en     km
en     km

ឥណ្ឌូ​នេ​ស៊ី​ទាមទារ​ឱ្យ​ចិន​បញ្ឈប់​លួច​នេសាទ​ចូល​ដែនទឹក​របស់​ខ្លួន​

Share

​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​បាន​ទាមទារ​ឱ្យ​ប្រទេស​ចិន​បញ្ឈប់​ការ​ នេសាទ​ក្នុង​ដែនសមុទ្រ​ដែល​ជា​តំបន់​នេសាទ​បែប​ប្រពៃណី​របស់​ខ្លួន​ក្បែរ​កោះ​ Natuna​ ។​innasi&china-thum

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ប្រទេស​ទាំង​ពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា​ ហើយ​បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ បាន​ចូល​មក​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​របស់​ខ្លួន​របស់​ខ្លួន​រៀងៗ​ខ្លួន​។​

​ប្រភព​ដដែល​នេះ​ បន្ត​ថា​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ខ្ពស់​ បន្ទាប់​ពី​កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី​បាន​បាញ់​ព្រមាន​នាវា​នេសាទ​ចិន​ដែល​ចូល​ចត​ក្នុង​ដែន​ប្រជុំ​កោះ​ Natuna​ កាលពី​ថ្ងៃ​សុក្រ​ និង​បាន​ឃាត់ខ្លួន​នាវិក​ចិន​មួយ​ចំនួន​ទៀត​ផង​។​

​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​សុក្រ​មក​ ក្រសួងការបរទេស​ចិន​បាន​ថ្លែង​ថា​ "​ចិន​ និង​ឥណ្ឌូ​នេ​ស៊ី​សុទ្ធ​ តែ​អះអាង​ដូចៗ​គ្នា​ថា​ តំបន់​នាវាចរណ៍​អន្តរជាតិ​ត្រួត​គ្នា​នោះ​គឺជា​កម្មសិទ្ធិ​របស់​ពួក​គេ​រៀងៗ​ខ្លួន​។​នៅ​ក្នុង​តំបន់​នោះ​។​

​កន្លង​មក​ ចិន​ចេញ​មុខ​ការពារ​សកម្មភាព​នេសាទ​របស់​ខ្លួន​ ដោយ​សំអាង​ថា​ តំបន់​ដែល​អ្នកនេសាទ​ចិន​ចូល​នេសាទ​នោះ​ គឺជា​ដែន​នេសាទ​បែប​ប្រពៃណី​របស់​ជនជាតិ​ចិន​តាំងពី​យូរយា​ណាស់​មក​ហើយ​។​

​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សមុទ្រ​ និង​នេសាទ​ ឥណ្ឌូ​នេ​ស៊ី​ លោកស្រី​ Susi​ Pudjiastuti​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ កាសែត​មួយ​ថា​ ចិន​បាន​ឆ្លើយ​តប​យ៉ាង​រួសរាន់​វិញ​ថា​ ចិន​មិន​មាន​ជំ​លោះ​អ្វី​ធំដុំ​នោះ​ទេ​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ ជុំវិញ​បញ្ហា​ដែន​នេសាទ​នោះ​។​

​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សមុទ្រ​ឥណ្ឌូ​នេ​ស៊ី​ដ​ដែរ​ បញ្ជាក់​ថា​ ប្រទេស​ទាំង​ពីរ​មិន​មាន​កិច្ចព្រមព្រៀង​ណាមួយ​ក្នុង​ដែនសមុទ្រ​ដែល​ជា​ហេតុ​នាំ​ឱ្យ​ នាវា​នេសាទ​របស់​ចិន​ បាន​នេសាទ​ ក្នុង​ដែនទឹក​ របស់​ប្រទេស​រៀងៗ​ខ្លួន​ ។​

​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ ចាប់​ នាវា​នេសាទ​ ប្រទេស​ផ្សេងៗ​ ចំនួន​ ៥៧​គ្រឿង​ គឺ​ចាប់តាំងពី​ខែមករា​មកនេះ​ ។​ នាវា​ដែល​ឥណ្ឌូ​នេ​ស៊ី​ រឹប​ អូស​ គឺ​មួយ​គ្រឿង​មក​ពី​ប្រទេស​ ថៃ​  ៤​គ្រឿង​មក​ពី​ ម៉ា​ឡេ​ស៊ី​  ៣​គ្រឿង​ មក​ពី​ប្រទេស​ ចិន​ និង​ ៤៩​ គ្រឿង​ពី​ប្រទេស​ វៀតណាម​ ៕

​ ប្រភព​ :​ CAN​

Share

Image
Image
Image