en     km
en     km

ការ​បោះ​ឆ្នោត​ប្រជាប្រិយភាព​នៅ​ទូត​អា​មេ​រិ​ក​ គឺ​ លោកស្រី​ គ្លី​ន​តុ​ន​ ឈ្នះ​លោក​ដូ​ណា​ល់​ត្រាំ​

Share

​ភ្នំពេញ​ ៖​ ការ​បោះ​ឆ្នោត​នៅ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ ដែល​ធ្វើ​ឡើង​ដោយ​អ្នក​សង្កេតការណ៍​ក្នុង​នោះ​មាន​ពលរដ្ឋ​ ចម្រុះ​ជាតិ​សាសន៍​ បាន​បង្ហាញ​ថា​ លោកស្រី​ គ្លី​ន​ តុ​ន​ ឈ្នះ​លោក​ ដូ​ណា​ល់​ត្រាំ​ ។​​តាម​លទ្ធផល​ដែល​មន្ដ្រី​ទូត​បាន​ដាក់​បង្ហាញ​ គឺ​ លោកស្រី​ គ្លី​ន​ តុ​ន​ ទទួល​បាន​១១៩​សម្លេង​ និង​លោក​ ដូ​ណា​ល់​ត្រាំ​ ៣៥​សម្លេង​។​ ចំណែកឯ​ សម្លេង​អនុបវាទ​ គឺ​ ២​សម្លេង​។​

Donal-Trump-clinton​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស​ងេ្ក​ត​ការណ៍​នៅ​ស្ថានទូត​អា​មេ​រិ​ក​ កាលពី​ព្រឹក​មិ​ញ​ គឺ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខមន្ដ្រី​ទូត​អា​មេ​រិ​ក​ជា​ច្រើន​នាក់​ ដោយ​ការ​គូស​លើ​សន្លឹក​ឆ្នោត​ មានឈ្មោះ​លោកស្រី​ គ្លី​ន​តុ​ន​ លោក​ ដូ​ណា​ល់​ត្រាំ​ នឹង​បេក្ខជន​២​រូប​ទៀត​។​

​តាម​ការ​សាកសួរ​អ្នក​ដែល​គាំទ្រ​ លោកស្រី​ គ្លី​ន​ តុ​ន​ ជា​ច្រើន​ពួក​គាត់​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​លោកស្រី​ ជាង​លោក​ ដូ​ណា​ល់​ត្រាំ​ ព្រោះ​លោកស្រី​ មាន​ឥរិយាបថ​សាក​សមជា​មេដឹកនាំ​អា​មេ​រិ​ក​ ហើយ​អ្នក​ដែល​គាំទ្រ​លោក​ត្រាំ​ ក៏​បង្ហាញ​ការ​យល់​ឃើញ​របស់​ពួក​គេ​ចំពោះ​គុណសម្បត្តិ​លោក​ ដូ​ណា​ល់​ ត្រាំ​។​តែ​យ៉ាងណា​ក៏​ដោយ​ ការ​បោះ​ឆ្នោត​នេះ​ គ្រាន់តែ​ជា​ការ​ស្ទង់​មតិ​លើ​ប្រជាប្រិយភាព​លើ​បេក្ខជន​គណបក្ស​នយោបាយ​ គឺ​ លោកស្រី​ គ្លី​ន​តុ​ន​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​លោក​ ដូ​ណា​ល់​ ត្រាំ​ មក​ពី​ គណបក្ស​សាធារណរដ្ឋ​។​

 

​តែ​ជាមួយ​គ្នា​នេះ​ លទ្ធផល​ក្នុង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​ផ្ទាល់​  បាន​បង្ហាញ​ថា​ លោក​ ដូ​ណា​ល់​ ត្រាំ​ នាំមុខ​លោកស្រី​ គ្លី​ន​ តុ​ន​ គឺ​ ២៤៥​ ទល់​២១៨​ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​BBC​។​ លទ្ធផល​ផ្ដាច់​ព្រ័ត​ នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​ម៉ោង​៤​ រសៀល​ ថ្ងៃនេះ​៕

 

Share

Image
Image
Image