en     km
en     km

​កម្ពុជា​ចំណាយ​លុយ​ជាង​ ១៦០​ លាន​ដុល្លារ​ ដើម្បី​ព្យាបាល​ជំងឺ​បង្ក​ឡើង​ដោយសារ​បារី​

Share

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​មិន​ចេះ​ជក់បារី​ប្រមាណ​ ៦០​ ភាគរយ​បាន​ស្រូប​ផ្សែង​បារី​ពី​អ្នក​ជក់​នៅ​ទី​សាធារណៈ​ ហើយ​ការ​ចំណាយ​លុយ​ទិញ​បារី​ជាង​២០០​ លាន​ដុល្លារ​ និង​ចំណាយ​ប្រាក់​ជាង​ ១៦០​ លាន​ដុល្លារ​សម្រាប់​ព្យាបាល​ជំងឺ​។


       សារនៅលើកញ្ចប់បារីអក្សរនិងរូបភាពមានទំហំ ៥៥ ភាគរយ និងរូបភាពបង្ហាញអំពីជំងឺកាចសាហាវ។ រូបភាព៖ មិនា/ ភ្នំពេញប៉ុស្តិ៍

​នៅ​ឆ្នាំ​នេះ​ ក្រសួងសុខាភិបាល​បាន​ប្រារព្ធ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ក្រោម​ប្រធានបទ​«​ថ្នាំជក់​ និង​ជំងឺ​បេះដូង​»​ ដែល​ទិវា​នេះ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ ៣១​ ឧសភា​ ឆ្នាំ​ ២០១៨​។​ប៉ុន្តែ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ឆ្នាំ​នេះ​ ក្រសួងសុខាភិបាល​ប្រារព្ធ​ធ្វើ​មុន​មួ​យស​ប្តា​ហ៍​ពោល​គឺ​នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ ឧសភា​នេះ​។​

​ក្រសួង​បញ្ជាក់​ថា​ គោលបំណង​បារ​ព្ធ​ទី​វា​នេះ​ ព្រោះ​ដើម្បី​ដាស់តឿន​សាធារណៈជន​អំពី​គ្រោះថ្នាក់​ដោយសារ​ជក់បារី​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​ ជំងឺ​សរសៃឈាម​បេះដូង​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​ជា​មូលហេតុ​នាំមុខ​គេ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាងគេ​។​
​ លោក​ អ៊ឹ​ង​ ភី​រុន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ អ្នក​ជក់បារី​ ឬ​ អ្នក​ប្រើប្រាស់​ថ្នាំជក់​ រាប់​លាន​នាក់​ ពុំ​បានដឹង​ថា​ ថ្នាំជក់​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង​ ហើយ​ជំងឺ​សរសៃឈាម​បេះដូង​នោះ​ទេ​។​ លោក​ថា​ មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​បង្ក​ដោយសារ​ជក់បារី​ច្រើន​ជាង​មូលហេតុ​ដទៃ​ទៀត​នៅ​លើ​សកលលោក​។​

​លើស​ពី​នេះ​ លោក​ អ៊ឹ​ង​ ភី​រុន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ អះអាង​ថា​ ការ​ប្រើប្រាស់​ថ្នាំជក់​ និង​ការ​ស្រូប​ផ្សែង​ពី​ផលិតផល​ថ្នាំជក់​ប្រមាណ​ ១២​ ភាគរយ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ ព្រោះ​អ្នក​ជក់​ និង​អ្នក​ស្រូប​ផ្សែង​ពី​គេ​មាន​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​។​

​ក្រសួងសុខាភិបាល​ពន្យល់​ថា​ ប្រហែល​មនុស្ស​ ១​ ម្នាក់​ក្នុង​ចំណោម​ ៤​ នាក់​ នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​សរសៃឈាម​បេះ​បូ​ង​ ហើយ​អ្នក​ស្រូប​ផ្សែង​ផលិតផល​ថ្នាំជក់​ប្រឈម​នឹង​ហានិភ័យ​កើនឡើង​នៃ​ជំងឺ​បេះដូង​ និង​ដាច់​សរសៃ ឈាម​ខួ​ក្បាល​នាំ​ឲ្យ​មនុស្ស​ស្លាប់​ជាង​ ១៦​ ម៉ឺន​នាក់​ជា​រៀង​រាល​ឆ្នាំ​។​

​សម្រាប់​ប្រទេស​កម្ពុជា​អ្នក​ជក់បារី​ប្រមាណ​ ១,៦៨​ លាន​នាក់​ ដោយ​ចំណាយ​លុយ​ទិញ​បារី​ប្រមាណ​ ២០១.​ ៥​ លាន​ដុល្លារ​ ហើយ​ត្រូវ​ចំណាយ​លុយ​ព្យាបាល​ជំងឺ​បង្ក​ឡើង​ដោយ​បារី​ និង​ការ​បាត់បង់​កម្លាំង​ពលកម្ម​នៅ​ពេល​មាន​ជំងឺ​ ១៦២.​ ៧​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​

​លើស​ពី​នេះ​ទៀត​ អ្នក​មិន​ចេះ​ជក់បារី​ប្រមាណ​ ៦០​ ភាគរយ​ រង​ការ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ជក់​នៅ​តាម​ទី​សាធារណៈ​។​

​យោង​តាម​របាយការណ៍​ក្រសួងសុខាភិបាល​ ឲ្យ​ដឹង​ថា​ ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា​ធ្លាក់​ចុះ​។​ក្រសួង​ថា​ ការ​អង្កេត​ស្រាវជ្រាវ​នៅ​ទូ​ទាំង​ប្រទេស​រៀង​រាល់​ ៥​ ឆ្នាំ​ម្តង់​ ស្តី​ពី​ការ​ប្រើប្រាស់​ថ្នាំជក់​រក​ឃើញ​ថា​ ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ប្រេ​វ៉ាឡង់​នៃ​ការប្រើប្រាស់​ថ្នាំជក់​ចាប់ពី​អាយុ​ ១៨​ ឡើង​ទៅ​មានការ​ថយ​ចុះ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពោល​គឺ​ ធ្លាក់​ចុះ​ជាង​ ១៣​ ភាគ​រយ​ ដែល​ថយចុះ​ពី​ជាង​ ៤៨​ ភាគរយ​ មក​ត្រឹម​ជាង​ ៣៥​ ភាគរយ​ ចំពោះ​បុរស​ ហើយ​ចំពោះ​ស្រី្តវិញ​ ថយ​ចុះ​ ៨.៩៣​ ភាគរយ​គឺ ​ថយ​ចុះ​ជាង​ ២០​ ភាគរយ​ មក​ត្រឹម​ ជាង​ ១១​ ភាគរយ​។​

​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំជក់​ រាជរដ្ឋាភិបាល​សម្រេច​ហាមឃាត់​ទាំងស្រុង​ចំពោះ​ការ​ផ្សាយពាណិជ្ជកម្ម​ ការ​ផ្សព្វផ្សាយ​លក់​ និង​ហាម​ការ​ឧ​ប​ត្តម​កម្មវិធី​ដោយ​ឧស្សាហករ​ថ្នាំជក់​ ហើយ​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ​ និង​ជា​រូបភាព​ ៥៥​ ភាគរយ​ នៅ​លើ​កញ្ចប់​បារី​។​

​ជាមួយ​គ្នា​នេះ​ ក្រសួងសុខាភិបាល​បាន​ចេញ​បម្រាម​ហាម​ជក់បារី​នៅ​កន្លែងធ្វើការ​ និង​ទី​សាធារណៈ​។​ លើស​ពី​នេះ​ក្រសួងសុខាភិបាល​គ្រោង​នឹង​មាន​វិធានការ​ផាកពិន័យ​អ្នក​ជក់បារី​តាម​ទី​សាធារណៈ​ និង​តាម​ភោ​ជនី​ដ្ឋា​ន​៕

Share

Image
Image
Image