en     km
en     km

១​ខែ​២​ថ្ងៃ​ ជួប​ សម្លាប់​ ត្រូវ​បាន​នាំ​ខ្លួន​ឡើង​តុលាការ​ជា​ថ្មី​ ករណី​ឃាតកម្ម​លើ​លោក​ កែម​ ឡី​

Share

ភ្នំពេញ៖ ​លោក​ ជួប​ សម្លាប់​ ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ បញ្ជូន​មក​សាកសួរ​បន្ថែម​នៅ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​  ដែល​មាន​រយៈពេល​ ១​ខែ​ ២​ថ្ងៃ​ ចាប់តាំងពី​ថ្ងៃ​ទី​១០​ កក្កដា​។​

​លោក​ ជួប​ សម្លាប់​ ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី
​លោក​ ជួប​ សម្លាប់​ ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី

​ខ្មាន់កាំភ្លើង​ ដែល​ដាក់​រហស្សនាម​ខ្លួនឯង​ថា​ ជួប​ សម្លាប់​ ត្រូវ​បាន​ សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​ កាលពី​ថ្ងៃ​ទី​ ១៣​ខែកក្កដា​ ឆ្នាំ​២០១៦​ ដោយ​ចោទប្រកាន់​ចំនួន​២​ករណី​ គឺ​ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ និង​ កាន់កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​។​

​ជន​នេះ​បាន​សារភាព​ថា​ រូបគេ​មានឈ្មោះ​ ជួប​ សម្លាប់​ អាយុ​៣៨​ឆ្នាំ​។​

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ កាលពី​ថ្ងៃ​ម្សិលមិញ​ អ្នកស្រី​ ប៊ូ​ រចនា​ បាន​និយាយ​ថា​ អ្នកស្រី​មិន​មាន​ជំនឿ​ចិត្ត​ថា​ នឹង​បាន​យុត្តិធម៌​សម្រាប់​ ប្ដី​របស់​អ្នកស្រី​គឺ​លោក​បណ្ឌិត​នោះ​ទេ​។​

​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ឯករាជ្យ​ ត្រូវ​បាន​ឃាតក​ចូល​បាញ់​សម្លាប់​ ខណៈ​លោក​អង្គុយ​ទទួលទាន​កាហ្វេ​ នៅ​ក្នុង​ស្តា​ម៉ាត​ នៃ​ស្ថានីយ៍​សាំង​កាល​តិច​ស្តុ​ប​បូកគោ​ កាលពី​ម៉ោង​ជិត​៩​ព្រឹក​ ថ្ងៃ​ទី​១០​ខែកក្កដា​ ឆ្នាំ​២០១៦​។​

​លោក​ កែម​ ឡី​ ត្រូវ​បាន​ឃាតក​បាញ់​ចំនួន​២​គ្រាប់​ ដោយ​១​ចំ​ក្បាល​ និង​មួយ​គ្រាប់​ទៀត​ចំ​ដើមដៃ​ធ្លាយ​ ទៅ​ដល់​ក្រោម​ដោះ​ បណ្តាល​ឱ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។​

​ករណី​នេះ​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ យ៉ាង​ខ្លាំង​ ដល់​ពលរដ្ឋ​ខ្មែរ​ និង​សហគមន៍​អន្តរជាតិ​ ហើយ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​ថ្កោលទោស​អំពើ​នេះ​ផង​ដែរ​។​ តែ​អ្នក​សង្កេតការណ៍​ឯករាជ្យ​ មិន​ជឿ​ថា​ ជា​រឿង​គំនុំ​ បុគ្គល​ដោយសារ​រឿង​ជំពាក់​ លុយ​នោះ​ទេ​៕​

Share

Image
Image
Image