en     km
en     km

អ្នក​ជិះ​រថយន្ដក្រុង​រយៈ​ពេល៥​ថ្ងៃ​ នៅ​ថ្ងៃ​ចូល​ឆ្នាំ​មិនបាច់​បង់​សេវា​ថ្លៃ​ការ​ធ្វើ​ដំណើរ​នោះ​ទេ​

Share

​ភ្នំពេញ​៖​ ក្នុង​រយៈពេល​ ៥​ថ្ងៃ​នៃ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ខាង​មុខ​នេះ​  រថយន្ដ​សាធារ ណៈ​របស់​រដ្ឋ​ឬ​គេ​ហៅ​ថា​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ នឹង​មិន​យក​ថ្លៃ​ការ​ធ្វើ​ដំណើរ​ របស់​អ្នកដំណើរ​នោះ​ទេ​។​ នេះ​បើ​តាម​ប្រសាសន៍​សម្ដេច​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត​ និង​សិស្ស​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ មីនា​នេះ​។

hun-sen
សម្ដេច ហ៊ុន​ សែន រូបភាពពី Freshnews

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ដូចនេះ​ ខណៈ​លោក​បាន​ផ្ញើ​សារ​ដល់​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ក្នុង​ពេល​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​ ត្រូវ​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ ហើយ​ប្រជាពលរដ្ឋ​ផ្ទាល់​ក៏​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ផង​ដែរ​ ពិសេស​គឺ​ការ​បើកបរ​។ ​ជាមួយ​គ្នា​នេះ​សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​មិន​បាន​ចេញដំណើរ​កំសាន្ដ​ទៅ​តាម​បណ្ដា​ខេត្ដ​ផ្សេងៗ​ គួរ​នាំ​គ្នា​មក​ជិះ​រថយន្ដ​សាធារណៈ​ ដើម្បី​មើល​ទីក្រុង​ភ្នំពេញ​ដែល​សម្ដេច​ថា​ មិន​ចាំបាច់​បង់ថ្លៃ​សេវា​នោះ​ទេ​។​

​សម្ដេច​ ហ៊ុន​ សែន​៖«​ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​ ប៉ា​ សុ​ជាតិ​វង្ស​ ប្រកាស​ថា​ រយៈពេល​ ៥​ថ្ងៃ​ (​ចូល​ឆ្នាំ​)​ រថយន្ដ​នៅ​ក្នុង​ក្រុងភ្នំពេញ​ ចំនួន​៥៧​គ្រឿង​ ដែល​កំពុង​តែ​រត់​តាម​ខ្សែ​នៅ​ទីក្រុង​ភ្នំពេញ​នេះ​អត់​យក​លុយ​ទេ​ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ដែល​អត់​ចេញ​ទៅ​តាម​ខេត្ដ​សូម​មក​ចូលរួម​ជិះឡាន​នេះ​ដើរ​មើល​ក្រុង​»​។​

​រថយន្ដ​សាធារណៈ​ទាំង​ ៥៧​គ្រឿង​ ដែល​កំពុង​បំរើសេវា​ដឹក​អ្នកដំណើរ​ជា​រៀងរាល់ថ្ងៃ​នេះ​ សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​ចំណាយ​ថ្លៃ​សេវា​ ១៥០០​រៀល​។​ ​សូម​ជម្រាប​ថាស​ម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូចនេះ​ ខណៈ​សម្ដេច​ចែក​សញ្ញាប័ត្រ​ដល់​គរុ​និស្សិត​ និង​សិស្ស​ នៅ​ថ្ងៃ​ទី​២២​ មីនា​នេះ​។​ ក្នុង​ចំណោម​គរុ​និស្សិត​ និង​សិស្ស​សរុប​ចំនួន​ ៩៨៤​នាក់ ​​មាន​ស្ដ្រី​ចំនួន​ ៣៨០​នាក់ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​សិក្សា​ ២០១៥-២០១៦​។​

​សញ្ញាប័ត្រ​ដែល​ត្រូវ​ប្រគល់​ជូន​នៅ​ថ្ងៃនេះ​ រួម​មាន​ គ្រូឧទ្ទេស​អធិការ​អប់រំ​ចំនួន​ ២០​នាក់​ និ​ស្សិស​អធិការ​អប់រំ​ចំនួន​ ៣១​នាក់​ និស្សិត​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ​ជំនាន់​ទី​៣​ ចំនួន​១៥​ គរុ​និស្សិត​ឧត្ដម​បរិញ្ញាប័ត្រ​បូក​១​ ជំនាន់​ទី​២១​ ចំនួន​ ៨៧​នាក់​ គរុ​សិស្ស​មូលដ្ឋាន​ឯកទេស​ភាសារ​បារាំង​ ខ្មែរ​ ១២​បូក​ ជំនាន់​ទី​១៨​ ចំនួន​ ៤៧​នាក់​៕

Share

Image
Image
Image