en     km
en     km

​កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចំនួន​ ៣ ​គ្រាប់​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​

Share

BBC៖ ​យោធា​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា​ ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចំនួន​បី​គ្រាប់​ ឆ្ពោះទៅ​កាន់​សមុទ្រ​នៃ​ប្រទេស​ជប៉ុន​។​

North-koran-thum-01
កាំជ្រួញឆ្លងទ្វីបរបស់កូរ៉េខាងជើង។រូបភាពពីBBC

​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​ បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ មី​ស៊ី​ល​ដែល​បាន​បាញ់​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា​ ជា​ប្រភេទ​មី​ស៊ី​ល​មាន​ល្បឿន​លឿន​បំផុត​ នឹង​ត្រូវ​បាន​បាញ់​ចេញពី​ភាគ​ខាងលិច​នៃ​ទីក្រុង​ Hwangju​ ប្រទេស​កូ​រ៉​ខាងជើង​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ការ​បាញ់​មី​ស៊ី​ល​នេះ​ គឺ​ទំនង​ដើម្បី​ឆ្លើយ​តប​ទៅ​ នឹង​សកម្មភាព​សមយុទ្ធ​យោធា​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ ដែល​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ដើម្បី​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ណាមួយ​ អាច​កើត​មាន​ពី​សំណាក់​កូរ៉េ​ខាងជើង​។​

​ភាព​តានតឹង​បាន​កើនឡើង​ ចាប់តាំងពី​ក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​លើក​ទី​បួន​ហើយ​ ចាប់តាំងពី​ខែមករា​ មក​។​

​សេចក្តីថ្លែងការណ៍​របស់​ពួក​យោធា​កូរ៉េ​ខាងត្បូង​បាន​បន្ថែម​ថា​ គេ​បាន​បាញ់​មី​ស៊ី​ល​ចុង​ក្រោយ​នៅ​ចន្លោះ​ម៉ោង​ ០៥:៤៥​ រហូត​ដល់​ម៉ោង​ ០៦:៤០​ ម៉ោង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​។​

​សូម​បញ្ជាក់​ថា​ កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ជា​ច្រើន​លើក​ច្រើន​សា​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ដោយ​រួម​បញ្ចូល​ទាំង​ការ​បាញ់​កាំជ្រួច​សាកល្បង​ក្នុង​ប្រ​ត្តិ​បត្ត​ការ​វង់​មធ្យម​ផង​ដែរ​ កាលពី​ខែមិថុនា​។​ សកម្មភាព​គឃ្លើន​របស់​ក្រុង​ព្យុ​ង​យ៉ាង នេះ​ គឺ​បាន​រំលោភ​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ ដែល​បាន​ហាមឃាត់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មី​ស៊ី​ល​ឆ្លង​ទ្វីប​នេះ​។​

​កាលពី​ថ្ងៃ​ទី​ ០៧​ ខែកក្កដា​ ក្រុង​សេ​អ៊ូ​ល​ និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ បាន​សំរេចចិត្ត​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​នឹង​មី​ស៊ី​ល​ (THAAD)​ នៅ​ស្ថានីយ​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​កូរ៉េ​ខាងត្បូង​។​

​សកម្មភាព​នេះ​ ធ្វើ​ឱ្យ​មន្ត្រី​យោធា​កូរ៉េ​ខាងជើង​ឆ្លើយ​តប​ថា​ ខ្លួន​នឹង​សងសឹក​ជាមួយ​ កាយវិការ​ផ្គើន​របស់​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​នេះ​។​

​ជុំវិញ​ករណី​នេះ​ ប្រទេស​ចិន​ក៏​បាន​រិះគន់​ការ​សម្រេចចិត្ត​នេះ​ ដោយ​ចាត់​ទុក​ថា​ ទ​ង្វើ​របស់​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​ធ្វើ​នេះ​ នឹង​អាច​បង្ក​ឱ្យ​បាត់បង់​ស្ថិរភាព​ និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ជា​មិន​ខាន​៕

​ប្រភព​៖BBC​

Share

Image
Image
Image