en     km
en     km

៨​នាក់​រង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​ម៉ា​ឡេ​ស៊ី​

Share

​កូ​ឡា​ឡាំ​ពួរ​:​ មានការ​បំផ្ទុះ​គ្រាប់បែក​មួយ​នា​ព្រឹក​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​២៨​មិថុនា​នេះ​ នៅ​កន្លែង​កំសាន្ត​ពេល​រាត្រី​នៅ​សង្កាត់​ Puchong​ ប្រទេស​ម៉ា​ឡេ​ង​ស៊ី​ ដោយ​បង្ក​ឱ្យ​មនុស្ស​៨​នាក់​រង​របួស​។​

Malay
រូបភាពទីតាំងដែលរងការវាយ​ប្រហារដោយគ្រាប់បែកដៃនៅPuchong​ ប្រទេស​ម៉ា​ឡេ​ង​ស៊ី​។រូបភាពពី​ Bernama​

​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ ដែល​បាន​ស្រង់​សម្តី​របស់​ប៉ូ​លី​សបាន​រាយការណ៍​ថា​ គេ​មិន​ទាន់​អាច​វាយតំលៃ​បាន​ថា​ ជា​ហេតុការណ៍​នេះ​ជា​សកម្មភាព​របស់​ក្រុម​ភេរវកម្ម​ណាមួយ​បាន​នៅឡើយ​។​

​ស្នងការ​រង​ខេត្ត​ Selangor​ លោក​ Abdul​ Rahim​ Jaafar​ ដែល​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ ម៉ា​ឡេ​ស៊ី​ The​ Star​ បាន​និយាយ​ថា​ ការ​បំផ្ទុះ​នេះ​គឺ​បង្ក​ឡើង​ដោយ​គ្រាប់បែកដៃ​មួយ​គ្រាប់​។​ លោក​ថា​ប៉ូលិស​កំពុង​បើក​ការ​ស៊ើបអង្កេត​ឧបទ្ទវ​ហេតុនេះ​ ដោយ​ហៅ​ហេតុការណ៍​នេះ​ថា​ ជា​ការ​ប៉ុនប៉ង​ឃាតកម្ម​។​

លោក​បន្ថែម​ថា​ ការ​ស៊ើបអង្កេត​នេះ​នឹង​កំណត់​បាន​ថា​ ហេតុការណ៍​នេះ​គឺ​កើត​ចេញពី​លទ្ធផល​នៃ​ការ​ប្រជែង​ផ្នែក​អាជីវកម្ម​,​ ការ​សងសឹក​ ឬ​ជា​ការ​វាយប្រហារ​ទៅ​លើ​បុគ្គល​ណាមួយ​។​

យោង​តាម​របាយការណ៍​របស់​កាសែត​ក្នុងស្រុក​បាន​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្លិប​រាត្រី​មួយ​កន្លែង​ឈ្មោះ​ថា​ Movida​ នៅ​ម៉ោង​ប្រហែល​ ២​និង​៣០​នាទី​ព្រឹក​ ខណៈ​ដែល​មនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ទស្សនាការ​ប្រកួត​បាល់ទាត់​យូ​រ៉ូ​ Euro​ ឆ្នាំ​ 2016​ រវាង​ប្រទេស​អង់គ្លេស​ និង​ប្រទេស​អ៊ី​ស្លង់​។​

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Bernama​ បាន​ដកស្រង់​សម្តី​ប៉ូលិស​លោក​ រ៉ា​ហ៊ី​ម​ ថា​ រថយន្ត​មួយ​គ្រឿង​ដែល​បាន​ចត​ទុក​នៅ​ជិត​ទីតាំង​កើតហេតុ​ប្រមាណ​ 30​ ម៉ែត្រ​ក៏​ត្រូវ​បាន​រង​ការ​ខូចខាត​ផង​ដែរ​។​

សូម​ជំរាប​ជូន​ថា​ កាលពី​ស​ប្តា​ហ៍​មុន​ក្រុម​ភ​វរ​កម្ម​IS​ដែល​មាន​មូលដ្ឋាន​ក្នុងស្រុក​បាន​គំរាម​វាយប្រហារ​ដោយ​អំពើ​ភ​វរ​កម្ម​ តែ​ប៉ូលិស​មិន​បាន​ព្រួយបារម្ភ​នោះ​ឡើយ​។​

ប្រភព​:​ CAN

Share

Image
Image
Image