en     km
en     km

​កងកម្លាំង​កម្ពុជា​និង​ថៃ​ធ្វើ​សមយុទ្ធ​សង្គ្រោះ​មនុស្សធម៌​និង​គ្រោះ​មហន្តរាយ​

Share

ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុជា​អះអាង​ថា​ កម្ពុជា​នឹង​បញ្ជូន​យោធា​ទៅ​ចូលរួម​លំ​ហាត់​សមយុទ្ធ​ជាមួយ​យោធា​ថៃ​អំពី​ការ​ជួយ​សង្គ្រោះ​មនុស្សធម៌​ និង​គ្រោះ​មហន្តរាយ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ៧​ ឆ្នាំ​។​

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួពពិភាក្សាជាមួយលោកឧត្តមសេនីយ៍ តានឆៃយ៉ា ស្រ៊ីសុវណ្ណ Tarchaiyan Srisuwan អំពីការបញ្ជូនកងទ័ពកម្ពុជាចូលរួមសមយុទ្ធជាមួយកងទ័ពថៃ។ រូបភាព៖ លោកឧត្តមសេនីយ៍ ឈុំ សុជាតិ


​លោក​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ឲ្យ​ដឹង​ថា​ កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​យោធា​ ២៥​ រូប​ ចូលរួម​លំ​ហាត់​ហ្វឹកហ្វឺន​រួម​គ្នា​ជាមួយនឹង​យោធា​ថៃ​។​ ប៉ុន្តែ​ការ​សមយុទ្ធ​នេះ​ មិន​ទាន់​កំណត​កាល​បរិ​ច្ឆេ​ក​ជាក់លាក់​នៅឡើយ​ទេ​។​

​លោក​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​៖​ «​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​បញ្ជូន​កងកម្លាំង​យោធា​២៥​ រូប​ ទៅ​ចូលរួម​ក្នុង​លំ​ហាត់​ហ្វឹកហ្វឺន​រួម​ ជាមួយនឹង​ភាគី​ថៃ​ នៅ​ពេល​ខាង​មុខ​នេះ​»​។​

​លោក​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ បញ្ជាក់​ថា​ លំ​ហាត់​សមយុទ្ធ​រួម​គ្នា​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជាមួយ​ លោក​ឧត្តមសេនីយ៍​ តាន​ឆៃ​យ៉ា​ ស្រ៊ី​សុវណ្ណ​ Tarchaiyan​ Srisuwan​ អគ្គមេបញ្ជាការ​​​​កងទ័ព​ភូមិន្ទ​ថៃ​ដែល​មក​ទស្សនកិច្ច​នៅកម្ពុជា​ កាលពី​ស​ប្តា​ហ៍​មុន​។​

​លោក​ឧត្តមសេនីយ៍​ បន្ត​ថា​ កងទ័ព​ទាំង​ពីរ​នឹង​ធ្វើការ​ហ្វឹកហ្វឺន​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ការ​ជួយ​សង្គ្រោះ​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​កើតឡើង​ជាយថាហេតុ​ ហើយ​កងទ័ព​ទាំង​ពីរ​នឹង​អាច​សហការ​គ្នា​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​តាម​ព្រំដែន​ឱ្យទាន់​ពេលវេលា​ផងដែរ។​

​លោក​ឧត្តមសេនីយ៍​៖​ «​បើ​ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ​ណាមួយ​ កងទ័ព​ទាំង​ពីរ​នឹង​អាច​សហកា​គ្នា​ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​ នៅ​តាម​បណ្តោយ​ព្រំដែន​បាន​ទាន់​ពេលវេលា​»​។​

​យោង​តាម​ការ​សែត​ Bangkok​ Post​ ដកស្រង​ប្រសាសន៍​លោក​ឧត្តមសេនីយ៍​ Thanchaiya​ Srisuwan​ មេបញ្ជាការ​ជាន់ខ្ពស់​ថៃ​មក​ចុះ​ផ្សាយ​ថា​ ក្នុង​ចំណោម​កងកម្លាំង​កម្ពុជា​ ១៥​ រូប​នោះ​ ក៏​មាន​មន្ត្រី​នគរបាល​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍​ ខៀវ​ សុ​ភ័​ក្រ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ ​ការ​បញ្ជូន​នគរបាល​ខ្មែរ​ចូលរួម​លំ​ហាត់​សម​យុទ្ធ​ជា​មួយយោធា​ថៃ​នៅឡើយ​ទេ​។​

​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​បញ្ជូន​មន្ត្រី​យោធា​និង​នគរបាល​ជាន់ខ្ពស់​ចូល​សម​យុទ្ធ​ រួម​គ្នា​ជាមួយ​យោធា​ថៃ​ ចាប់តាំងពី​មាន​ជំ​ម្លោះ​ប្រដាប់​អាវុធ​នៅ​ព្រំដែន​ដោយ​យោធា​ថៃ​ចូល​មក​កាន់កាប់​ផ្នែក​មួយ​នៃ​ប្រាសាទព្រះវិហារ​ខ្មែរ​ នៅ​ឆ្នាំ​ ២០១១​។​

​លោក​ឧត្តមសេនីយ៍​ Thanchaiya​ បញ្ជាក់​ថា​ ការ​ហ្វឹកហ្វឺន​នេះ​រួម​ប​ញ្ជូ​ល​ទាំង​ការ​ការពារ​លើ​ ក្បួន​រថយន្ត​មេដឹកនាំ​ជាន់ខ្ពស់​ និង​ការ​បាញ់​ការពារ​ផង​ដែរ​។​ នេះ​បើ​បើ​តាម​ការ​សែត​ Bangkok​ Post​ ។​

​លោក​ឧត្តមសេនីយ៍​ Thanchaiya​ បន្ថែម​ថា​ លំ​ហាត់​សម​យុទ្ធ​ជួយ​សង្គ្រោះ​មនុស្សធម៌​ និង​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ជា​កា​ត្រៀម​ទុកជា​មុន​ ដើម្បី​ដោះស្រាយ​គ្រោះ​មហន្តរាយ​នៅ​តាម​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​

​បើ​តាម​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ បន្ថែម​ថា​ កងទ័ព​កម្ពុជា​ធ្លាប់​ធ្វើ​សមយុទ្ធ​ករណី​ដូច​គ្នា​ជាមួយ​កងទ័ព​វៀតណាម​ម្តង់​ហើយ​។​ កម្ពុជា​ចង់ឱ្យ​មានការ​សមយុទ្ធ​ក្នុង​នាម​ជា​ប្រទេស​ជាប់​របង​និង​គ្នា​៕

Share

Image
Image
Image