en     km
en     km

ឥណ្ឌា​៖​ រលំ​​អាគារ​​មួយ​​ដ៏​​ខ្លាំង​ក្លា​​ដោយ​សារ​​ដុត​​កាំ​ជ្រួច​​ ស្លាប់​​មនុស្ស​ ​១០០​ ​នាក់​

Share

ការ​ដួល​រំលំ​អាគារ​ មួយ​ដ៏​ខ្លាំងក្លា​អំឡុង​ពេល​ធ្វើ​ពិធី​សាសនា​មួយ​នៅ​រដ្ឋ​ Kerala​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​ង​ ១០០​ នាក់​និង​របួស​ ៤០០​ នាក់​។​ ប៉ូ​លី​សបាន​និយាយ​ថា​ការ​ដុត​កាំជ្រួច​នេះ​ ខណៈ​ដែល​ហ្វូង​មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ចូលរួម​ក្នុង​ពិធីបុណ្យ​ប្រចាំឆ្នាំ​របស់​រដ្ឋ​នោះ​។​

Idan-Bulding-100-Kill-WMC
គំនរបាក់បែកនៃសំណង់អាគារសាសនា បន្ទាប់ពីដួលរលំ នៅឥណ្ឌា

​ប៉ូ​លី​សបាន​ឲ្យ​ដឹង​ទៀត​ថា​ មនុស្ស​ដែល​បាន​បាត់បង់​ជីវិត​ ដោយសារ​តែ​អាគារ​របស់​ប្រាសាទ​នោះ​ បាន​ដួល​រលំ​ខ្លាំងក្លា​។​ ប៉ូ​លី​សបាន​និយាយ​ថា​ ករណី​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​របស់​ប៉ូ​លី​ស​ហើយ​តាម​ចាប់​ខ្លួ​ន​​​ជនសង្ស័យ​ ប្រសិនបើ​មានការ​លួច​វាយប្រហារ​ណាមួយ​នោះ​។​

​តាម​សេចក្ដីរាយការណ៍​ ការ​ដុត​កាំជ្រួច​ដ៏​ខ្លាំង​ បណ្ដាល​ឲ្យ​បាក់​រលំ​អាគារ​ប្រាសាទ​នោះ​គឺ​វា​កើតឡើង​ប្រហែល​​​ម៉ោ​ង​ ៣​ និង​ ៣០​នាទី​រសៀល​ កាលពី​ថ្ងៃ​សៅរ៍​ គឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ពិធី​នេះ​ចាប់ផ្ដើម​ឡើង​។​

​បណ្ដាញ​ផ្សាយ​ព័​ត៌​ម​មាន​ BBC​ ឱ្យ​ដឹង​ថា​នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​ លោក​ ណា​រិ​ន​ត្រា​ មូ​ឌី​ ភ្លាមៗ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​នេះ​បាន​សំដែង​អារម្មណ៍​ក្ដុកក្ដួល​សោកស្ដាយ​យ៉ាង​ខ្លាំង​៕

ប្រភព​ BBC​

Share

Image
Image
Image