en     km
en     km

អ្នក​ចិត្តសាស្ត្រ​ថា​ ចិត្ត​វិទ្យា​មាន​សារៈសំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​របស់​ប្រជាជន​

Share

cover--rupp's-DoP-event
​ភ្នំពេញ៖  អ្នក​ចិត្តសាស្ត្រ​បាន​លើក​ទ្បើ​ង​ថា​ ចិត្ត​វិទ្យា​មាន​តូ​នាទី​សំខាន់​ក្នុង​ការ​ការ​ដោះស្រាយ​វិបត្តិ​ផ្លូវចិត្ត​របស់​ប្រជាជន​ ពីព្រោះ​ថា​ ប្រសិនបើ​អ្នក​ដែល​មាន​វិបត្តិ​ផ្លូវចិត្ត​ ហើយ​មិន​ព្រមទៅ​រក​ការ​ព្យាបាល​ ឬ​រក​អ្នក​ដែល​អាច​ជួយ​ប្រឹក្សា​យោបល់​ពី​វិបត្តិ​ផ្លូវចិត្ត​របស់​ខ្លួន​ទេ​ នោះ​នឹង​អាច​ធ្វើ​ ឱ្យ​បុគ្គល​នោះ​សម្រេចចិត្ត​ធ្វើ​អ្វី​ដែល​គេ​មិន​អាច​ប៉ាន់ស្មាន​ទុកជា​មុន​បាន​។​

​អ្នក​ចិត្តសាស្ត្រ​បាន​លើក​ឡើង​ថា​ ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​មានការ​កើន​ទ្បើ​ង​នូវ​ប​ត្តិ​ផ្លូវចិត្ត​ ដែល​អាច​បណ្ដាល​មក​ពី​កត្តា​ខ្លួនឯង​ កត្តា​សង្គម​គ្រួសារ​ជាដើម​ ហើយ​ការ​កើន​ទ្បើ​ង​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ នឹង​ប៉ះពាល់​ដល់​ខ្លួនឯង​ផង​ដែរ​។​

​ការ​ថ្លែង​របស់​អ្នក​ចិត្តសាស្ត្រ​បែប​នេះ​ ធ្វើ​ទ្បើ​ង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​០៨​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មណ្ឌល​២​ ដែល​មានការ​រៀបចំ​ទ្បើ​ង​ដោយ​ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ស្តី​ពី​វេទិកា​មហា​គ្រួសារ​ចិត្ត​វិទ្យា​លើក​ទី​១១​ ក្រោម​ប្រធានបទ​ “​សក្តានុពល​នៃ​អ្នក​ចិត្តសាស្ត្រ​ក្នុង​វិស័យ​ សុខាភិបាល​ សង្គមកិច្ច​ សហគមន៍​ និង​អប់រំ​”​។​

​សាស្ត្រ​ចា​រ្យ​ផ្នែក​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លោក​ កៅ​ សុវណ្ណ​តារា​ បាន​មាន​ប្រសាសន៍​ថា​ ចិត្ត​វិទ្យា​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​សង្គម​កម្ពុជា​ ពីព្រោះ​គ្រប់​​វិស័យ​នៅ​ក្នុង​ប្រទេស​ទាំងមូល​ មិន​អាច​រំលង​ចិត្ត​វិទ្យា​បាន​នោះ​ទេ​
ដូច​ជា​ វិស័យ​សុខាភិបាល​ វិស័យ​អប់រំ​ និង​ការ​ធ្វើ​ជំនួញ​ជាដើម​។​

​លោក​ កៅ​ សុវណ្ណ​តារា​ បាន​បញ្ជាក់​ផង​ដែរ​ថា​ មូលហេតុ​ដែល​នាំ​មាន​ជំងឺផ្លូវចិត្ត​នោះ​មាន​៣​ចំណុច​សំខាន់ៗ​ រួម​មាន​ ទី​១​ មក​ពី​កត្តា​ជីវសាស្ត្រ​ ទី​២​ កត្តា​សា្ថ​នភា​ព​គ្រួសារ​ និង​ទី​៣​ កត្តា​សង្គម​។​ លោក​ កៅ​ សុវណ្ណ​តារា​បាន​បន្ថែម​ទៀត​ថា​ គេ​អាច​សម្គាល់​មនុស្ស​ដែល​មាន​ជំងឺផ្លូវចិត្ត​នេះ​បាន​ តាម​រយៈ​ការ​ដែល​បុគ្គល​នោះ​ចូល​ចិត្ត​និយាយ​តែ​ម្នាក់ឯង​ ចូល​ចិត្ត​ស្រមើស្រមៃ​ច្រើន​ គេង​មិន​លក់​ជាដើម​។​

​លោក​ កៅ​ សុវណ្ណ​តារា​ បន្ត​ថា​ អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្តនឹង​បង្ក​ឱ្យ​មានការ​លំបាកទៅ​ដល់​សង្គម​ និង​ទៅ​ដល់​ខ្លួនឯង​ ដូច្នេះ​ដើម្បី​កុំឱ្យ​មាន​វិបត្តិ​ផ្លូវចិត្ត​នេះ​កាន់តែ​ធ្ងន់ធ្ងរ​នោះ​ អ្នក​ដែល​មាន​អារម្មណ៍​ថា​ ខ្លួន​ខុស​ប្រក្រតី​ ត្រូវ​ទៅ​រក​អ្នក​ដែល​អាច​ជួយ​ខ្លួន​បាន​ដូច​ជា​ មិត្តភក្តិ​ ឬ​ទៅ​ជួប​អ្នក​ចិត្តសាស្ត្រ​ឱ្យ​ជួយ​ប្រឹក្សា​ជា​យោបល់​ជាដើម​។​

«​បាទ​ បញ្ហា​ប្រឈម​ដល់​ខ្លួន​គាត់​ និង​សង្គម​ជា​ពិសេស​ខ្លួន​គាត់​ហ្នឹង​គាត់​ឈាន​ទៅ​ដល់​សម្លាប់​ខ្លួន​ ពេល​ដែល​គាត់​មាន​វិបត្តិ​ស្នេហា​ ឬ​គាត់​មាន​វិបត្តិ​អត់​ការងារ​ធ្វើ​ គាត់​ថា​គាត់​អស់សង្ឃឹម​។​ អ​ញ្ចឹ​ង​គាត់​ថា​គាត់​អត់​ចង់​ចូលរួម​ក្នុង​សង្គម​ទៀត​ទេ​ ពេល​ខ្លះ​គាត់​គិត​ថា​ខ្លួន​គាត់​អត់​ល្អ​ គាត់​មិនដឹង​ថា​រស់នៅ​ធ្វើ​អី​ទៀត​…»​។​

​ចំណែកឯ​សាស្ត្រាចារ្យ​ឯកទេស​ចិត្ត​វិទ្យា​ និង​ជា​អ្នក​ព្យាបាល​ផ្លូវចិត្ត​ លោក​ ផា​ន់​ ចាន់​ពៅ​ ក៏​បាន​លើក​ទ្បើ​ង​ដែរ​ថា​ ជំងឺ​ធ្លាក់​ទឹកចិត្ត​នៅ​ក្នុង​សង្គម​កម្ពុជា​មានការ​កើន​ទ្បើ​ង​ ហើយ​ការ​កើន​ទ្បើ​ង​នោះ​ដោយសារ​តែ​កត្តា​ខ្លួនឯង​ កត្តា​គ្រួសារ​ កត្តា​ជុំវិញ​ខ្លួនឯង​ជាដើម​ ហើយ​ប្រសិនបើ​អ្នក​ដែល​មាន​ជំងឺ​នេះ​មិន​រួសរាន់​ទៅ​រក​សេវា​ព្យាបាល​នោះ​ទេ​ នឹង​ធ្វើ​ឱ្យ​ជំងឺ​មួយ​នេះ​វិ​វត្ត​ពី​បញ្ហា​តានតឹង​ធម្មតា​ទៅ​ជា​បញ្ហា​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​។​

​លោក​ ផា​ន់​ ចាន់​ពៅ​ បាន​បន្ថែម​ទៀត​ថា​ តាម​បទ​ពិសោធ​នៃ​ការ​ប្រឹក្សា​យោបល់​របស់​លោក​ទាក់ទង​នឹង​វិបត្តិ​ផ្លូវចិត្ត​ភាគច្រើន​ គឺជា​ស្ត្រី​ដែល​ទៅ​រក​សេវា​ប្រឹក្សា​យោបល់​មួយ​នេះ​ដោយ​លោក​ថា​ ស្រី្ត​មាន​ភាព​ក្លាហាន​ជាង​បុរស​។​

​លោក​ ផា​ន់​ ចាន់​ពៅ​ បាន​បន្ត​ទៀត​ថា​ អ្នក​ដែល​មាន​វិបត្តិ​ផ្លូវចិត្ត​នេះ​អាច​ទៅ​រក​បុគ្គល​ដែល​អាច​ជួយ​ខ្លួន​បាន​មាន​ដូច​ជា​៖​ «​អ្នក​ដែល​អាច​ជួយ​គាត់​បាន​គឺ​មិត្ត​នៅ​ជុំវិញ​ខ្លួន​ ហើយ​ទី​២​ គឺ​សេវា​សហគមន៍​ មាន​ន័យ​ថា​គាត់​អាច​ទៅ​រក​ព្រះសង្ឃ​បើ​គាត់​គោរព​សាសនាព្រះពុទ្ធ​ គាត់​អាច​ទៅ​រក​គ្រូខ្មែរ​ គាត់​អាច​ចូល​ទៅ​ព្រះ​វិហារ​បើ​គាត់​គោរព​សាសនា​ព្រះ​យេស៊ូគ្រិស្ត​ គាត់​អាច​រំលស់​នូវ​ក្តី​កង្វល់​របស់​គាត់​ចេញ​តាម​រយៈ​អស់ហ្នឹង​សិន​។​ បាន​បន្ទាប់​ពី​ហ្នឹង​មក​ បើ​គាត់​យល់​ថា​អ្នកជំនាញ​ចិត្តសាស្ត្រ​អាច​ជួយ​គាត់​បាន​ គាត់​ត្រូវ​ទៅ​រក​អ្នក​ចិត្តសាស្ត្រ​ហើយ​…»​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ វេជ្ជបណ្ឌិត​ មុនី​ សុ​ត្ថ​រា​ ឯកទេស​វិកល​វិទ្យា​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ និង​ជា​ទីប្រឹក្សាបច្ចេកទេស​កម្មវិធី​សុខភាព​ផ្លូវចិត្ត​ (TPO)​ បាន​មាន​ប្រសាសន៍​ថា​ អ្នក​ចិត្ត​វិទ្យា​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​សង្គម​ជាតិ​ទាំងមូល​។​ លោក​ មុនី​ សុ​ត្ថ​រា​ បាន​បន្ត​ទៀត​ថា​ ទាក់ទង​នឹង​ការ​ព្យាបាល​ទៅ​លើ​មនុស្ស​ដែល​មាន​វិបត្តិ​ផ្លូវចិត្ត​នេះ​មាន​២​របៀប​ ទី​១​ ទៅ​រក​ដែល​មាន​ជំនាញ​ចិត្តសាស្ត្រ​ និង​ទី​២​ ទៅ​រក​វេជ្ជបណ្ឌិត​ ហើយ​ការ​រក​ការ​ព្យាបាល​នេះ​មាននៅ​តាម​មន្ទីរពេទ្យ​ ដូច​ជា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ និង​អង្គការ​ដែល​ធ្វើការ​ទាក់​ទឹង​នឹង​ការ​ប្រឹក្សា​យោបល់​ផ្លូវចិត្ត​ជាដើម​។​

«​អ្នក​ចិត្ត​វិទ្យា​មាន​តួនាទី​ធំ​ណាស់​នៅ​ក្នុង​វិស័យ​សុខាភិបាល​ផង​ វិស័យ​សង្គមកិច្ច​ ​វិស័យ​អប់រំ​ វិស័យ​នយោបាយ​ វិស័យ​យោធា​ និយាយ​ចំ​ទៅ​ក្នុង​ចំណេះដឹង​ចិត្ត​វិទ្យា​នេះ​ជួយ​ច្រើន​ក្នុង​ការ​បង្ការ​កុំឱ្យ​មនុស្ស​ហ្នឹង​អាច​ធ្លាក់​ទៅ​ឈឺ​ធ្ងន់ធ្ងរ​បាន​…»​។​

​បើ​តាម​របាយការណ៍​របស់​លោក​សាស្ត្រ​ចា​រ្យ​ កៅ​ សុវណ្ណ​តារា​ បាន​បង្ហាញ​ថា​ តាម​ការ​​ស្រាវជ្រាវ​របស់​លោក​នៅ​ក្នុង​ឆ្នាំ​២០១២​ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​អាយុ​ ២១​ឆ្នាំ​ទ្បើ​ង​ គឺ​មាន​បញ្ហា​ជំងឺ​ធ្លាក់​ទឹកចិត្ត​ មាន​ ១៦,៥%​ នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​អាយុ​ ២១​ឆ្នាំ​ នេះ​ជា​ការ​សិក្សា​នៅ​ថ្នាក់​ជាតិ​ ចំណែក​ជំងឺ​ថប់​អារម្មណ៍​មាន​ ២៧,៦%​ ហើយ​ជំងឺ​បាក់ស្បាត​មាន​ ៧,៦%​ ហើយដោយ​ទ្បែ​ក​នៅ​ក្នុង​ឆ្នាំ​២០១៥​ ទាក់ទង​នឹង​ក្មេង​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​នេះ​មាន​ ៤១,៣%​ ដែល​បណ្តាល​មក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ បញ្ហា​ជីវភាព​ក្រីក្រ​ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​នៅ​តាម​សាលា​ចំនួន​ ៧០​ សាលា​នៅ​ទូ​ទាំង​ប្រទេស​៕

Share

Image
Image
Image