en     km
en     km

​កម្មករ​កាត់ដេរ​៧០​នាក់​របួសធ្ងន់​និង​ស្រាល​ដោយសារ​ឧបទ្ទវហេតុ​ឆក់​ខ្សែភ្លើង​នៅ​ខេត្តកំពង់ឆ្នាំង​

Share

wmcNewslogoកម្មករ​ចំនួន​៧១​នាក់​ បាន​រង​របួស​ ដោយសារ​ឆក់​ខ្សែភ្លើង​ ក្នុង​នោះ​មាន​ម្នាក់​រង​របួសធ្ងន់​ ហើយ​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​។​

​ប្រធាន​សហជីព​សេរី​កម្មករ​លោក​ ជា​ មុន្នី​ ឲ្យ​នៅ​ថ្ងៃ​សុក្រ​ ទី​៩​ ខែតុលា​នេះ​ថា​ ឧបទ្ទវហេតុ​កម្មករ​ឆក់​ខ្សែភ្លើង​នេះ​ បាន​កើតឡើង​នៅ​រោងចក្រ​ហ្គោ​ល​ឌិន​អឹ​ប​ផើ​រៀល​ ស្ថិត​នៅ​ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​

​លោក​ ជា​ មុន្នី​ បាន​ឲ្យ​ដឹង​ទៀត​ថា​ បើ​តាម​ការ​ស៊ើបអង្កេត​បឋម​ឃើញ​ថា​ ឧបទ្ទវ​ហេតុនេះ​ បណ្តាល​មក​ពី​ ការ​ធ្វេស​ប្រ​ហ្វេ​ស​របស់​ភាគី​រោងចក្រ​ ដែល​បាន​ត​ចរន្តអគ្គិសនី​ខុស​បច្ចេកទេស​ចូល​ក្នុង​ម៉ាស៊ីនដេរ​។​ លោក​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ លោក​បាន​បញ្ជា​ដល់​ក្រុមការងារ​របស់​លោក​ ឲ្យ​ស្នើ​ដល់​រោងចក្រ​កើតហេតុ​ខាងលើ​ ឲ្យ​ផ្អាក​ដំណើរការ​សិន​ ដោយហេតុ​ថា​ពេល​នេះ​ កម្មករ​ កម្ម​ការ​នី​កំពុង​តែ​មាន​ភាព​ជ្រួលច្របល់​នៅឡើយ​ និង​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ករណី​នេះ​។​

​ប្រធាន​សហជីព​សេរី​កម្មករ​រូប​នេះ​បាន​អះអាង​ថា​ លោក​នឹង​ប្តឹង​ក្រុមហ៊ុន​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ចេញ​មុខ​ទទួលខុសត្រូវ​ ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​កើតឡើង​ចំពោះ​កម្មករ​។​

WMC​ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​រោងចក្រ​ហ្គោ​ល​ឌិន​អឹ​ប​ផើ​រៀល​ បាន​ទេ​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។​

​សូម​បញ្ជក់​ថា​ កម្មករ​ដែល​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នោះ​ រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​ដំណឹង​ថា​ មាន​ធូរស្បើយ​ ឬ​ក៏​មានកា​រវិ​វ​ឌ្ឍ​យ៉ាងណា​នោះ​ទេ​៕

Share

Image
Image
Image