en     km
en     km

អ្នក​វាយប្រហារ​តាម​អ៊ី​ន​ធើ​ណែ​ត​ជ្រៀតចូល​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងយុត្តិធម៌

Share

ភ្នំពេញ៖លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដាក់ពាក្យបណ្តឹងទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីសុំកិច្ចអន្តរាគមន៍ស្វែងរកចាប់ខ្លួន ជនដៃ និងអ្នកពាក់ព័ន្ធទាំងឡាយដែលបានលួចចូលគ្រប់គ្រងទំព័រហ្វេសប៊ុកក្រសួងយុត្តិធម៌ និងទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។
kro
បណ្តឹងធ្វើឡើងនៅថ្ងៃទី២០ខែឧសភា គឺនៅថ្ងៃដដែលដែលក្រុមជនអនាមឹកបានជ្រៀតចូលទំព័រវហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌និងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។
លោក គឹម សន្តិភាព បានស្នើឱ្យអគ្គស្នងការស្នងការ ចាត់វិធានការតាមច្បាប់ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធឡាយ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
វិទ្យុស្ត្រី មិនអាចសុំបញ្ជាក់បន្ថែម ពីលោក គឹម សន្តិភាពបានទេនៅនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានបញ្ជាក់ នៅក្នុងពាក្យបណ្តឹងថា ក្រោយពីបានជ្រៀតចូលកាន់កាប់ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក និងទំព័រហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌ ជនអនាមិកនេះបានផ្សព្វផ្សាយនូវ សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដោយផ្សាយបន្តពីទំព័រ ហ្វេសប៊ុក ឈ្មោះសម រង្ស៊ី។
កាលពីពេលថ្មីៗនេះមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានអះអាងថាគេហទំព័ររបស់គជប និងអ៊ីម៉ែលរបស់មន្ត្រីគណបក្សប្រឆាំងបានទទួលរងការជ្រៀតចូលមើលរបស់ជនអនាមឹកផងដែរ។
កាលពីសប្តាហ៍មុនអ្នកជំនាញផ្នែកព័ត៌មានវិទ្យាម្នាក់ បានបង្ហើបឲ្យដឹងថាមានការវាយប្រហារចូលប្រពន្ធ័កុំព្យូទ័ររបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក្នុងប្រទេសកម្ពុជាក្នុងបរិបថនៃការវាយប្រហារទ្រង់ទ្រាយធំ របស់ក្រុមចាត់ជំរិតតាមប្រពន្ធ័អ៊ីនធើណែតក្នុងពិភពលោក៕

Share

Image
Image
Image