en     km
en     km

​ក្រសួងមហាផ្ទៃ​ប្រាប់ទៅ​ក្រុមប្រឹក្សា​/​ឃុំ​សង្កាត់​សម្រួលការ​ចេញ​លិខិតបញ្ជាក់​ស​ម្រាប់​បេក្ខជន​បក្សនយោបាយ​

Share

​ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ​ចេញ​សេចក្ដីណែនាំ​មន្ត្រី​ក្រុមប្រឹក្សា​/​ឃុំ​សង្កាត់​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​សម្របសម្រួល​ដល់​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ក្នុង​ការ​ចេញ​លិខិតបញ្ជាក់​ផ្សេងៗ​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​ ២០១៨​នេះ​។​

                                                                               ក្រុមប្រឹក្សាឃុំជួបប្រជុំពិភាក្សាគ្នា។រូបភាព៖ Facebook

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ មាន​រយៈពេល​១៥​ថ្ងៃ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ ចាប់ពី​ថ្ងៃ​ទី​ ៣០​ ខែ​ មេ​សា​ រហូត​ដល់​ថ្ងៃ​ទី​ ១៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​។​

​ដោយ​យោង​តាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ពុធ​ ម្សិលមិញ​បាន​ចេញ​លិខិត​មួយ​ ជូនដំណឹង​ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត​ ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​/​សង្កាត់​ឲ្យ​ជួយ​សម្របសម្រួល​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចេញ​លិខិតបញ្ជាក់​នានា​ដល់​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​តំណាង​របស់​គណបក្ស​នយោបាយ​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់​។​

​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​គ​.​ជ​.​ប​ កាលពី​ម្សិលមិញ​ ប្រធាន​គណបក្ស​ធ​ម្មា​ធីប​តេ​យ្យ​ លោកស្រី​ ពោធិ​តី​ សាវត្ថី​ ស្នើ​សុំ​ឲ្យ​ គ​.​ជ​.​ប​ ពិនិត្យ​មើល​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មួយ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​បាន​បដិសេធ​ មិន​ចុះបញ្ជី​បេក្ខជន​របស់​ខ្លួន​ ដើម្បី​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។​

​លោកស្រី​ ពោធិ​តី​ សាវត្ថី​៖«​ពេល​គាត់​ទៅ​ចុះ​ឈ្មោះ​គេ​សម្លុត​គំរាម​ក​គ​ហែង​គាត់​គេ​ថា​ អ្នកគ្រូ​ធ្វើ​ជា​នាយក​សាលា​គេ​គិត​ថា​សមា​ជិក​​គណបក្ស​ប្រជាជន​បាន​គេ​ឲ្យ​អង្គុយ​កន្លែង​និង​។​ប្រសិនបើជា​ចេញពី​និង​ឈរឈ្មោះ​ឲ្យ​គណបក្ស​ផ្សេង​សុំ​លាលែង​ពី​អោយ​ហើយ​អ​ញ្ចឹ​ង​វា​ខុស​ពី​ច្បាប់​គ​.​ជ​.​ប​ សូម​ឯកឧត្តម​អធិបតី​បំភ្លឺ​បញ្ហា​នឹង​។​»

​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​ ២៥​ ខែ​ មេ​សា​នេះ​ លោក​ សោម​ សូលី​ដា​ អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ ថ្លែង​ថា​ គ​.​ជ​.​ប​ នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​រារាំង​ឬ​រើសអើង​ក្នុង​ការ​បញ្ជាក់​លិខិត​នានា​ចំពោះ​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​។​

​លោក​ សោម​ សូលី​ដា​៖​ «​វិធានការ​គឺ​មាននៅ​ក្នុង​ច្បាប់​គ​.​ជ​.​ប​ អនុវត្ត​កិច្ចការ​របស់​ខ្លួន​ ហើយនឹង​ទោស​ទៅ​តាម​បញ្ញា​តិ​មាត្រា​១៤២​ បទ​រារាំង​ គឺជា​បញ្ហា​កើតឡើង​ ហើយ​ត្រូវ​ផាក់ពិន័យ​ពី​ ៥​ លាន​រៀល​ ទៅ​ ២០​ លាន​រៀល​ ហើយ​បទ​រារាំង​តាំងពី​ការ​មិន​បំពេញ​ឬ​ការ​មិន​បញ្ជាក់​អំពី​ការ​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ដើម្បី​បំពេញ​លក្ខខណ្ឌ​ជា​បេក្ខជន​។​»

​បច្ចុប្បន្ន​គណបក្ស​ចំនួន​ ៣៧​ បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​។​ អ​សនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៦​នេះ​ មាន​តំណាង​រាស្ត្រ​ ១២៥​រូប​។​ បើ​តាម​ គ​.​ជ​.​ប​ បេក្ខជន​យ៉ាងតិច​ ៤១​ រូប​ របស់​គណបក្ស​នយោបាយ​នីមួយៗ​ ដាក់​ក្នុង​បញ្ជី​បោះ​ឆ្នោត​៕

Share

Image
Image
Image