en     km
en     km

​កម្ពុជា​សំឡឹង​ពី​ឱកាស​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​

Share

ភ្នំពេញ​៖​ រាជរដ្ឋាភិបាល​កំពុង​សំ​ឡឹ​ក​មើល​ពី​ឱកាស​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​។​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​ ឱ្យ​ដឹង​ថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អាច​ជួយ​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​ និង​ជម្រុញ​សហគ្រិនភាព​។​

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងវេទិកានោះថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តបង្កើតនូវប្រព័ន្ធដែលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគទុន។ រូបភាព៖ UNDP

​បើ​តាម​សេចក្តី​ជូន​ប្រកាស​ព័ត៌មាន​របស់​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ វិច្ឆិកា​ ឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​ និង​ក្រុមហ៊ុន​ឯកជន​ បាន​ជួបជុំ​គ្នា​ ដើម្បី​ពិភាក្សា​ពី​សក្តានុពល​ការ​ធ្វើ​ពាណិជ្ជកម្ម​ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​និង​ ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ នៅ​ក្នុង​វេទិកា​ភ្ជាប់​ទំនាក់ទំនង​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ថ្លែង​នៅ​ក្នុង​វេទិកា​នោះ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​បង្កើត​នូវ​ប្រព័ន្ធ​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​វិនិយោគទុន​ ដោយ​រាជរដ្ឋាភិបាល​បាន​បង្កើត​ក​ក្រុមប្រឹក្សា​ភស្តុ​ភារ​កម្ម​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​លំហូរ​នៃ​ការ​នាំ​ចេញ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​នៅ​ក្នុង​វេទិកា​ភ្ជាប់​ទំនាក់ទំនង​កម្ពុជា​ ធ្វើ​ឡើង​ស្រប​ពេល​កម្ពុជា​កំពុង​ត្រៀមខ្លួន​ក្លាយជា​ភាគី​មួយ​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​របស់​អាស៊ាន​។​

​លោកស្រី​ Pauline​ Tamesis​ តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​ ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ តាម​រយៈ​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ នឹង​អាច​ជួយ​គាំទ្រ​ដល់​សកម្មភាព​ផលិតកម្ម​ បង្កើត​ការងារ​សមរម្យ​ ជម្រុញ​សហគ្រិនភាព​ ភាព​ច្នៃប្រឌិត​ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ត្រៀមខ្លួន​ជា​មុន​។​

​លោកស្រី​ បន្ថែម​ថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនឹង​ផ្តល់​ការងារ​សមរម្យ​ និង​ពេលវេលា​ច្រើន​ជាង​មុន​ដល់​ស្ត្រី​។​

​ជាមួយ​គ្នា​នេះ​ លោក​ Nick​ Beresfod​ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​UNDP​ ឱ្យ​ដឹង​ថា​ កម្ពុជា​បើកចំហ​ចំពោះ​អាជីវកម្ម​នានា​។​លោក​ថា​ រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​កែ​លម្អ​នីតិវិធី​ឆ្លង​ដែន​របស់​ខ្លួន​។​ លោក​ Beresfod​ អះអាង​ថា​ UNDP​ បាន​ត្រៀមខ្លួន​ និង​មាន​បំណង​គាំទ្រ​ដល់​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​នាំ​អ្នក​វិនិយោគ​បន្ថែម​ទៀត​មក​កម្ពុជា​៕

Share

Image
Image
Image