន​កម្មសិក្សាការី​ទៅ​សិក្សា​ជំនាញ​និង​ធ្វើ​ការងារ​ផ្នែក​ឧស្សាហកម្ម​នៅ​ប្រទេស​ជប៉ុន​ប្រមាណ១០០០នាក់ក្នុងមួយឆ្នំាៗ។​ 

លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនំាយកកម្មសិក្សាកាីខ្មែរទៅសិក្សានិងធ្វើការលើជំនាញវិស័យឧស្សាហកម្មនិងកសិកម្មទៅជប៉ុនជាមួយលោក​ Nakamura​ Tokihiro​ អភិបាលខេត្ត​អិ​ហ៊ិ​ម៉ិ​របស់​ប្រទេស​ជប៉ុន​។ប្រភពរូបភាព៖facebook



​កម្មវិធីចុះកិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​ជាមួយ​សមាគម​សហជីព​កម្មសិក្សាការី​បរទេស​ខេត្ត​អិ​ហ៊ិ​ម៉ិ​របស់​ប្រទេស​ជប៉ុន​ក្នុង​គោលបំណង​បណ្តុះបណ្តាល​ជំនាញ​និង​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យឧស្សាហកម្មនិងកសិកម្ម​នៅប្រទេសជប៉ុន។

                     លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា។ប្រភពរូបភាព៖facebook


​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​កិច្ចព្រមព្រៀង​នេះ​គឺជា​កិច្ច​សហប្រតិបត្តិការ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​កម្មសិក្សាការី​កម្ពុជា​នូវ​ជំនាញ​​វិជ្ជាជីវៈ​ច្បាស់លាស់​និង​ប្រាក់​ចំណូល​ប្រមាណ​១០០០​ដុល្លារ​ទៅ​១៥០០​ដុល្លារ​ក្នុង​មួយ​ខែ​។​

​លោក​ រដ្ឋមន្ត្រី​ បញ្ជាក់​ថា​ បច្ចុប្បន្ន​កម្មសិក្សាការី​កម្ពុជា​ជាង​៦០០០​ពាន់​នាក់​ធ្វើ​ការងារ​និង​សិក្សា​ជំនាញ​លើ​ផ្នែក​ឧស្សា​កម្ម​ សេវាកម្ម ​និង​នេសាទ​នៅ​ប្រទេស​ជប៉ុន​ ។​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ កម្មសិក្សាការី​កម្ពុជា​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា​ត្រូវ​ចេះ​ភាសា​ជប៉ុន​ ជំនាញ​វិជ្ជាជីវៈ​បឋម​ដែល​ទទួលស្គាល់​ពី​ក្រសួង​ការងារ​ជាដើម​។​

​លោក​ រដ្ឋមន្ត្រី​ អ៊ិ​ត​ សំ​ហេង​ ៖«​មក​ថ្ងៃនេះ​យើង​មាន​ប្រហែល​៦២០០​នាក់​កំពុង​តែ​ធ្វើ​កម្មសិក្សា​និង​ធ្វើ​ការងារ​នៅ​ប្រទេស​ជប៉ុន​។​ការ​MOU​ជា​បន្តបន្ទាប់​យើង​មិន​មាន​កំណត់​ចំនួន​ប្រាកដ​ប្រា​ជា​ទេ​។​ប៉ុន្តែ​ក្រសួង​និង​ដៃ​គិតគូរ​យើង​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​បង្កើន​ចំនួន​របស់​វា​ឲ្យ​បាន​ច្រើន​។​ឥ​ឡូត​នេះ​យើង​មាន​៦០០០​ពាន់​ ហើយ​ខ្ញុំ​សង្ឃឹមថា​ ឆ្នាំ​ក្រោយ​នឹង​ឡើង​ដល់​រាប់​ម៉ឺន​នាក់​។​»

                    លោក​ Nakamura​ Tokihiro​ អភិបាលខេត្ត​អិ​ហ៊ិ​ម៉ិ​របស់​ប្រទេស​ជប៉ុន​។ប្រភពរូបភាព៖facebook



​លោក​ Nakamura​ Tokihiro​ អភិបាលខេត្ត​អិ​ហ៊ិ​ម៉ិ​របស់​ប្រទេស​ជប៉ុន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ថា​ជប៉ុន​នឹង​ទទួល​កម្មសិក្សា​រី​កម្ពុជា​ប្រមាណ​១០០០​នាក់​ក្នុង​មួយ​ឆ្នាំៗ​។​ លោក​ Nakamura​ Tokihiro​ បញ្ជាក់​ថា​ កម្មសិក្សាការី​កម្ពុជា​នឹង​សិក្សា​និង​ធ្វើការ​ងារ​លើ​ជំនាញ​ឧ​ហ​ស្សា​ហ​កម្ម​ផលិត​ក្រដាស​ កន្លែង​ពោះគោ​ រោងចក្រ​ផលិត​នាវា​ និង​ផ្នែក​កសិកម្ម​នៃ​ដំណាំ​ផ្លែក្រូច​ជាដើម​។​លោក​សន្យាថា នឹង​ជួយ​ជម្រុញ​រដ្ឋាភិបាល​និង​អ្នក​វិនិយោគ​ជប៉ុន​ ដើម្បី​បង្កើន​ការ​នាំ​យក​ពលករ​និង​សិក្ខាកាម​ពី​ប្រទេស​កម្ពុជា​ច្រើន​ថែម​ទៀត​។​

​លោក​ Nakamura​ Tokihiro៖«​ទស្សនកិច្ច​ដោយ​ផ្ទាល់​គាត់​បាន​ចាប់អារម្មណ៍​ថា​ពិតជា​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ សន្តិភាព​ សុវត្ថិភាព​ហើយ​ប្រជាជន​កម្ពុជា​យើង​មាន​សក្តានុពល​ភាព​ក្នុង​បំពេញការងារ​នៅ​ប្រទេស​ជប៉ុន​បាន​ដូច្នេះ​គាត់​នឹង​ពាំនាំ​នូវ​រូបភាព​ថ្មី​ទាំងនោះ​ទៅ​ដល់​អ្នកធ្វើការ​ងារ​នៅ​ជប៉ុន​និង​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ឲ្យ​ជម្រុញ​នាំ​ពលករ​និង​សិក្ខាកាម​ទៅ​ធ្វើ​ការងារ​នៅ​ជប៉ុន​។​»

​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​ កម្ពុជា​ គឺ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​បញ្ជូន​កម្មសិក្សាការី​ខ្មែរ​ទៅ​សិក្សា​ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​ឆ្នាំ​២០០៧​ រហូត​មក​ដល់​ដំណាច់ឆ្នាំ​២០១៧​នេះ​សរុប​៦,១៧៧​ នាក់​ ក្នុង​នោះ​មាន​កម្មសិក្សាការី​ជា​ស្ត្រី​ចំនួន​៣,៥៧២​នាក់​។​ ការ​បញ្ជូន​កម្មសិក្សាការី​ខ្មែរ​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​៦​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៥៕

Share

Image
Image
Image