en     km
en     km

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ គោរព​វិញ្ញាណក្ខន្ធ​ លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ព្រឹក​នេះ​

Share

ភ្នំពេញ៖ ​សមាជិក​គណៈ​ក​ម្មា​ការ​បុណ្យសព​ លោក​បណ្ឌិត​ កែម​ ឡី​ ម្នាក់​បាន​អះអាង​ថា​  ឯកអគ្គរដ្ឋទូត​ សហភាព​អឺរ៉ុប​ លោក​ ច​ច​ អេ​ដ​ហ្គា​ នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ម៉ោង​៩​ព្រឹក​នេះ​។​

លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​
លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​

 

លោក​ ប៉ា​ ងួ​ន​ទៀង​ បានឱ្យ​វិទ្យុ​ស្ដ្រី​ដឹង​មុន​នេះបន្តិច​ថា​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​រូប​នេះ​ នឹង​មក​កាន់​កន្លែង​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​វត្ត​ពោធិ​យា​រាម​ វត្ដ​ហៅ​ ចាស់​ នៅ​សង្កាត់​ជ្រោយរត្តចង្វារ​ ​វេលា​ម៉ោង​៩​ព្រឹក​ ដែល​ក្នុង​នោះ​ មាន​មន្ដ្រី​សហភាព​អឺរ៉ុប​មួយ​ចំនួន​ ផង​ដែរ​។​

​លោក​ ច​ច​ អេ​ដ​ហ្គា​ ដែល​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា​ លោក​តែងតែ​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ សិទ្ធិ​សេរីភាព​ សម្ដែង​មតិ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​។​

​សហភាព​អឺរ៉ុប​បច្ចុប្បន្ន​មាន​ប្រទេស​២៧​ជា​សមាជិក​ហើយ​បើ​រាប់​ទាំង​ប្រទេស​អ​ង្លេ​សគឺ​ ២៨​ប្រទេស​។​

​លោក​ កែម​ ឡី​ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​កណ្ដាល​ថ្ងៃ​ កាលពី​ថ្ងៃ​ទី​១០​ កក្កដា​ ២០១៦​ ដោយ​ ក្មា​ន់​កាំភ្លើង​ ម្នាក់​ដែល​សារភាព​ថា​ ខ្លួន​ឈ្មោះ​ ជួប​ សម្លាប់​។​ សព​ លោក​ កែម​ ឡី​ នឹង​ត្រូវ​ហែរ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​គាត់​ នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ថ្ងៃអាទិត្យ​ទី​២៤​ កក្កដា​ចុង​ស​ប្ដា​ហ៍​នេះ​៕ ​

Share

Image
Image
Image