en     km
en     km

អ្នក​សេដ្ឋកិច្ច​ជើង​ចាស់​ម្នាក់​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​កោះ​តៃវ៉ាន់​

Share

​កោះ​តៃវ៉ាន់៖  ប្រធានាធិបតី​ជាប់​ឆ្នោត​កោះ​តៃវ៉ាន់​ បានសម្រេច​តែងតាំង​អតីតរដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​ លោក Lin​ Chuan​ ជា​នាយក​រដ្ឋមន្ដ្រី​ដែល​​​ត្រូវ​បាន​មើលឃើញ​ថា ​ឥស្សរជន​រូប​នេះ​គឺជា​ទីប្រឹក្សា​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​របស់​ដែនដី​កោះតៃវ៉ាន់នេះ​យូរ​មក​ហើយ​។​

Taiwain--AFP-lin-chuan
​លោក Lin​ Chuan​ ត្រូវបាន​តែង​តាំងជា​នាយ​ក​រដ្ឋ​មន្ដ្រី​​តៃវ៉ាន់

​លោក ​Lin​ Chuan​ បាន​កាន់​តំណែង​រដ្ឋមន្ដ្រី​ហិ​រញ្ញ​វត្ថុ​​ចាប់​តាំងពី​ឆ្នាំ ​២០០២​ ដល់​ ២០០៦​។​ ​លោក​​មាន​​អាយុ​ ៦៤​ឆ្នាំ​​ ​ជា​អ្នក​ឯក​ទេស​​សម្បូរ​​បទ​​ពិសោធ​​ខាង​​កិច្ច​ការ​ជំនួញ​​ និង ​​សេដ្ឋកិច្ច​​។​

លោក​ស្រី​ប្រធានាធិបតី​ជាប់​​ឆ្នោត​ Tsai​ Lan​ Wen ​បាន​ពិ​ពណ៌​​នា​​​​លោក ​​Lin​ Chuan​ ថា​​ជា​​អ្នកនយោបាយ​​ដ៏​មាន​​ថាមពល​និង​សមត្ថ​​ភាព​​​ក្នុង​​កិច្ច​ការ​​ជំនួញ​ និង​ សេដ្ឋកិច្ច​ ហើយ​ក៏​ជា​អ្នក​គូស​វាស​​ផែន​ការ​​នយោបាយ​​សេដ្ឋកិច្ច​​សម្រាប់​​អតីត​​រដ្ឋាភិបាល​​នៃ​​ប្រធា​នា​​ធិបតី​ ជៀន​ ស៊ូ​បៀ​ន​ កន្លង​មក​ដែរ​។​

បើទោះបីមានការតែងតាំងបែប​នេះ​ក្ដី​ ប៉ុន្តែតំណែង​នាយក​រដ្ឋមន្ដ្រី​នៃ​ដែនដី​កោះ​តៃវ៉ាន់គ្រាន់តែ​ជា​មេដឹកនាំ​ពិធីការ​តែ​ប៉ុណ្ណោះ​ព្រោះ​អំណាច​ដ៏​ខ្ពង់ខ្ពស់​ និង​ធ្វើសេចក្ដីសម្រេច​ចិត្តធំៗ​ក្នុងកិច្ចការ​ទាំងអស់ ​គឺជា​សិទ្ធិ​អំណាច​របស់​ប្រធានាធិបតី​៕​

ប្រភព​៖ CNA

Share

Image
Image
Image