en     km
en     km

អ្នក​ច្បាប់​ថា​គេ​មិន​ត្រូវធ្វើ​ច្បាប់​នយោបាយ​ ដាក់ទោស​អ្នកនយោបាយ​ទេ​តែ​CPP​មិន​យល់​ស្រប​  

Share

​បើ​តាម​អ្នក​ពាក្យ​គណបក្សកាន់អំណាច​ ឬ​គណបក្ស​ប្រជាជន​កម្ពុជា​ សេចក្ដីព្រាងច្បាប់​ ឬ​ ការ​កែប្រែ​ច្បាប់​ស្ដី​ពី​គណបក្ស​ នយោបាយ​ នឹង​ត្រូវ​ប​ញ្ចូ​ន​ទៅ​សភា​នៅ​ចុងខែ​មីនា​ ឬ​យ៉ាង​យូរ​នៅ​ដើម​ខែមេសា​ គឺ ​មុន​ខែមេសា​។​ បើ​ច្បាប់​ថ្មី​នេះ​ លេច​ចេញ​ជា​រូបរាង​នោះ​អ្នកនយោបាយ​មួយ​ចំនួន​ដែល​មានទោស​ដោយ​តុលាការ​ផ្ដន្ទាទោស​រាប់​ទាំង​ លោក​ សម​ រ​ង្ស៊ី​ ផង​ដែរ​​ នឹង​មិន​អាច​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៀត​ឡើយ​។​

cpp-cnrp

​លោក​ សុខ​ ឥ​សាន្ដ​ អះអាង​ថា​ ការ​តាក់តែង​ច្បាប់​ថ្មី​នេះ​ គឺជា​ សិទ្ធិ​របស់​បក្ស​កាន់​អំណាច​ ដើម្បី​ធ្វើ​អោយ​សង្គម​មួយ​នីតិរដ្ឋ​។​

​យ៉ាងណា​ក៏​ដោយ​អ្នក​ច្បាប់​ម្នាក់​ដែល​មានបទពិសោធន៍​ការងារ​យូរ​ឆ្នាំ​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ថា​ គេ​មិន​គួរ​ធ្វើ​ច្បាប់​នយោបាយ​ដាក់ទោស​នយោបាយ​នោះ​ទេ​។​

​សូម​ស្ដាប់​ការ​បកស្រាយ​របស់​អ្នក​ច្បាប់​ និង​លោក​ សុខ​ ឥ​សាន្ដ​ ដូច​តទៅ​ ៖

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ លោក​ មេធាវី​ គង់​ សំ​អុ​ន​ ជា​មេធាវី​នៅ​សាលាក្ដី​ខ្មែរក្រហម​ការពារ​រឿង​ក្ដី​ឱ្យ​លោក​ ខៀវ​ សំ​ផ​ន​ អតីត​ប្រមុខរដ្ឋ​នៃ​របរ​កម្ពុជា​ប្រជាធិបតេយ្យ​  លោក​បាន​បកស្រាយ​ជុំវិញ​ការ​ចោទសួរ​អំពី​ប្រតិសកម្ម​នៃ​ការ​តាក់តែង​ច្បាប់​ក្នុង​កាលៈទេសៈ​មួយ​ដែល​ពលរដ្ឋ​ត្រូវ​ប្រើប្រាស់​ឆន្ទៈ​របស់​ខ្លួន​ ដើម្បី​ជ្រើសរើស​មេដឹកនាំ​។​

​អ្នក​ច្បាប់​រូប​នេះ​ ពន្យល់​ថា​ បើ​និយាយ​ពី​ច្បាប់ព្រហ្មទណ្ឌ​ មិន​មាន​ប្រតិសកម្ម​អ្វី​ទេ​ តែបើ​ច្បាប់​នយោបាយ​ ឬ​ក៏​ច្បាប់រដ្ឋបាល​ ពិតជា​មាន​ប្រតិសកម្ម​ ។​ លោក​ ពន្យល់​ទៀត​ថា​ ព្រោះ​ស្មារតី​នៃ​ច្បាប់​នោះ​ ហាក់​ដើរ​ផ្ទុយ​នៃ​ចរន្ដ​នយោបាយ​សង្គម​ និង​ឆន្ទៈ​របស់​ពលរដ្ឋ​ ហើយ​មិនតែប៉ុណ្ណោះ​ ប៉ះពាល់​ដល់​គោលការណ៍​សេរី​ពហុបក្សទៀត​ផង​។​

​លោក​បាន​ពន្យល់​ដូចនេះ​ ៖​

 

​កាលពី​ស​ប្ដា​ហ៍​មុន​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​បង្គាប់​ឱ្យ​តំណាងរាស្ដ្រ​របស់​លោក​ដាក់​ញត្តិ​ទៅ​សភា​ ដើម្បី​ស្នើ​ឱ្យ​មានការ​ធ្វើ​វិសោធនកម្ម​ ឬ​តាក់តែង​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ គណបក្ស​នយោបាយ​ ។​ អ្វី​ដែល​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ បង្គាប់​ដូចនេះ​ គឺជា​ការ​ឆ្លើយ​តប​មួយ​របស់​លោក​ចំពោះ​មេដឹកនាំ​គណបក្សប្រឆាំង​ ដែល​សម្ដេច​ថា​ ព្យាយាម​អុកឡុក​ស្ថានការណ៍​នយោបាយ​ដោយ​ដាក់​លក្ខខណ្ឌ​ រំលោភ​លើ​ដែន​យុត្ដាធិការ​របស់​តុលាការ​ ករណី​សុំ​ដោះ​លែង​សកម្មជន​មន្ដ្រី​សិទ្ធិ​មនុស្ស​។​

​ប្រមុខ​រដ្ឋាភិបាល​បាន​ព្រមាន​ថា​ បើ​ច្បាប់​នេះ​ ចេញ​ជា​រូបរាង​ហើយ​នោះ​ គឺ​ អ្នកនយោបាយ​ណា​ដែល​មានរឿង​ក្ដីក្ដាំ​នៅ​តុលាការ​ នឹង​ត្រូវ​បញ្ចប់​សិទ្ធិ​ធ្វើ​នយោបាយ​ និង​ធ្វើ​ជា​មេដឹកនាំ​គណបក្ស​ ។​

​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ សំដៅ​ទៅ​លើ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ដែល​កំពុង​មានរឿង​ក្ដីក្ដាំ​នៅ​តុលាការ​ ។​

​ជាមួយ​គ្នា​នេះ​ទៀត​ សម្ដេច​ព្រមាន​ថា​ នឹង​ធ្វើ​ច្បាប់​រំលាយ​គណបក្ស​នយោបាយ​ទៀត​ផង​ ។​ លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​វិទ្យុ​ស្ដ្រី​ បានការ​ពារ​ការ​បង្គាប់​របស់​សម្ដ​ច​នាយក​រដ្ឋមន្ដ្រី​ ដែល​ស្នើ​ឱ្យ​មានច្បាប់​ថ្មី​នេះ​ ។​

​អ្នកនាំពាក្យ​បាន​បញ្ជាក់​ទៀត​ថា​ ប្រទេស​ណា​ក៏​ដោយ​ គេ​មិន​ដែល​ឱ្យ​ទណ្ឌិត​ធ្វើ​នយោបាយ​នោះ​ទេ​ លើកលែងតែ​កម្ពុជា​ប៉ុណ្ណោះ​។​ លោក​បាន​បកស្រាយ​ថា​ ការ​ធ្វើ​ច្បាប់​ថ្មី​នេះ​ ការពារ​ទាំង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ និង​ធ្វើ​ឱ្យ​សង្គម​មួយ​មាន​និ​តី​រដ្ឋ​ត្រឹមត្រូវ​ ដោយ​មិន​រំលោភ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ទេ​។​

​សំឡេង លោក សុខ ឥសាន្ដ 

ស្តាប់សំឡេង៖

 

 

​ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​ធំៗ​ចំនួន​ពីរ​ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ គឺ​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​ ២០១៧​ និង​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ ។​

​គណបក្ស​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ បាន​ប្រកាស​ថា​ ខ្លួន​បាន​រៀបចំ​យុទ្ធសាស្ដ្រ​ ដើម្បី​ដណ្ដើម​អាសនៈ​មេឃុំ​រួចរាល់​អស់ហើយ​។​

សម្រាប់​គណបក្ស​តូចៗ​ទៀត​ក៏​ត្រៀមលក្ខណៈ​ផង​ដែរ​។​ ​តែ​បែប​នេះ​ក្ដី​ ការ​បោះ​ឆ្នោត​សភា​ គឺជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​កាន់​អំណាច​រដ្ឋ​ដែល​គេ​មើលឃើញ​ថា ​បក្ស​កាន់​អំណាច​បាន​កែទម្រង់​ជា​ច្រើន​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស​។​ ចំណែកឯ ​គណបក្សប្រឆាំង​បាន​ត្រៀម​ធ្វើ​គោលនយោបាយ​ធំៗ​ ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​៕

 

 

 

Share

Image
Image
Image