en     km
en     km

​កុមារ​កម្ពុជា​ ៦​នាក់​រង​ការ​ជួញដូរ​ត្រូវ​បាន​ជួយ​ត្រឡប់​មក​កម្ពុជា​វិញ​

Share

(ភ្នំពេញ)៖ ស្ថានទូតប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយអាជ្ញាធរថៃបានរៀបចំ បញ្ជូនកុមារកម្ពុជាចំនួន៦រូប ដែលទទួលរងរគ្រោះដោយសារជួញដូរ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧។

កុមារនៅជនបទ (រូបថត៖ អង្គការទស្សនៈពិភពលោក)
កុមារនៅជនបទ (រូបថត៖ អង្គការទស្សនៈពិភពលោក)

កុមារទាំង៦នាក់ដែលក្រសួងការបរទេសបានបញ្ចូនត្រឡប់មកកម្ពុជាវិញមាន ៖
១.កុមារី ប៉ុន សុនីកា អាយុ ១៣ឆ្នាំ
២. កុមារី ដាវឃុត អាយុ ១០ ឆ្នាំ
៣.កុមារី វ៉ាន់ ចាន់ថន អាយុ ១១ ឆ្នាំ
៤. កុមារី ពិនយ៉ា អាពីនយ៉ា អាយុ ៧ឆ្នាំ
៥.កុមារា រ៉េត រ៉េន អាយុ ១៤ឆ្នាំ
៦.កុមារា លេក អាយុ ៣ ឆ្នាំ

ផ្អែកតាមអនុស្សរណៈរវាងរាជរដ្ឋាភិបាលប្រទេសថៃ និងប្រទេសកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រឆាំងនឹងការជួញដូរកុមារ និងស្ដ្រី ហើយនិងការជួយដល់ជនរងគ្រោះដោយការជួញដូរ ។

ក្រសួងអភិវឌ្ឍន៍សង្គម និងសន្ដិសុខមនុស្សរបស់ថៃ បានជួយកុមារទាំង ៦នាក់នេះ ដែលរងគ្រោះដោយការជួញដូរ និងបានរក្សាទុកនៅមជ្ឈមណ្ឌលគាំពារសុខុមាលភាព សម្រាប់ជនរងគ្រោះដោយការជួញដូរ ហើយបានជូនព័ត៌មានទៅស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ដើម្បីរៀបចំមាតុភូមិនិវត្តន៍៕

Share

Image
Image
Image