en     km
en     km

​កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​៦០​ម៉ឺន​តោន​កើនឡើង​ជាង​១៧​ភាគរយ​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧

Share

​ភ្នំពេញ​៖​ប្រទេស​កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​៦០​ម៉ឺន​តោន​ដែល​កើនឡើង​១៧.២០​ភាគរយ​ក្នុង​រយៈពេល​១១​ខែ​ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​។​

​បើ​យោង​តាម​របាយការណ៍​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​បង្ហាញ​ថា​ការ​នាំ​ចេញ​អង្ករ​ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា​បាន​ជិត​៦០​ម៉ឺន​តោន​គឺ​កើនឡើង​ចំនួន​១៧.២០​ភាគរយ​បើ​ធៀប​ទៅ​និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ជាង​៤៧​ម៉ឺន​តោន​។​

​យោង​តាម​របាយការណ៍​ដដែល​បញ្ជាក់​ថា​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ចេញ​នៅ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​នេះ​បាន​ជាង​៧​ម៉ឺន​តោន​ដែល​ការ​នាំ​ចេញ​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​ទៅ​ខែតុលា​។​

​របាយការណ៍​នេះ​បង្ហាញ​ថា​ការ​នាំ​ចេញ​អង្ករ​ជាង​១៦​ម៉ឺន​តោន​ទៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​១១​ខែ​នេះ​ខ្ពស់​ជាង​ប្រទេស​បារាំង​ជាង​៧​ម៉ឺន​តោន​និង​ប្រទេស​ប៉ូ​ឡូញ​ជាង​៤​ម៉ឺន​តោន​។​

​ប្រទេស​បង់​ក្លា​ដេ​ស​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​២៥​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ​។​ប្រទេស​ចិន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ​។​ប្រទេស​កម្ពុជា​ផលិត​ស្រូវ​ជាង​៩​លាន​តោន​ក្នុង​មួយ​ឆ្នាំ​និង​មាន​អង្ករ​ជាង​៣​លាន​តោន​សម្រាប់​ការ​នាំ​ចេញ​ប្រចាំឆ្នាំ​៕

Share

Image
Image
Image