en     km
en     km

អ្នក​ស្រាវជ្រាវ​សង្គម​ថា​ យុទ្ធនាការ​ប្រមូល​រថយន្ត​គេចពន្ធ​នាំ​ចូល​គ្រាន់តែ​ជា​ការ​សម្អាត​សំរាម​ខ្លួន​បោះចោល​ប៉ុណ្ណោះ​

Share

Vehecle-without-tax
គយចល័តចាប់រថយន្ត ស៊េរីទំនើបៗ ពាក់ស្លាកលេខ ខ.ម

អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​លើក​ឡើង​ថា​ យុទ្ធនាការ​ប្រមូល​រថយន្ត​គេចពន្ធ​នាំ​ចូល​របស់​អាជ្ញាធរ​គ្រាន់តែ​ជា​ការ​សម្អាត​សំរាម​ដែល​ខ្លួន​ធ្លាប់​បាន​បោះចោល​ប៉ុណ្ណោះ​។​ ការ​លើក​ឡើង​បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​កងកម្លាំង​គយ​ចល័ត​ នៃ​នាយកដ្ឋាន​បង្ការ​ និង​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ​ បាន​ចាប់​ឃាត់​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង​បន្តបន្ទាប់​។​​

សំឡេង៖
លោក​បណ្ឌិត​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​កាលពី​ថ្ងៃ​ទី​ ២៥​ ខែតុលា​ ម្សិល​ម៉ិ​ញ​ថា​ មតិ​សាធារណជន​បាន​ស​សើរ​ដល់​ការ​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​លុប​បំបាត់​ការ​នាំ​ចូល​រថយន្ត​ដោយ​គ្មាន​បង់ពន្ធ​ ប៉ុន្តែ​លោក​ថា​ វិធានការ​នេះ​គួរតែ​ធ្វើ​តាំងពី​ច្រើន​ឆ្នាំ​មក​ម្ល៉េះ​។​  អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​រូប​នេះ​បាន​ហៅ​ វិធានការ​នេះ​ថា​៖​ «​ជា​កា​រវិ​វត្ត​ន៏​នៃ​យុទ្ធនាការ​រើស​ស្លឹកឈើ​ដែល​គេ​បាន​បេះ​ទម្លាក់​ដោយ​ខ្លួនឯង​»​។​​លោក​ថា​៖​ «​ក្នុង​រយះ​ពេល​ប៉ុន្មាន​អាទិត្យ​កន្លង​ទៅ​នាយកដ្ឋាន​គយ​បាន​បើក​យុទ្ធនាការ​កណ្តាប់ដៃ​ដែក​ប្រមូល​រថយន្ត​ដែល​គ្មាន​បង់ពន្ធ​នាំ​ចូល​។​មតិ​សាធារណជន​បាន​ស​សើរ​ដល់​ការ​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​លប់​បំបាត់​ការ​នាំ​ចូល​រថយន្ត​ដោយ​គ្មាន​បង់ពន្ធ​នេះ​ដោយ​គេ​បាន​បន្ទរ​បន្ថែម​ថា​វិធានការ​នេះ​គួរតែ​នាំ​គ្នា​ធ្វើ​តាំងពី​ច្រើន​ឆ្នាំ​មុន​មក​ម្លេះ​។​សំណួរ​ដែល​មតិ​មហាជន​កំពុង​ជជែក​គ្នា​ពេល​នេះ​គឺថា​តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​ព្រោះ​វា​បាន​ធ្វើ​អោយ​បាត់បង់​ចំណូលរ​ដ្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួច​ទៅ​ហើយ​»​។​

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​យល់​ថា​ មន្ត្រី​គយ​ និង​ម្ចាស់​រថយន្ត​អាច​នឹង​មានទោស​ដូច​គ្នា​ ប្រសិនបើ​នៅ​ថ្ងៃ​ខាង​មុខ​ចំនួន​រថយន្ត​គ្មាន​បង់ពន្ធ​ដែល​ត្រូវ​គេ​រក​ឃើញ​នេះ​មាន​ចំនួន​កើន​កាន់តែ​ច្រើន​ឡើង​ ព្រោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​បាត់បង់​ថវិការ​ជាតិ​ ដោយ​ព្រឹត្តិ​អំពើ​ពុក​រលួយ​។​

​លោក​ មាស​ នី​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដោយ​លើក​ជា​សំនួរ​សួរ​ថា​ តើរ​ដ្ធា​ភិ​បាល​នឹង​អាច​ចាត់វិធានការ​អ្វីខ្លះ​ដែរ​ឬ​ទៅ​លើ​មន្ត្រី​អ្នក​ពាក់ព័ន្ធ​នា​ពេល​កន្លង​មក​?​ ឬ​ក៏​អំពើរ​នេះ​ វា​ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ​ដូចនេះ​គេ​នឹង​គ្រាន់តែ​នាំ​គ្នា​កាយ​លប់​កប់​បំបាត់​អោយ​ស្ងាត់​ទៅ​វិញ​?

​វិទ្យុ​ស្ត្រី​ នៃ​WMC​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ ជុំវិញ​បញ្ហា​នេះ​បាន​ទេ​ ពី​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​ និង​ប្រធាន​នាយកដ្ឋាន​បង្ការ​ និង​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ​ នៅ​រសៀល​ថ្ងៃ​ទី​ ២៦​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​។​

​ប៉ុន្តែ​បើ​តាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​ និង​ប្រធាន​នាយកដ្ឋាន​បង្ការ​ និង​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ​កំពុង​នឹង​តែ​ចាត់វិធានការ​បង្ក្រាប​យានយន្ត​គេចពន្ធ​តាម​ដងផ្លូវ​ទូ​ទាំង​ ប្រទេស​ ដើម្បី​ឲ្យ​ម្ចាស់​យាន្ត​យន្ត​ទាំងអស់​បង់ពន្ធ​ចូល​រដ្ឋ​៕

​ក្នុង​រយះ​ពេល​ប៉ុន្មាន​អាទិត្យ​កន្លង​ទៅ​នាយកដ្ឋាន​គយ​បាន​បើក​យុទ្ធនាការ​កណ្តាប់ដៃ​ដែក​ប្រមូល​រថយន្ត​ដែល​គ្មាន​បង់ពន្ធ​នាំ​ចូល​។​មតិ​សាធារណជន​បាន​ស​សើរ​ដល់​ការ​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​លប់​បំបាត់​ការ​នាំ​ចូល​រថយន្ត​ដោយ​គ្មាន​បង់ពន្ធ​នេះ​ដោយ​គេ​បាន​បន្ទរ​បន្ថែម​ថា​វិធានការ​នេះ​គួរតែ​នាំ​គ្នា​ធ្វើ​តាំងពី​ច្រើន​ឆ្នាំ​មុន​មក​ម្លេះ​។​

​សំណួរ​ដែល​មតិ​មហាជន​កំពុង​ជជែក​គ្នា​ពេល​នេះ​គឺថា​តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​ព្រោះ​វា​បាន​ធ្វើ​អោយ​បាត់បង់​ចំណូលរ​ដ្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួច​ទៅ​ហើយ​។​

Share

Image
Image
Image