en     km
en     km

ឯកអគ្គរដ្ឋទូត​ថ្មី​អា​ល្លឺ​ម៉​ង់​និង​ លោក​ កឹ​ម​ សុខា​ ជួប​គ្នា​និយាយ​ពី​ស្ថានការណ៍​នយោបាយ

Share

ភ្នំពេញ​៖​ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លី​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា​ បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃ​អង្គា​រ៍​ ទី​១០​ ខែមករា​ ឆ្នាំ​ ២០១៧​នេះ​ដោយ​ផ្ដោត​លើ​ ស្ថានភាព​នយោបាយ​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ ។​

ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់និង លោក កឹម  សុខា
ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់និង លោក កឹម សុខា
​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កឹ​ម​ សុខា​ កិច្ច​ពិភាក្សា​រវាង​លោក​ Ingo​ Karsten​ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ប្រចាំ​នៅ​កម្ពុជា​ និង​លោក​ កឹ​ម​ សុខា​ នៅ​ពេល​នេះ​ គឺ​ ជជែក​ទៅ​លើ​ស្ថានភាព​នយោបាយ​ និង​ការ​បោះ​ឆ្នោត​។​

​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កឹ​ម​ សុខា​ បាន​សរសេរ​ដូចនេះ​៖«​នៅ​ការិយាល័យ​ក្រុម​មតិ​ភាគតិច​នៃ​រដ្ឋសភា​ លោក​ អិន​ហ្គូ​ កា​ស្តិ​ន​(Ingo​ Karsten)​ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ប្រចាំ​នៅ​កម្ពុជា​ បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ខ្ញុំ​ ផ្ដោត​លើ​ ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​  ការ​បោះ​ឆ្នោត​ និង​ទស្សនៈ​នយោបាយ​របស់ខ្ញុំ​ ក្នុង​នាម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

​មន្ត្រី​ទូត​បរទេស​ ជួប​លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃនេះ​ គឺ​មិន​ខុស​ពី​ មន្ត្រី​ទាំងនោះ​បាន​ជួប​ប្រធាន​ស្ដីទី​ បក្ស​សង្គ្រោះ​ជាតិ​នេះ​ កាលពី​លោក​ស្ថិត​ក្នុង​ស្ថានភាព​ ជា​ជន​ជាប់ពិរុទ្ធ​ របស់​តុលាការ​ ដែល​ពួក​គេ​ ជា​ច្រើន​ បាន​លើក​ឡើង​ពី​ បញ្ហា​នយោបាយ​ប្រទេស​កម្ពុជា​ និង​ ករណី​សេរីភាព​ របស់​សកម្មជន​ បក្ស​ប្រឆាំង​ និង​សិទ្ធិ​មនុស្ស​៕​

Share

Image
Image
Image