en     km
en     km

អ្នក​ស្រាវជ្រាវ​ ៖​ លោក​ សម​ រ​ង្ស៊ី​ អាច​ចូល​ប្រទេស​វិញ​តាម​មធ្យោបាយ​បី​ចំណុច​ (សំឡេង)

Share

ភ្នំពេញ៖ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសលុបចោលបម្រាមហាមឃាត់ការវិលត្រឡប់
របស់លោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញ ប៉ុន្ដែលោកមានបណ្ដឹងជាច្រើនជាប់នៅតុលាការ ប្រឆាំងរូបលោក និងបណ្ដឹងខ្លះបានប្រកាសសាលក្រមរួចហើយនោះ  អាចជាឧបសគ្គរាំងខ្ទប់ដំណើរនិវត្តរបស់អតីតមេបក្សប្រឆាំងរូបនេះ។

នាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្តាំ)។
នាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្តាំ)។

តែទោះជាយ៉ាងណា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំយល់ឃើញថា មានកត្តាចំនួនបី ដែលអាចជាមធ្យោបាយសម្រាប់ការវិលត្រឡប់មកមាតុប្រទេសវិញរបស់លោក សម រង្ស៊ី។

នៅក្នុងសប្តាហ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដកបម្រាម ដែលរារាំងការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី ប៉ុន្តែដំណាលគ្នានោះសម្តេច ហ៊ុន សែន ក៏បានថ្លែងការណ៍ជាចំហផងដែរថា ប្រសិនបើអតីតប្រធានគណបក្សសង្គ្រោះជាតិហ៊ានលូកជើងចូលប្រទេសកំណើតវិញនោះ កងសមត្ថកិច្ចនឹងចាប់ខ្លួនរូបលោក ដោយសារតែលោកជាប់ពិរុទ្ធ និងជាប់បណ្តឹងក្នុងតុលាការ។

លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្រ្គោះជាតិ

ការណ៍នេះដែលធ្វើឲ្យមានមន្ទិលពីលទ្ធភាពវិលត្រឡប់មកកម្ពុជាវិញរបស់លោកសម រង្ស៊ី។
តែទោះជាយ៉ាងណា លោក ឆាំ ប៊ុនថេត អ្នកស្រាវជ្រាវភាពជាអ្នកដឹនាំ បានមើលឃើញពីវិធីសាស្ដ្រចំនួនបីចំណុចដែលលោក សម រង្ស៊ី អាចនឹងវិលប្រទេសកម្ពុជាវិញបាន។ នោះគឺកត្តាសម្ពាធពីសហគមន៍អន្តរជាតិ កត្តាចរចានយោបាយផ្ទៃក្នុង និងកត្តាដែលលោក សម រង្ស៊ី ខ្លួនឯងហ៊ានប្រថុយនឹងការចាប់ខ្លួនដោយក្រុមអាជ្ញាធរក្រុងភ្នំពេញ។ «មធ្យោបាយមានបីនោះឯង ទី១ តាមរយៈសហគមន៍អន្ដរជាតិ ទី២ តាមរយៈការចរចាគ្នា និងទី៣ គាត់ចូលមកប្រឈមជាមួយនឹងទោសទណ្ឌ»។

ថ្លែងក្នុងកម្មវិធីបច្ចុប្បន្នភាព សង្គម  របស់វិទ្យុស្ត្រីFM ១០២ នៅរសៀលថ្ងៃសុក្រនេះ លោក ឆាំ ប៊ុនថេត
ព្រួយបារម្ភថាសម្ពាធពីសហគមន៍អន្តរជាតិលើកនេះទំនងជាមិនសូវមានទម្ងន់នោះទេ។  «អាចកើតឡើងដែរកត្ដាដែលអន្ដរជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលឲ្យលោក សម រង្ស៊ី ចូលស្រុក ក៏ប៉ុន្ដែខ្ញុំទៅសម្ពាធនេះហាក់ខ្សោយជាងមុនហើយអត់ដូចឆ្នាំ២០១៣ ឆ្នាំ២០០៧ ២០០៨ សហគមន៍អន្ដរជាតិសព្វថ្ងៃ ព្រោះរដ្ឋាភិបាលគេមានដៃគូសហប្រតិបត្ដិការគួរសមដែរ រឹងមាំជាមួយ ចិន អីអញ្ចឹង»។

លោក ឆាំ ប៊ុនថេត អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ
លោក ឆាំ ប៊ុនថេត អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ

ដោយឡែកសម្រាប់វិធីសាស្ដ្រទី០២ដែលជាការចរចារសម្របសម្រួលនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទំនងជាពិបាកផងដែរ។ ការពិបាកនោះដោយសារតែគណបក្សសង្គ្រោះជាតិអាចនឹងខាតបង់ ហើយត្រូវផ្តល់ចំណេញច្រើនដល់គណបក្សប្រជាជនកម្ពុជា។  «លោកទាំងពីរ អាចជជែកគ្នាទៅ ចរចាគ្នាព្រមព្រៀងគ្នាទៅ ហើយត្រឡប់មកវិញ ក៏ប៉ុន្ដែខ្ញុំគិតបើ មានការចរចាគ្នា ហើយមកបែបនេះ ខ្ញុំជឿថាគណបក្សប្រជាជនមិនដែលធ្វើឲ្យខាតទេ ពេលណាមានការចរចា មានការចូលស្រុកមកវិញអាចនឹងមានផលចំណេញ រហូតដល់អាចបែកបាក់គ្នាគណបក្សសង្គ្រោះជាតិ ដែលរួមគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី»។

ប្រសិនបើច្រកចូលសម្រាប់លោក សម រង្ស៊ី ទាំងពីរខាងលើនៅតែជួបការលំបាក ដូច្នេះសម្រាប់ លោក ឆាំ ប៊ុនថេត ដែលជាអ្នកស្រាវជ្រាវភាពជាអ្នកដឹនាំ យល់ថាមានតែលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាទាំងប្រថុយឲ្យមានការចាប់ខ្លួនតែប៉ុណ្ណោះ។  ក៏ប៉ុន្តែការប្រថុយប្រថាននេះអាចនឹងបង្កឲ្យមានចលនាគាំទ្រលោកសម រង្ស៊ី ទៅជារំជើបរំជួល។ «ប្រសិនជាគាត់ហ៊ានចូល ខ្ញុំគិតថាវាមានផលចំណេញដែរ សម្រាប់នយោបាយ ខ្ញុំជឿថា ប្រជាពលរដ្ឋពុះកញ្ជ្រោល ព្រោះប្រជាពលរដ្ឋស្រឡាញ់គាត់ច្រើនដែរ»។
ccc
តែយ៉ាងណាអ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំរូបនេះ បង្ហាញជំនឿរបស់ខ្លួនថា លោក សម រង្ស៊ី នឹងមិនវិលមកកម្ពុជាវិញទេក្នុងពេលឆាប់ៗនេះ ព្រោះលោកសំអាងលើសំណេរលើបណ្ដាញសង្គមរបស់លោក សម រង្ស៊ី ដែលបានបង្ហោះរយៈពេលចុងក្រោយនេះ។

លោក សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៦ ខណៈដែលលោកត្រូវជាប់បណ្តឹងយ៉ាងហោចណាស់ចំនួន ប្រាំ ដែលប្តឹងដោយសម្តេច ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងប្តឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស។  កាលពីពេលមុនថា លោកនឹងវិលចូលប្រទេសកម្ពុជាវិញនៅមុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ក៏ប៉ុន្តែលោកមិនបានមកកម្ពុជាតាមការអះអាងរបស់លោកនោះទេ៕

Share

Image
Image
Image