en     km
en     km

​ការ​បង្ក្រាបអំពើ​ជួញដូរ​មនុស្ស​សកម្ម​ជាង​មុន​

Share

ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​អះអាង​ថា​ ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​មាន​សកម្មភាព​ខ្លាំង​ខ្លា​ជាង​មុន​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ច្រើន​ជាង​ឆ្នាំៗ​ ដោយសារ​មានការ​សហ​ការណ៍​ល្អជា​មួយ​រវាង​រាជរដ្ឋាភិបាល​ និង​អង្គការក្រៅរដ្ឋាភិបាល​ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​

បុរសខ្មែរ៣នាក់ ដែលត្រូវបានជួញដូរ ជាទាសករនៅលើទូកនេសាទ នៅឆ្នំា ២០១៧ ។ Photo: Taken form USAID Cambodia Countering Trafficking-in-Persons Program’s facebook page



​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ២​ ឬ​ Tier​ 2​ បី​ឆ្នាំ​ ជាប់ៗ​គ្នា​ ក្នុង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ ដែល​មាន​ន័យ​ថា​ ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​ស្ថាន​ភាពល្អ​ប្រសើរ​។​នេះ​បើ​តាម​ របាយការណ៍​ក្រសួងការបរទេស​អា​មេ​រិ​ក​ស្តី​ពី​«​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​ ២០១៨»​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ប្រាប់​វិទ្យុ​ថា​ ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​ស្ថានភាព​មិនល្អ​ពេក​ ហើយ​ក៏​មិនអាក្រក​ពេក​ ប៉ុន្តែ​រាជរដ្ឋាភិបាល​កំពុង​នឹង​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​សកម្ម​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ មាន​ប្រសាសន៍​ថា​ ថ្មី​នេះ​អាជ្ញារ​បាន​បង្ក្រាប់​ចាប់​ជនជាតិ​ចិន​ផ្តល់​សេវា​ពពោះ​ជំនួស​ ដែល​ជា​ទំ​រង​ថ្មី​មួយ​នៃ​អំពើ​ជួញដូរ​មនុស្ស​។​ក្នុង​ការ​បង្ក្រាប់​នេះ​ អាជ្ញាធរ​រក​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ ៣៣​ នាក់​។​ ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ទាំំ​ង​អស់​កំពុង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ បញ្ជាក់​ថា​ ក្នុង​រយៈពេល​ឆមាស​ទី​ ១​ ដើមឆ្នាំ​ ២០១៨​នេះ​ អាជ្ញាធរ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​មានការ​កើនឡើង​តិចតួច​ ប៉ុន្តែ​ការ​ជួញដូរ​ផ្លូវភេទ​មានការ​ថយ​ចុះ​ បើ​ធៀន​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ អះអាង​ថា​ អាជ្ញាធរ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​មាន​ចំនួន​ ១៨​ ករណី​ ខណៈ​ដែល​ឆ្នាំ​មុន​ មាន​ ១៦​ករណី បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​។​ ចំពោះ​ការ​ជួញដូរ​មនុស្ស​ផ្លូវភេទ​ថយ​ចុះ​ពាក់កណ្តាល​ឆ្នាំ​នេះ​ មាន​ ៤៤​ ករណី​ ខណៈ​ដែល​ឆ្នាំ​មុន​មាន​ ៥០​ ករណី​ បើ​គិត​ត្រឹម​រយៈពេល​ ៦​ ខែ​ដូច​គ្នា​។​

​ប្រទេស​កម្ពុជា​ប្រារ​ព្វ​ទិវា​«​ពិភព​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​អន្តរជាតិ​»​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ ធ្នូ​ ជា​រាង​រាល់​ឆ្នាំ​។​ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ប្រារព្ធ​មុន​កម្ពុជា​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ កក្កដា​។​

​អង្គការ​សង្គម​ស៊ី​វិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ អះអាង​ថា​ ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​ពាក់កណ្តាល់​ឆ្នាំ​នេះ​ មាន​ភាព​សកម្ម​ជាង​បណ្តា​ឆ្នាំ​កន្លង​មក​។​ ទោះបី​យ៉ាង​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ប្រឈម​នៅឡើយ​។​

​លោក​ ស្រ៊​ន់​ ឡង់​ដា​ ប្រធាន​គម្រោង​ក្នុង​គម្រោង​គាំទ្រ​ការ​ទប់ស្កាត់​អំពើ​ជូ​ញ​ដូរ​មនុស្ស​របស់​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ ឲ្យ​ដឹង​ថា​ ក្នុង​ឆមាស​ទី​ ១​ ដើមឆ្នាំ​ ២០១៨​នេះ​ អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​និង​អ្នក​ពាក់ព័ន្ធ​ជួយ​សង្គ្រោះ​ស្ត្រី​ត្រូវ​បាន​មេខ្យល់​បោក​ប​ញ្ឆោ​ទយ​ក​ទៅ​លក់​ ដើម្បី​រៀប​ការ​ជាមួយ​ជនជាតិ​ចិន​ដោយ​បង្ខំ​។​ជន​រង​គ្រោះជា​ស្ត្រី​ច្រើន​ទៀត​ត្រូវ​បាន​គេ​ជួញដូរ​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជាដើម​។​

​លោក​ ស្រ៊​ន់​ ឡង់​ដា​ បញ្ជាក់​ថា​ ក្នុង​រយៈពេល​ ៦​ ខែ​ ដើមឆ្នាំ​នេះ​ អង្គការ​លោក​ជួយ​ស្ត្រី​រង​គ្រោះ​នៃ​ការ​ជួញដូរ​ត្រឡប់​មក​ស្រុក​កំណើត​មាន​ ៧២​ ករណី​។​ក្នុង​នោះ​ស្ត្រី​រង​គ្រោះ​ ៦០​ នាក់​ ត្រូវ​បាន​រៀប​ការ​ដោយ​បង្ខំ​ជាមួយ​បុរស​ជនជាតិ​ចិន​ ហើយ​ជន​រង​គ្រោះ​ ៦​នាក់​ជួយ​សង្គ្រោះ​ពី​ម៉ា​ឡេ​ស៊ី​ និង​អា​រ៉ាប់​ប៊ី​សា​អូឌីត​ ម្នាក់​។​
​លោក​ថា​អំពើ​ជួញដូរ​ក្នុងស្រុក​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ជួយ​ក្មេង​ស្រី​អាយុ​ក្រោម​១៨​ឆ្នាំ​ ៤​នាក់​ ត្រូវ​បាន​គេ​បម្រុង​នឹង​លក់​នៅ​តាម​ហាង​កា​រ៉ា​អូ​ខេ​ និង​ក្លឹ​ម​សម្សា​ន្ត​។​

​បើ​តាម​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នៃ​អង្គការ​ USAID​ ដែល​ធ្វើការ​ជាមួយ​អ្នក​រស់រាន​មានជីវិត​នៃ​អំពើ​ជួញដូរ​មនុស្ស​ បាន​នឹង​កំពុង​ជួយ​កសាង​ជីវិត​ជា​ថ្មី​ដល់​ពួក​គេ​ចំនួន​ ២៨៩៧​ នាក់​ ចាប់តាំងពី​ឆ្នាំ​ ២០១៥​ រហូត​មក​ដល់​ប​ច្ចប្ប​ន្ន​នេះ​។​

​បើ​តាម​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១៧​ អាជ្ញាធរ​បង្ក្រាប់​អំពើ​ជួញដូរ​មនុស្ស​ ៤៨​ ករណី​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦​ មាន​ ២៧​ករណី​ ហើយ​ការ​បង្ក្រាប់​អំពើ​ជួញដូរ​ផ្លូវភេទ​មាន​ចំនួន​ ១១១​ ករណី​នៅ​ឆ្នាំ​ ២០១៧​ ខណៈ​ដែល​ឆ្នាំ​ ២០១៦​ មាន​ ៦៥​ ករណី​៕

Share

Image
Image
Image