en     km
en     km

ឧត្តមសេនីយ៍ភូមាច្រើនរូប រងការដាក់ទណ្ឌកម្មពីសំណាក់អាមេរិក ករណីសហគមន៍រ៉ូហ៊ីងយ៉ា

Share

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី១៦កក្កដា  បានដាក់ទណ្ឌកម្មលើឧត្តមភូមាជាច្រើនរូប គឺក្នុង​នោះមានទាំង  អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងហ្លេង (Min Aung Hlaing) មបញ្ជាការង Soe Win និងថ្នាក់​ដឹកនាំយោធាជាច្រើននាក់ទៀត ដោយហាមឃាត់ពួកគេ ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។ ​

តាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឧត្តមាសេនីយ៍​ភូមា​ទាំង​នេះ ​រងការដាក់ទណ្ឌកម្មនេះ ​ដោយសារពួកគេបញ្ជាឱ្យមាន ការវាយប្រហារ និងធ្វើទុក្ខបុកម្នេញទៅលើ់​ជាតិសាសន៍ជនជាតិភាគតិច នៃសហគមន៍រ៉ូហ៊ីងយ៉ា។

មន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួង​ការ​បរទេសថា វិធានការនេះ គឺជាការឆ្លើយតប ដែលពួកយោធាមិនបានធ្វើអោយប្រសើរឡើងវិញ ចំពោះ សិទិ្ធសេរីភាពរបស់សហគមន៍រ៉ូហ៊ីងយ៉ា។

កាលពីឆ្នាំ២០១៧ យោធាភូមាបានវាយ បង្រ្កាបទៅលើសហគមន៍រ៉ូហ៊ីងយ៉ា  នៅ រដ្ឋ រ៉ាឃីន (Rakhine)។ ប្រតិបត្តិការយោធានេះ ត្រូវបានក្រុមឃ្លាំមើលអន្តរជាតិចោទ ថា បានបណ្ដាលឱ្យជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បាត់បង់ជីវិត និង ជាង ៧៣០ពាន់នាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ។

ដោយឡែកអ្នកជំនាញ UNផ្នែកសិទ្ធិមនុស្ស បានចាត់ទុកប្រតិបត្តិការយោធានេះថា មានចេតនាបោស សំអាតពូជសាសន៍រ៉ូហ៊ីងយ៉ា និងជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្រុមអ្នកជំនាញនេះ បានកសាង​សំណុំរឿង ដោយចោទ ពួកយោធាភូមាទាំងនោះ ពីបទប្រល័យពូជសាសន៍និងបទឧក្រិដ្ឋប្រឆាំង​មនុស្សជាតិ។

ករណីនេះ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិជួបប្រជុំគ្នា ដើម្បី នាំពួកយោធា មកទទួល​ខុសត្រូវ រឿងនេះ ប៉ុន្តែ មិនអាចរកការ ថ្កោលទោសរួមគ្នាបានឡើយ ដោយសាតែ មានការ ជំទាស់​ពីប្រទេសរុស្ស៊ី និងចិន ដែល ជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ មានអំណាចក្នុងការ​បោះឆ្នោតវេតូ។ យ៉ាងណាក៏ដោយ មានតែលោកស្រីអ៊ុងសានសូជីម្នាក់គត់ មិនទទួលរងការ​ថ្កោល​ទោស ខ្លាំងពីសំណាក់សហគមន៍អន្តរជាតិទាក់ទិននិងករណីនេះ ព្រោះលោកស្រី មិនមានអំណាច​អ្វីលើពួក​យោធានោះទេ៕

Share

Image
Image
Image