en     km
en     km

អ្វី​ទៅ​ជា​ពានរង្វាន់​ ម៉ា​ទី​ន​ អ៊ែន​ណ​ល​? (មានសំឡេង)

Share

ភ្នំពេញ៖ អ្នកការពារសិទ្ធិមនុស្សចំនួនប្រាំនាក់ កំពុងស្ថិតក្នុងបញ្ជីឈ្មោះចុងក្រោយដើម្បីទទួលពានរង្វាន់ ម៉ាទីន អែនណល។ ពានរង្វាន់ ម៉ាទីន អែនណល គឺជាពានរង្វាន់ដែលមានការទទួលស្គាល់ជាអន្ដរជាតិ។ ជារៀងរាល់ឆ្នាំពានរង្វាន់នេះ តែងតែត្រូវផ្ដល់ជួនអ្នកការពារសិទ្ធិមនុស្សនៅលើពិភពលោក ក្នុងគោលបំណងដើម្បីបង្ហាញជាសកលឲ្យអន្ដរជាតិដឹងពីការខិតខំប្រឹងប្រែងរបស់ពួកគេ និងដើម្បីការពារពួកគេពីការធ្វើទុក្ខបុកម្នេញ។

បេក្ខជនប្រកួតតំណែង ម៉ាទីន អ៊ែណល ទាំង៧រូប

បេក្ខជនប្រកួតតំណែង ម៉ាទីន អ៊ែណល ទាំង៧រូប

ពានរង្វាន់ “Martin Ennals Award” គឺជាពានរង្វាន់ដ៏ធំមួយ ដែលល្បីល្បាញនៅលើពិភពលោក។ ពានរង្វាន់មួយនេះ តែងតែត្រូវផ្ដល់ជួនបុគ្គលដែលសកម្ម ក្លាហាន មោះមុត នៅក្នុងកិច្ចការពារសិទ្ធិមនុស្ស តាមរយៈសកម្មភាពការងាររបស់ពួកគេ។
ពានរង្វាន់   “Martin Ennals Award” ជួនកាលគេហៅថា ជាប្រភេទពានរង្វាន់ណូបែល ផងដែរ។ ឆ្នាំ1993 គឺជាឆ្នាំដែលអង្គការអន្ដរជាតិធំៗ ដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស ចំនួន១០ បានសម្រេចរួមគ្នាបង្កើតពានរង្វាន់  “Martin Ennals Award” នេះឡើង។ អង្គការអន្តរជាតិនោះទាំង១០ រួមមាន ៖ – អង្គការ Amnesty International – អង្គការ Human Rights Watch – អង្គការ Human Rights First – អង្គការ FIDH – Fédération internationale des droits de l’homme – អង្គការ Organisation mondiale contre la torture – អង្គការ Front Line Defenders – អង្គការ Commission internationale de jurists – អង្គការ EWDE Germany – អង្គការ Service international pour les droits de l’homme និង- អង្គការ HURIDOCS។
the-five
បុគ្គលដែលនឹងទទួលបានពានរង្វាន់មួយដ៏ធំរបស់ពិភពលោកនេះ ត្រូវបានឆ្លងកាត់ការវាយតម្លៃពីគណៈវិនិច្ឆ័យអន្ដរជាតិដែលមានសមាសភាពមកពីអង្គការអន្ដរជាតិទាំង ១០ខាងលើនេះ។ មួយឆ្នាំក្រោយពីការបង្កើត ពានរង្វាន់  “Martin Ennals Award” ជាលើកដំបូងត្រូវបានប្រគល់ជូនលោក Harry Wu  ដែលជាជនជាតិចិន។ លោកត្រូវបានចាត់ទុកថាជាសកម្មជនយ៉ាងក្លៀវក្លា បំផុតក្នុងការតស៊ូដើម្បីទាមទារយុត្ដិធម៌ និងការពារសិទ្ធិមនុស្ស អស់រយៈពេលជាង ១៩ឆ្នាំនៅក្នុងជំរុំការងារមួយនៃប្រទេសចិន។ នៅឆ្នាំបន្ទាប់ គឺឆ្នាំ១៩៩៥ ពានរង្វាន់មួយនេះ ត្រូវបានប្រគល់ជួនស្ដ្រីដ៏ឆ្នើមួយរូបនៃប្រទេសប៉ាស្ថានគឺលោកស្រី Asma Jilani Jahangir ដែលោកស្រីជាស្ដ្រីក្លាហានមួយរូប ហ៊ានតស៊ូមតិ ដោយគ្មានការភ័យខ្លាចដើម្បីការពារជនរងគ្រោះពីការរំលោភបំពានសិទ្ធិផ្នែកច្បាប់។
លោកស្រី Asma Jilani Jahangir គឺជាមេធាវីមួយរូប ដែលអន្ដរជាតិទទួលស្គាល់ថា លោកស្រីជាស្ដ្រីដែលមានសេចក្ដីក្លាហានបំផុតក្នុងរយៈពេលដែលោកស្រីបំពេញការងារជួយដល់ជនរងគ្រោះពីការរំលោភបំពានសិទ្ធិ។
ចំណែកឆ្នាំ១៩៩៦ ពានរង្វាន់នេះត្រូវបានទៅលើសកម្មជនសិទ្ធិមនុស្ស ប្រឹក្សាផ្លូវច្បាប់ នៃប្រទេសនីហ្សេរីយ៉ា រហូតមកទល់ឆ្នាំ ២០១៦ គឺ២៣ ឆ្នាំក្រោយពីត្រូវបានបង្កើត “Martin Ennals Award” ត្រូវបានប្រគល់ជូនបុគ្គលសិទ្ធិមនុស្សចំនួន ២៦រូប ហើយមកពីប្រទេសផ្សេងៗគ្នា ក្នុងទ្វីបអាស៊ី ទ្វីបអាហ្វ្រ៊ីក មជ្ឈមបូព៌ា អ៊ឺរ៉ុប និងអាមេរិកឡាទីន ជាដើម។
ក្នុងនោះក៏មានពលរដ្ឋខ្មែរម្នាក់ដែរ គឺព្រះតេជគុណ លួន សុវ៉ាត។ ព្រះអង្គគឺជាព្រះសង្ឃដែលជំរុញការការពារផ្នែកសិទ្ធិមនុស្សយ៉ាងសកម្ម និងជាម្ចាស់ជ័យលាភីពានរង្វាន់នេះដំបូងគេក្នុងចំណោមសកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា។ ព្រះតេជគុណ លួន សុវ៉ាត បានទទួលពានរង្វាន់ “Martin Ennals Award” នៅឆ្នាំ២០១២។
ដោយឡែកនៅក្នុងឆ្នាំ២០១៧ នេះ មន្ត្រីសិទ្ធិមនុស្សចំនួនប្រាំរូប របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ត្រូវជ្រើសរើសជាបេក្ខជនជ័យលាភីនៃពានរង្វាន់ ម៉ាទីន អ៊ែនណល នេះដែរ។
ក្នុងនោះគឺលោកស្រី លឹម មុន្នី លោក យី សុខសាន្ដ លោក នី សុខា លោក ណៃ វ៉ង់ដា និងលោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក។
បច្ចុប្បន្នអ្នកទាំងប្រាំរូបនេះ កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។ គិតមកដល់ថ្ងៃនេះ ពួកគាត់ត្រូវបានតុលាការក្រុងភ្នំពេញ ឃុំខ្លួនអស់រយៈពេលមួយឆ្នាំហើយ។ ប្រសិនបើមានសំណាងទទួលបានជ័យលាភីពានរង្វាន់នេះ ពលរដ្ឋខ្មែរទាំងប្រាំរូបនេះត្រូវប្រគល់ពានរង្វាន់នៅថ្ងៃទី១០ខែតុលា ឆ្នាំ២០១៧នេះ នៅក្រុងហ្ស៊ឺណែវ ប្រទេស្វ៊ីស៕

Share

Image
Image
Image