en     km
en     km

២៥​នាក់​រង​របួស​ក្នុង​ការ​ផ្ទុះ​រថភ្លើង​នៅ​តៃ​វ៉ាន់

Share

​ក្រុង​តៃប៉ិ​៖​ ផ្លូវដែក​ កំពង់​ផែ​ និង​ព្រ​លាន​យន្តហោះ​នៅ​កោះ​តៃវ៉ាន់​ត្រូវ​បាន​រឹត​បន្តឹង​សន្តិសុខ​ បន្ទាប់​ពី​មាន​ មនុស្ស​ ២៥​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​រថភ្លើង​មួយ​ខ្សែ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៧​ កក្កដា​។

taiwan-thum

​រដ្ឋបាល​ផ្លូវ​រថភ្លើង​នៃ​ដែនដី​កោះ​តៃវ៉ាន់​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​ ក្រសួង​ដឹក​ជញ្ជូន​ បាន​ណែនាំ​ទីភ្នាក់ ងារ​ទទួល​បន្ទុក​ផ្លូវដែក​ កំពង់​ផែ​ និង​ព្រ​លាន​យន្តហោះ​ ត្រូវ​រឹត​បន្តឹង​សន្តិសុខ​ និង​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​កាន់តែ​ច្រើន​។​ ជាង​នេះ​ទៅ​ទៀត​ តៃវ៉ាន់​ក៏​ស្នើ​សុំ​ឱ្យ​នគរបាល​ពង្រឹង​សន្តិសុខ​នៅ​ស្ថានីយ៍​រថភ្លើង​ផង​ដែរ​។​

​យោង​តាម​រដ្ឋបាល​ផ្លូវ​រថភ្លើង​តៃវ៉ាន់​ ការ​កើតហេតុ​ការណ៍​ផ្ទុះ​កាំភ្លើង​នៅ​ស្ថានីយ៍​រថភ្លើង​ ដែល​មានឈ្មោះ​ថា​ សុង​សាន​ នោះ​ គេ​បានលឺ​សំឡេង​ផ្ទុះ​ ៦​លើក​នៅ​ប្រហែលជា​ម៉ោង​ 10​ យប់​នា​រាត្រី​នោះ​។​

​នាយក​រដ្ឋបាល​ផ្លូវ​រថភ្លើង​លោក​ ជូ​យង់​ ហា​យ​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ ពី​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ​ថា​ គឺ​អាច​បណ្តាល​មក​ពី​បញ្ហា​គ្រឿង​ម៉ាស៊ីន​នៃ​រថរ​ភ្លើង​។​ តែ​យ៉ាងណា​លោក​ថា​ មូលហេតុ​ចំបង​នៃ​បញ្ហា​នេះ​គឺ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​នៅឡើយ​។​

​អគ្គនាយក​ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​លោក​ Chen​ Kuo-en​ បានឱ្យ​ដឹង​ថា​ ប៉ូលិស​បាន​រក​ឃើញ​គ្រឿងផ្ទុះ​(​រំសេវ​បំផ្ទុះ​)​នៅ​ចំងាយ​ប្រមាណ​ ១៥​ សង់ទីម៉ែត្រ​នៅ​លើ​កៅអី​នៃ​រទេះ​មួយ​។​ លោក​បាន​បន្ថែម​ទៀត​ថា​ ប៉ូ​លី​សបាន​រក​ឃើញ​វត្ថុ​គួរ​ឱ្យ​សង្ស័យ​ខ្លះ​ ដូច​ជា​ផាវ​ផង​ដែរ​ ហើយ​ប៉ូលិស​បាន​យក​វា​ដើម្បី​ស៊ើបអង្កេត​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ បុរស​ជា​សាក្សី​ម្នាក់​អាយុ​ 40​ ឆ្នាំ​នៅ​ក្នុង​ហេតុការណ៍​នោះ​ បាន​និយាយ​ថា​ លោក​បានឃើញ​គេ​បន្សល់​ទុក​នូវ​វត្ថុ​ជា​យូរ​មក​ហើយ​នៅ​ក្នុង​រទេះ​មុន​ពេល​ដែល​រថយន្ត​បាន​ចាកចេញ​។​

​តែបើ​យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​កណ្តាល​  អ្នកដំណើរ​ផ្សេង​ទៀត​បានឃើញ​បរុស​ម្នាក់​ចាក​ចេញពី​រទេះ​ដោយ​ទុក​ថង់​ឥ​វ៉ា​ន់​ពណ៌​ខ្មៅ​មួយ​នៅ​លើ​រទេះ​នោះ​មុន​ពេល​ផ្ទុះ​។​

​ប៉ូ​លី​សបាន​ពិនិត្យ​វី​ដេ​អូ​ឡើង​វិញ​ ដើម្បី​ព្យាយាម​កំណត់​ពី​អត្តសញ្ញាណ​បុរស​ម្នាក់​នោះ​ ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​ថា​ ពួក​គេ​មិន​បាន​ទទួល​ការ​គំរាមកំហែង​ណាមួយ​មុន​ពេល​កើត​ឧប្បត្តិ​ហេតុនេះ​ទេ​។​

​ប្រភពៈ​CNA

Share

Image
Image
Image