en     km
en     km

៦ខែ ដើមឆ្នាំ២០១៧ ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរជាតិ-អន្ដរជាតិ ១២ម៉ឺននាក់

Share

ខេត្តកំពង់ធំ៖ តាមលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៧ ខេត្តកំពង់ធំបានទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិចំនួន ១២ម៉ឺននាក់ បានមកទស្សនាតំបន់ទេសចរណ៍នានានៅក្នុងខេត្ត។

prey-kob

លោក សេង អាន ត្រូវស្រង់សំដីក្នុងគេហទំព័របស់ក្រសួងទេសចរណ៍នៅថ្ងៃនេះថា ក្រោយពីតំបន់ប្រាសាទ សំបូរព្រៃគុក បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក ទេសចរជាតិ និងអន្ដរជាតិមានការកើនឡើងជារៀងរាល់ថ្ងៃ។

ខេត្តកំពង់ធំមានតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិ រួមនិងតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ដូចជា តំបន់រស្មីភូមិពីរគិរី បឹងក្រញ៉ាកដែលស្ថិតនៅស្រុកសណ្ដាន់ ដែលមានចម្ងាយតែប៉ុន្មានគីឡូពីតំបន់ប្រាសាទសំបូរព្រៃគុកប៉ុណ្ណោះ៕

Share

Image
Image
Image