en     km
en     km

អ្នក​ច្បាប់​ហៅ​ទ​ង្វើ​ព្រួត​វាយ​ចោរ​កាច់​សោរ​ករ​ម៉ូតូ​ស្លាប់​ថា​ជា​អំពើ​ខុសច្បាប់​

Share

លោកមេធាវី ជូង ជូងី
លោកមេធាវី ជូង ជូងី

ខណៈ​ដែល​មានការ​សែត​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​អំពី​ប្រជា​ពល​ រដ្ឋ​ព្រួត​គ្នា​វាយ​យុវជន​ម្នាក់​ដែល​បាន​លួច​កាច់​សោ​រក​ម៉ូតូ​ កាលពី​ពេល​ថ្មីៗ​នេះ​រហូត​ដល់​ស្លាប់​ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ រួច​មក​  ក្រុម​មេធាវី​ និង​សាស្ដ្រ​ចា​រ្យ​ច្បាប់​បាន​ចាត់​ ទុក​ទ​ង្វើ​ ខាងលើ​នេះ​ថា​ ជា​អំពើ​ខុសច្បាប់​។​

​ក្រុម​មេធាវី​និង​សាស្ដ្រ​ចា​រ្យ​ច្បាប់​ បាន​ថ្លែង​ចាត់​ទុក​ទ​ង្វើ​ព្រួត​វាយ​ចោរ​ កាត់​សោ​រក​ម៉ូតូ​ម្នាក់​ ដល់​ស្លាប់​ នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ថា​ជា​អំពើ​ខុសច្បាប់​ និង​មានទោស​ដូច​ចែង​ក្នុង​ ក្រមព្រហ្មទណ្ឌ​។​

លោកមេធាវី សុខ សំអឿន
លោកមេធាវី សុខ សំអឿន

ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ នៃ​WMC​ នៅ​ថ្ងៃ​ទី​២​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ​ លោក​មេធាវី​ សុខ​ សំ​អឿ​ន​ ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​វាយ​ចោរ​ ឱ្យ​រង​របួស​ ឬ​ស្លាប់​នេះ​  អាច​មានទោស​ បើសិនជា​ប្រជាពលរដ្ឋ​ វាយ​ទៅ​លើ​ចោរ​  ដែល​អត់​មាន​មធ្យោបាយ​ និង​កម្លាំង​តទល់​។​

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖​ «​វា​មាន​ពីរ​ករណី​ បើសិន​កំពុង​ប្រតាយប្រតប់​គ្នា​ ហើយ​ឧបមា​ថា​ ចោរ​ហ្នឹង​ក៏​មាន​កាំភ្លើង​ អាវុធ​ អី​ដែល​ចឹ​ង​ទៅ​ ហើយ​នៅ​ក្នុង​កំពុង​ការ​ប្រយុទ្ធ​គ្នា​ណឹ​ង​ អា​ណឹ​ គឺ​វា​ មិន​មានទោស​ទេ​ ប្រសិនបើ​អ្នក​ដែល​ប្រើ​កម្លាំង​ហ្នឹង​គ្រាន់តែ​   ដើម្បី​ការពារ​ខ្លួន​ ដើម្បី​ ការពារ​ទ្រព្យសម្បត្តិ​ របស់​ខ្លួន​។​  ក៏​ប៉ុន្ដែ​បើសិនជា​គ្នា​  ថា​ចោរ​ចឹ​ង​ចុះ​  ឧបមា​ថា​ចោរ​ហ្នឹង​ គាត់​អស់​មធ្យោបាយ​តទល់​ ហើយ​ យើង​ទៅ​ថែម​ទៀត​ អា​ថែម​ក្រោយ​ហ្នឹង​ អាច​ហ្នឹង​ក្លាយទៅជា​បទល្មើស​»​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ ជូ​ង​ ជូ​ងី​  មេធាវី​ប្រចាំ​ការិយាល័យ​ច្បាប់​សិលា​ មាន​ប្រសាសន៍​ ​ថា​ ចោរលួច​កាច់​​​សោរ​ករ​​ម៉ូតូ​ត្រូវ​ទទួល​ កំហុស​ព្រហ្មទណ្ឌ​ ឬ​បើ​តាម​ផ្លូវច្បាប់​ គឺ​ពី​បទ​ចោរកម្ម​។​ លោក​មេធាវី​បន្ត​ថា​ បើ​ទោះបីជា​ប្រជាពលរដ្ឋ​ ចាប់​បាន​ជនល្មើស​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្តី​ ក៏​មិន​ត្រូវ​ព្រួត​គ្នា​ វាយ​សំលាប់​ចោរ​ដូច្នេះ​ទេ​ ព្រោះ​បើ​តាម​ផ្លូវច្បាប់​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ហិង្សា​លើ​ជនល្មើស​ឡើយ​។​

«​ចោរ​កាច់ក​ម៉ូតូ​ គឺ​ចោរ​គាត់​ប្រព្រឹត្ត​ខុស​ បទល្មើស​ពី​រឿង​ចោរកម្ម​ គាត់​មាន​កំហុស​ព្រហ្មទណ្ឌ​ ពី​រឿង​បទ​ចោរកម្ម​ ហើយ​ផ្លូវច្បាប់​ត្រូវ​ដាក់ទោស​គាត់​ទៅ​តាម​ផ្លូវច្បាប់​ពី​បទ​ចោរកម្ម​ ប៉ុន្ដែ​ ដោយឡែក​ប្រជាពលរដ្ឋ​ទោះបីជា​គាត់​ចោរ​មែន​ក្ដី​ ទៅ​ទាន់​គាត់​កំពុង​កាច់​ក្ដី​ គឺ​ផ្លូវច្បាប់​ មិន​អនុញ្ញាត​ឱ្យ​គាត់​ប្រើ​ហិង្សា​ ឬ​ក៏​ធ្វើអំពើ​ដល់​គាត់​ស្លាប់​បែប​នេះ​ទេ​។​ ចឹ​ង​អំពើ​របស់​ ប្រជាពលរដ្ឋ​ ទៅ​លើ​ចោរ​ ដែល​គាត់​ លួច​កាត់​សោរ​ម៉ូតូ​ រហូត​បណ្ដាល​ឲ្យ​គាត់​ស្លាប់​ គឺ​ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​នឹង​ គឺ​ មាន​អំពើ​ល្មើស​មនុស្សឃាត​ ហើយ​»​។​

​ចំណែក​សាស្ដ្រ​ចា​រ្យ​ច្បាប់​មួយ​រូប​ទៀត​ គឺ​ លោក​ អ៊ា​ន​ សំអាត​ បាន​លើក​ឡើង​ថា​ ទ​ង្វើ​ព្រួត​វាយ​ចោរ​រហូត​ដល់​ស្លាប់​នេះ​ថា​ ជា​អំពើ​ខុសច្បាប់​ និង​អាច​ជាប់​ទោស​ពី​ ១០​ ទៅ​ ១៥​ ឆ្នាំ​ ពី​បទ​ឃាតកម្ម​ ដូច​មាន​ចែង​នៅ​ក្នុង​ក្រម​ ព្រហ្មទណ្ឌ​ មាត្រា​១៩៩​។​ លោក​ថា​៖​ «​ជា​អំពើ​ខុសច្បាប់​ដោយសារ​តែ​ ការ​កាត់ទោស​ទៅ​លើ​ជន​ណាមួយ​នៅ​កម្ពុជា​ សូ​ម្បី​កាត់​ ទោស​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ទោស​ប្រហារជីវិត​ត្រូវ​បាន​លុប​ចោល​នៅ​ក្នុង​រដ្ឋ​ធម្ម​នុ​ញ្ញា​ហើយ​។​ ហើយ​ បើសិនជា​គេ​ដឹង​ថា​ អ្នក​ណាមួយ​ជា​អ្នក​ប្រព្រឹត្ត​ អ្នក​ផ្ដើមគំនិត​ក្នុង​ការ​សម្លាប់​  បងប្អូន​ និង​ សាច់ញាតិ​គេ​ ប្ដឹង​ចោរកម្ម​បាន​»​។​

​សូម​បញ្ជាក់​ថា​ ជនល្មើស​ដែល​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​សំលាប់​មាន​អាយុ​ ជិត​២០​ឆ្នាំ​ បាន​រួមគំនិត​ជាមួយ​ក្រុម​បក្សពួក​ កាច់​សោ​រក​ម៉ូតូ​ ម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​ ២០០៨​ មួយ​គ្រឿង​ នៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១​ខែ​ វិច្ឆិកា​ ម្សិលមិញ​នេះ​៕

Share

Image
Image
Image